ព័ត៌មានជាតិ
ចិនសន្យាបង្កើនការនាំចូលអង្ករពីកម្ពុជាបន្ថែមទៀត
ប្រភពព័ត៌មានបានឱ្យដឹងថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសន្យាបង្កើនបរិមាណការនាំចូលអង្ករពីកម្ពុជាបន្ថែមទៀត និងកំពុងពិចារណាបញ្ជាទិញផលិតផលកសិកម្មផ្សេងទៀត បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរចូលជាធរមាន។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសន្យាទិញអង្ករបន្ថែមទៀត និងផលិតផលកសិកម្មផ្សេងៗ ទៀតរបស់កម្ពុជា ក្នុងអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាកាលពីថ្ងៃទី១៨ ខែមីនា ដែលមេដឹកនាំទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហាទ្វេភាគី ក្នុងតំបន់ និងស្ថានការណ៍ពិភពលោក។
ដោយមេដឹកនាំចិនបាននិយាយថា ក្រៅពីអង្ករ ចិនក៏ត្រូវការបញ្ជាទិញផលិតផលកសិកម្មផ្សេងៗទៀតរបស់កម្ពុជាផងដែរ ដូចជា ចេក ស្វាយ និងផ្លែមៀនជាដើម ដើម្បីជួយសម្រាលបន្ទុកភាពក្រីក្រនៅកម្ពុជា ជាមួយនឹងការអំពាវនាវទៅកាន់រដ្ឋាភិបាលក្រុងភ្នំពេញ ឱ្យផ្តល់ជូនទំនិញទាំងនេះបន្ថែមទៀតសម្រាប់ការនាំចេញ។

លោក ស៊ី ជីនពីង បានបន្តថា កម្ពុជាត្រូវតែទាញយកអត្ថប្រយោជន៍បន្ថែមទៀតពីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ឬ(RCEP) រួមទាំងពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ចិន-កម្ពុជា ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យឡើងដល់កម្រិតខ្ពស់ថ្មី។
ចំណែកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា កម្ពុជាមានសេចក្តីសោមនស្សរីករាយ ដើម្បីទាញ យកអត្ថប្រយោជន៍នៃខួបលើកទី៦៥ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងចិននៅឆ្នាំក្រោយ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា ការផ្លាស់ប្តូរវប្បធម៌ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកសិកម្ម៕
ប្រែសម្រួលដោយ៖ សំអាន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


