Connect with us

ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បន្តចុះពិនិត្យព្យាបាល និងចែកថ្នាំជូនពលរដ្ឋដោយឥតគិតថ្លៃ

បានផុស

នៅ

នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ជាង៤០០នាក់ បានបន្តចុះពិនិត្យព្យាបាលជំងឺ និងចែកថ្នាំជូនដោយឥតគិតថ្លៃ ដែលជាអំណោដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ចែកជូនដល់ប្រជាពលរដ្ឋចំនួន៤៨៧៩នាក់ ក្នុងនោះស្រី្តចំនួន៣២០២នាក់ នៅក្នុងបរិវេណ វិទ្យាល័យ ហេង សំរិន ចក ស្ថិតនៅភូមិចំឡាក់ ឃុំចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ព្រមទាំងចែកជូនអាហារសម្រន់ជានំបុ័ង និងទឹកសុទ្ធផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការពិនិត្យ ព្យាបាល និងចែកថ្នាំពេទ្យក្នុងស្រុកអូររាំងឪដោយឥតគិតថ្លៃ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម គន់ សុភា អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ក្នុងនោះក៏មានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អាជ្ញាធរខេត្ត ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត ក្រុមការងារចុះជួយស្រុកអូររាំងឪ សហភាពសហព័ន្ធយុវជនខេត្ត ស្រុក ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ។

នាឪកាសនោះឯកឧត្តម គន់ សុភា បានមានប្រសាសន៍លើកឡើងថា បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យសុភមង្គល ជូនគ្រួសារនិងសង្គមជាតិ ព្រោះសុខភាពគឺកត្តាចម្បងទី១ ក្នុងការសម្រេចគ្រប់ការងារទាំងបច្ចុប្បន្ន និងនៅអនាគត ។

ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ឲ្យដឹងថា បើតាមផែនការពិនិត្យ ព្យាបាលជូនពលរដ្ឋដោយឥតគិតថ្លៃ ក្នុងចំនួនប្រមាណ១០០០នាក់ប៉ុណ្ណោះ តែជាក់ស្ដែងនៅថ្ងៃនេះ ក្រុមគ្រូពេទ្យដែលពោរពេញដោយជំនាញសមត្ថភាព និងមានបេះដូងមនុស្សធម៍សែនកក់ក្តៅ បានបន្តពិនិត្យព្យាបាលរហូតទៅដល់ប្រមាណជាង៤ពាន់នាក់ នេះគឺជាទឹកចិត្តមនុស្សធម៍មិនអាចកាត់ថ្លៃបាន ចំពោះពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ក៍ដូចជាទូទាំងប្រទេសទាំងមូល ។

ឯកឧត្តម គន់ សុភា អភិបាលរងខេត្ត ព្រមទាំងពលរដ្ឋក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ហ៊ុន ម៉ានី ជាអ្នកតំណាងរាស្រវ័យក្មេងសម្រាប់ព្រះរាជាណាចក្រកម្ពុជា និងប្រធានគណៈកម្មការទី៧ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា, ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដែលតែងតែគិតគូរពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ពិសេសក្នុងខេត្តត្បូងឃ្មុំ តាមរយៈក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ដែលចុះមកស្រុកអូររាំងឪ នៅខេត្តត្បូងឃ្មុំ នាពេលនេះផងដែរ ។

ថ្លែងនាឱកាសនោះ ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា នេះជាភ័ព្វសំណាងរបស់ស្រុកអូររាំងឪ ដែលបានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលដឹកនាំដោយលោក លេង ផាលី ប្រធានក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បានចុះមកពិនិត្យព្យាបាលនិងផ្ដល់ថ្នាំ ពេទ្យដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋ ដោយក្នុងនោះឯកឧត្តម ក៏សង្ឃឹមយ៉ាងមុតមាំថា លោកគ្រូ អ្នកគ្រូពេទ្យ ដែលស្ម័គ្រចិត្តទាំងអស់នេះ នឹងបន្តចុះជួយពិនិត្យព្យាបាលដល់ប្រជាពលរដ្ឋនៅខេត្តត្បូងឃ្មុំជាបន្តបន្ទាប់ទៀត ។

ឯកឧត្តម បន្ថែមថា តាមគោលការរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ការចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋនេះ គឺកើតចេញពីស្មារតីមនុស្សធម៌សុទ្ធសាធ ស្តែងចេញពីសេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយ អនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋមួយចំណែកផងដែរ ៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម