ព័ត៌មានជាតិ
វិធានការគ្រប់គ្រងសារធាតុគីមីផ្សំគ្រឿងញៀននៅតាមបណ្តាក្រុមហ៊ុនវិនិយោគនានា
តាមព័ត៌មានទទួលបាននៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជូនសេចក្តីជូនដំណឹង ស្តីពី “វិធានការគ្រប់ក្នុងការប្រើប្រាស់សារធាតុគីមីផ្សំគ្រឿងញៀននៅតាមបណ្តាក្រុមហ៊ុនវិនិយោគនានា”។
យោងតាមលិខិតលេខ ០៣៩ល អ.ជ.ប. គ. ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ របស់ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សូមជម្រាបជូនដល់ លោក លោកស្រី អ្នកនាង កញ្ញា ជាប្រធានក្រុមហ៊ុនវិនិយោគនានា ដែលបាន នាំចូល និងប្រើប្រាស់នូវសារធាតុគីមីដែលអាចផ្សំជាគ្រឿងញៀនថា ក្នុងស្មារតីពង្រឹងការ គ្រប់គ្រងលើការប្រើប្រាស់នូវសារធាតុគីមីដែលអាចផ្សំជាគ្រឿងញៀន បានត្រឹមត្រូវតាមមុខសញ្ញា ប្រើប្រាស់ពិតប្រាកដ សាមីក្រុមហ៊ុនទាំងអស់ត្រូវ
១. គ្រប់គ្រង និងប្រើប្រាស់សារធាតុគីមីដែលអាចផ្សំជាគ្រឿងញៀន សម្រាប់ប្រើប្រាស់ក្នុង ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងស្តង់ដារប្រើប្រាស់របស់ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។
២- ប្រើប្រាស់សារធាតុគីមីដែលអាចផ្សំជាគ្រឿងញៀនឱ្យចំតាមគោលដៅដែលខ្លួនបានស្នើសុំ និង ហាមលក់គួរ ឬធ្វើអាជីវកម្មបន្តទៅឱ្យក្រុមហ៊ុនដទៃទៀត។
៣- មានអ្នកជំនាញបច្ចេកទេសច្បាស់លាស់ផ្នែកគីមី ដើម្បីគ្រប់គ្រង និងបញ្ហាប្រើប្រាស់សារធាតុ គីមីដែលអាចផ្សំជាគ្រឿងញៀនសម្រាប់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន។ នូវ
៤- មានការកត់ត្រាច្បាស់លាស់អំពីបរិមាណនាំចូល បរិមាណប្រើប្រាស់ និងបរិមាណនៅសល់ សារធាតុគីមីដែលអាចផ្សំជាគ្រឿងញៀន ដើម្បីងាយស្រួលធ្វើការផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវ។
៥. ធ្វើរបាយការណ៍ប្រចាំខែ ឆមាស និងឆ្នាំ អំពីការនាំចូលនាំចេញ និងការប្រើប្រាស់សារធាតុ គីមីដែលអាចផ្សំជាគ្រឿងញៀន ជូនក្រសួងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ។
សាមីក្រុមហ៊ុននឹងត្រូវប្រឈមនឹងការបាត់បង់ការលើកទឹកចិត្ត ព្រមទាំងប្រឈមនឹងទោសទណ្ឌ ផ្សេងៗទៀតស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ក្នុងករណីមិនគោរព ឬគោរពមិនបានត្រឹមត្រូវ តាមការណែនាំដូចរៀបរាប់ខាងលើនេះ។
អាស្រ័យហេតុនេះ សូមលោក លោកស្រី អ្នកនាង កញ្ញា ជាប្រធានក្រុមហ៊ុន មេត្តាអនុវត្តតាមការណែនាំដូចបានរៀបរាប់ដូចខាងលើឱ្យមានប្រសិទ្ធភាពខ្ពស់។
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


