ព័ត៌មានជាតិ
អគ្គស្នងការដ្ឋាននគរបាលជាតិ ចូលរួមផ្សព្វ ផ្សាយច្បាប់ស្តីពី “ការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ” និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ
ឧត្តមសេនីយ៍ទោ ផាន សុភ័ក្រ ប្រធានលេខាធិការដ្ឋាន នៃនាយកដ្ឋានកណ្តាលសន្តិសុខ និងជាអនុប្រធានក្រុមប្រតិបត្តិការផ្ទាល់ នៃក្រុមការងារ បសប.ហភ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។

កាលពីថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ បានចូលរួមធ្វើបទឧទ្ទេសក្នុងសិក្ខាសាលាផ្សព្វផ្សាយច្បាប់ស្តីពី “ការប្រឆាំងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ (PF) ” ព្រមទាំងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ជូនដល់មន្ត្រីក្រុមការងារសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងអង្គភាពពាក់ព័ន្ធ នៃក្រសួងមហាផ្ទៃ ព្រមទាំងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក តាមរយៈប្រព័ន្ធអនឡាញ (កម្មវិធី Zoom) ដែលមានសមាសភាពចូលរួមសរុប៣៧៧នាក់។

សិក្ខាសាលានេះ បានរៀបចំឡើងដោយក្រុមការងារទី២ នៃក្រុមអនុគណៈកម្មការចំពោះកិច្ចអនុវត្តផែនការសកម្មភាពការងាររបស់ក្រុមការងារត្រួតពិនិត្យរួម នៃក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិក អំពីសហប្រតិបត្តិការអន្តរជាតិ (អ.អ.ផ.) ក្នុងគោលបំណងបង្កើននូវការយល់ដឹងពីទិដ្ឋភាពច្បាប់ PF កាតព្វកិច្ច នៃការអនុវត្ត ការអនុវត្តដីកាសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSCR) ព្រម ទាំងការទទួលខុសត្រូវព្រហ្មទណ្ឌ និងទណ្ឌកម្មរដ្ឋបាលចំពោះការគេចវេសមិនអនុវត្តលិខិតបទដ្ឋានគតិយុត្ត និង UNSCR៕
ដោយ ៖ កោះកែវ



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


