ព័ត៌មានជាតិ
អាជ្ញាធរខេត្តបាត់ដំបង គ្រោងបង្កើតទីបញ្ជាការស្រាលនៅតំបន់ដែនទឹកបឹងទន្លេសាប ដើម្បីគ្រប់គ្រងនិងបង្ក្រាបបទល្មើសនេសាទខុសច្បាប់
ការគ្រោងបង្កើតទីបញ្ជាការស្រាលដើម្បីគ្រប់គ្រងបទល្មើសនេសាទរបស់អាជ្ញាធរខេត្តបាត់ដំបងធ្វើឡើងស្របពេលលោក សុខ លូ អភិបាលខេត្តបានចុះត្រួតពិនិត្យនិងចុះជួបជាមួយពលរដ្ឋជាប្រជានេសាទនិងសហគមន៍នេសាទកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ក្នុងភូមិសាស្រ្តឃុំកោះជីវាំងស្រុកឯកភ្នំ។

លោក សុខ លូ អភិបាលខេត្តបាត់ដំបងបានបញ្ជាក់ថា ដើម្បីឆ្លើយតបតាមបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការលុបបំបាត់បទល្មើសនេសាទខុសច្បាប់គ្រប់ប្រភេទនៅដែនបឹងទន្លេសាប ពិសេសក្នុងភូមិសាស្រ្តខេត្តបាត់ដំបង អាជ្ញាធរខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានប្តេជ្ញាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងកិច្ចសហការបង្ក្រាបបទល្មើសនេសាទផ្សេងៗចាប់ពីម៉ោងនេះតទៅ គឺអនុវត្តច្បាប់ឈប់លើកលែង ឬអប់រំដូចមុនទៀតហើយ ពិសេសអ្នកដែលពាក់ព័ន្ធនឹងបទល្មើសនេសាទ។

លោកបន្តថា ឆាប់ៗខាងមុខនេះ រដ្ឋបាលខេត្តនឹងបង្កើតទីបញ្ជាការស្រាលមួយសម្រាប់អនុវត្តការគ្រប់គ្រង និងបង្ក្រាបបទល្មើសនេសាទនៅហ្នឹងកន្លែងហើយបន្តផ្សព្វផ្សាយនិងចុះធ្វើជំរឿនឧបករណ៍នេសាទលើប្រជានេសាទ ក្នុងករណីរកឃើញថា មានឧបករណ៍នេសាទខុសច្បាប់អនុវត្តវិធានការដកហូតបំផ្លាញចោលតែម្តង។ ហើយកងកម្លាំងឬមន្ត្រីបំពេញការងារត្រូវពង្រឹងពិនិត្យបញ្ជីឈ្មោះអ្នកដែលបានប្រព្រឹត្តបទល្មើសដដែលហើយត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាកាដើម្បីចាត់ការតាមផ្លូវច្បាប់។ លោកក៏បានណែនាំ និងជំរុញដល់អភិបាលស្រុកមន្រ្ដីជំនាញកងកម្លាំងប្រដាប់អាវុធត្រូវតែប្ដេជ្ញាសហការរួមគ្នាធានាការទប់ស្កាត់បទល្មើសនេសាទនៅតំបន់បឹងទន្លេសាបឲ្យមានប្រសិទ្ធភាពខ្ពស់ក្នុងករណីមានបទល្មើសនេសាទមិនថាទ្រង់ទ្រាយតូច ឬធំត្រូវទប់ស្កាត់ឲ្យខាងតែបានដើម្បីអភិរក្សពូជមច្ឆជាតិនៅក្នុងបឹងទន្លេសាបឲ្យកាន់តែមានកំណើនខ្ពស់ស្របតាមបទបញ្ជាពីរាជរដ្ឋាភិបាល។

លោកអភិបាលបញ្ជាក់ដោយព្រមានថា ក្នុងករណីមន្រ្ដីណាម្នាក់មានការពាក់ព័ន្ធទៅនឹងបទល្មើសខាងលើត្រូវដកខ្លួនជាបន្ទាន់បើពុំនោះទេ នឹងត្រូវប្រឈមចំពោះមុខច្បាប់មិនខាន៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


