Connect with us

ព័ត៌មានជាតិ

វ៉ាក់សាំងកូវីដ-១៩ ជំនួយចិន មកដល់កម្ពុជា បង្គ្រប់ ៥ លានដូស ក្នុងចំណោម ២០ លានដូស

បានផុស

នៅ

បន្ទាប់ពី វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ប្រមាណ ១,៥ លានដូស បានដឹកមកដល់ប្រទេសកម្ពុជាកាលពីម្សិលមិញនោះ នៅថ្ងៃពុធ ទី៣០ ខែមីនា ឆ្នាំ២០២២នេះ វ៉ាក់សាំងប្រមាណ ៣,៥ លានដូសទៀត បានដឹកមកដល់ប្រទេសកម្ពុជា ពោលគឺសរុបចំនួន ៥ លានដូស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញទៅទទួល និងពិនិត្យការដឹកមកដល់នូវវ៉ាក់សាំងជំនួយនេះ។

លោកស្រី យក់ សម្បត្តិ បានរំលឹកថា វ៉ាក់សាំងចំនួន ៥លានដូសនេះ គឺជាចំនួនវ៉ាក់សាំងក្នុងចំណោយមវ៉ាក់សាំង ២០ លានដូស ដែលលោក ស៊ី ជិនពីង បានប្រកាសផ្តល់ជូនកម្ពុជា ក្នុងជំនួបតាមទូរស័ព្ទជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៨ ខែមីនា កន្លងទៅនេះ។

អ្នកនាំពាក្យ ក្រសួងសុខាភិបាល រូបនេះបានបញ្ជាក់បន្ថែមថា វ៉ាក់សាំងកូវីដ-១៩ ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ចំនួន ១៥ លានដូសទៀត រដ្ឋាភិបាលចិន នឹងផ្ដល់តាមតម្រូវការកម្ពុជា ឬអានផ្ដល់នៅក្រោយខែកញ្ញា ខណៈកម្ពុជានឹងទទួលវ៉ាក់សាំងពីយន្តការកូវ៉ាក់ចំនួន ៧,៥ លានដូស ពីខែខែមេសា ដល់ចុងខែកញ្ញា ឆ្នាំ២០២២នេះ។

បើតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានឱ្យដឹងថា មកដល់ពេលនេះ ចិន បានផ្តល់ជំនួយវ៉ាក់សាំងមកកាន់កម្ពុជាសរុប ២៨ ៧២៤ ៨០០ ដូស។

គួរបញ្ជាក់ថា តាមរបាយការណ៍គិតត្រឹមថ្ងៃទី២៨ ខែមីនាម្សិលមិញ កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា ទទួលលទ្ធផលនៃការចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៩២,៦២%។ ក្នុងនោះវ៉ាក់សាំងបានចាក់ទៅលើប្រជាជនអាយុពី ១៨ ឆ្នាំឡើង មាន ១០២,៦៦% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។ លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ១០០,១៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១ ៨២៧ ៣៤៨ នាក់។ លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៧,៧២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១ ៨៩៧ ៣៨២ នាក់។ លើកុមារអាយុ ០៥ឆ្នាំ មាន ១២៣,៤៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤ ៣១៧ នាក់។ លើកុមារអាយុ ០៣ឆ្នាំ ដល់ ក្រោម ០៥ឆ្នាំ មាន ៤៩,៧៨% ធៀបជាមួយនឹងប្រជាជនគោលដៅ ៦១០,៧៣០ នាក់៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម