ព័ត៌មានជាតិ
គិតត្រឹមឆ្នាំ ២០០០មក កូរ៉េផ្តល់ថវិកាសម្បទានដល់កម្ពុជាសរុបជាង ១ ២០០ លានដុល្លារ
គិតត្រឹមឆ្នាំ ២០០០ មកដល់បច្ចុប្បន្ន ភាគីកូរ៉េ បានផ្តល់ឥណទានសម្បទានមកដល់កម្ពុជា នូវទឹកប្រាក់សរុបប្រមាណជាង ១ ២១១លានដុល្លារ សម្រាប់ហិរញ្ញប្បទានដល់គម្រោង កម្មវិធីអភិវឌ្ឍចំនួន ២៦គម្រោង ដែលសុទ្ធសឹងជាគម្រោងអាទិភាព ស្របតាមយុទ្ធសាស្រ្តអភិវឌ្ឍរបស់កម្ពុជា ចាប់តាំងពីយុទ្ធសាស្រ្តត្រីកោណ រហូតដល់យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ដែលបានធ្វើឲ្យសាធារណរដ្ឋកូរ៉េ ក្លាយជាដៃគូអភិវឌ្ឍទ្វេភាគីដ៏សំខាន់លំដាប់ទី៣ ក្នុងការចូលរួមចំណែកជួយគាំទ្រដល់ប្រទេសកម្ពុជា បន្ទាប់ពីចិន និងជប៉ុន។

លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងអរគុណកូរ៉េតាមរយៈលោក KOO Yun Cheol រដ្ឋមន្រ្តីគោលនយោបាយប្រទេសកូរ៉េ ក្នុងជំនួបពិភាក្សាការងារ កាលពីថ្ងៃទី ២៩ ខែ មីនា។
លោករដ្ឋមន្រ្តី បានថ្លែងថា រដ្ឋាភិបាលកូរ៉េ បានផ្តល់ហិរញ្ញប្បទានអភិវឌ្ឍផ្លូវការ ក្នុងការរួមចំណែកដល់សកម្មភាពអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា តាមរយៈមូលនិធិសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូវរ៉េ ជាភ្នាក់អនុវត្ត។

លោក អូន ព័ន្ធមុនីរ័ត្ន បានរំលឹកថា ចាប់តាំងពីឆ្នាំ ១៩៩៦ មកដល់បច្ចុប្បន្ន កូរ៉េបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណជា ៤៣១លានដុល្លារអាមេរិក។
លោករដ្ឋមន្រ្តី ក៏បានថ្លែងអរគុណកូរ៉េ ដែលបានសម្រេចផ្តល់ការសន្យាកញ្ចប់ឥណទានសម្បទានបន្ថែមទៀត តាមរយៈកិច្ចសម្របសម្រួលក្របខណ្ឌថ្មី ដែលមានទឹកប្រាក់ប្រមាណជាង ១ពាន់លានដុល្លារ សម្រាប់ឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៦។ កម្ពុជា ក៏មានតម្រូវការវិនិយោគទៅលើវិស័យសំខាន់ៗរួមមាន ហេដ្ឋារចនាសម្ព័ន្ធបៃតង កសិកម្ម និងឧស្សាហកម្មទេសចរណ៍ ដែលជាវិស័យដ៏មានសក្កានុពលក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។ ជាងនេះទៀត ការអភិវឌ្ឍវិស័យភស្តុភារកម្ម និងឌីជីថល ក៏បានក្លាយជាវិស័យអាទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ផងដែរ។
លោក KOO Yun Cheol បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបាននូវលទ្ធផលល្អប្រសើរ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-19 ជាពិសេសការទប់ស្កាត់ផលប៉ះពាល់អវិជ្ជមានមកលើសកម្មភាពសេដ្ឋកិច្ច ក្នុងរយៈពេលកន្លងមក។ លោក ក៏ជូនពរឲ្យកម្ពុជា បំពេញភារកិច្ចជាប្រធានអាស៊ានឆ្នាំ ២០២២ ប្រកបដោយជោគជ័យ និងដឹកនាំអាស៊ានឆ្ពោះទៅរកសុខសន្តិភាព៕
អត្ថបទ៖ ទួន សុផល


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ