ព័ត៌មានជាតិ
បងប្អូនប្រជាពលរដ្ឋនៅក្រុងបាវិតមួយចំនួននាំគ្នាដកផ្សិតលក់ ដើម្បីបង្កើនចំណូលបន្ថែមផ្គត់ផ្គង់ក្នុងជីវភាព
ស្វាយរៀង ៖ ដោយធាតុអាកាសមានការប្រែប្រួលបណ្តាលឲ្យមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ស្ទើរគ្រប់ទីកន្លែង នៅក្នុងភូមិសាស្ត្រទឹកដីខេត្តស្វាយរៀង ប៉ុន្មានថ្ងៃកន្លងទៅនេះ ចាប់ពីចុងខែមីនា និងដើមខែមេសា ឆ្នាំ២០២២នេះ គេឃើញមានប្រជាពលរដ្ឋបាននាំគ្នាទៅដកផ្សិត (ផ្សិតផ្ចាក់) យកទៅលក់ខណៈដែលពួកគាត់ទំនេរពីការងារ។

បើតាមអ្នកលក់ផ្សិត ជាប់ដងផ្លូវជាតិលេខ១ បានប្រាប់ឲ្យដឹងថា ក្រោយពីពួកគាត់បានសម្រាប់ពីការងារ (ពោលគឺថ្ងៃដែលឈប់សម្រាក) ពួកគាត់បាននាំគ្នាដើរដកផ្សិតផ្ជាក់នៅក្នុងព្រៃ ដែលសំបូរទៅដោយដើមផ្ជាក់ ដែលមានចម្ងាយពីផ្ទះប្រហែលពី៣ ទៅ៥គីឡូម៉ែត្រ។

ហើយក្នុងការដើរដកផ្សិតផ្ជាក់នេះ ក្នុងក្រុមគ្រួសារមាន៣ទៅ៤នាក់ ក្នុងមួយថ្ងៃ អាចដកផ្សិតបានចាប់ពី៥ទៅ៧គីឡូក្រាម ហើយបើដើរដកផ្សិតចំកន្លែងណាដែលសំបូរផ្សិតដុះច្រើននោះអាចដកបានច្រើនជាងនេះទៅទៀត។

អ្នកលក់ផ្សិតបានបន្តទៀតថា ដោយពលរដ្ឋខ្មែរយើងចូលបរិភោគផ្សិតផ្ជាក់ជាពិសេសអ្នកស្រុកស្វាយរៀងយើងតែម្តង ហើយផ្សិតផ្ជាក់គេអាចយកធ្វើមុខម្ហូបបានច្រើនមុខណាស់ដូចជា ស្លរម្សៅ ឆាជាមួយសាច់គោ-សាច់ជ្រូក-សាច់មាន់ និងខ.សាច់ជាដើម ដោយមានរស់ជាតិល្វីងតិចៗ។ ចំពោះផ្សិតផ្ជាក់នេះគេអាចយកទៅហាលអោយស្ងួតទុកលក់ គឺមានតម្លៃថ្លៃជាងផ្សិតស្រស់ និងទុកបានយូរ។

ហើយផ្សិតផ្ជាក់នេះផងដែរ អាចលក់បានក្នុង១គីឡូ ចាប់ពី២០០០០៛មទៅ២៥០០០៛ បើដាក់ការ៉ូជ័រក្នុងមួយការ៉ូចាប់ពី៥០០០៛ ទៅ៦០០០៛ ហើយមិនបាច់យកទៅលក់នៅទីផ្សារនោះទេ គឺដាក់លក់នៅខាងមុខជាប់ផ្លូវជាតិលេខ១ ដោយមានអ្នកធ្វើដំណើរឆ្លងកាត់ចូលមកទិញជាហូរហែរផងដែរ៕
ដោយ ៖ ភក្ដី






-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១៧ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


