ព័ត៌មានជាតិ
អាជ្ញាធរស្ទឹងត្រែងណែនាំឱ្យម្ចាស់រមណីយដ្ឋានតាមដងទន្លេសេសានបោះបង្គោលដាក់ពោងជាសញ្ញាការពារសុវត្ថិភាពភ្ញៀវទេសចរចុះលេងទឹក
មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានចុះពង្រឹងគុណភាពវិស័យទេសចរណ៍នៅថ្ងៃមុនបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនឹងឈានចូលមកដល់នៅពីថ្ងៃខាងមុខនិងបានណែនាំដល់ម្ចាស់រមណីយដ្ឋានទេសចរណ៍ ដែលបានបង្កើតឡើងនៅតាមដងទន្លេសេសានឲ្យរៀបចំប្រពន្ធ័ការពារសុវត្ថិភាព ដាក់ជាសញ្ញា បង្ហាញភ្ញៀវទេសចរ ឲ្យប្រុងប្រយ័ត្ន ដើម្បីបញ្ចៀសនូវឧបទ្ទវហេតុណាមួយដែលបណ្តាលមកពីការធ្វេសប្រហែស។

លោក អ៊ន់ ប៉ោសឿនប្រធានមន្ទីរទេសចរណ៍ខេត្តបានបញ្ជាក់ថា៖ ស្ទើជារៀងរាល់ឆ្នាំទៅហើយ ភ្ញៀវមកលេងទឹកគ្រោះថ្នាក់លង់ទឹកស្លាប់ បង្កឱ្យភ្ញៀវមានវិប្បដិសារីកើតឡើង ដូចនេះសូមឱ្យម្ចាស់រមណីយដ្ឋានរៀបចំឱ្យមានប្រព័ន្ធសុវត្ថិភាពដើម្បីបានជួយលើកកំពស់ដល់វិស័យទេសចរណ៏នៅក្នុងខេត្ត ហើយនៅពេលភ្ញៀវចុះលេងទឹក នៅតាមទីកន្លែងនិមួយៗ មានសុវត្ថិភាពល្អ។
លោកប្រធានមន្ទីរបន្តថា៖ ដើម្បីបញ្ចៀសករណីនេះម្ចាស់រមណីយដ្ឋាន ត្រូវរៀបចំតូបអង្គុយកម្សាន្តរឹងមាំ មានឧបករណ៍ជិះលើទឹក ម្ហូបអាហារមានអនាម័យតម្លៃសមរម្យ កន្លែងលេងកំសាន្តក្នុងទឹក ត្រូវបោះបង្គោលដាក់ពោងជាសញ្ញា ការពារសុវត្ថិភាព។

លោក ហ៊ីង ពុទ្ធារ៉ា ម្ចាស់រមណីយដ្ឋានសម្រស់សេសាន បានទទួលយកការដាស់តឿននេះ ព្រោះកន្លងមកនៅធ្លាប់មានគ្រោះថ្នាក់លង់ទឹកនេះមែន ដូចជាភ្ញៀវមកពីឃុំអូរគ្រៀងខេត្តក្រចេះកាលពីឆ្នាំ២០២១ ស្លាប់ម្នាក់និងជួយសង្គ្រោះបានម្នាក់។
លោកថា៖ នេះជាបទពិសោធន៍បានធ្វើឱ្យម្ចាស់រមណីយដ្ឋានកាន់តែមានការប្រុងប្រយ័ត្ន ដើម្បីការពារសុវត្ថិភាពជូនភ្ញៀវឲ្យដូចដែលមន្ទីរទេសចរណ៍ចង់បាន ហើយនៅឆ្នាំ២០២២នេះម្ចាស់រមណីយដ្ឋានបានរៀបកន្លែងអង្គុយកម្សាន្តមានភាពរឹងមាំ ហើយទីតាំងលេងទឹកមានបោះបង្គោល និងដាក់ស្លាកសញ្ញា ហាមចេញក្រៅរង្វង់ខ្សែបន្ថែមទៀត។

សូមបញ្ជាក់ថា៖ខេត្តស្ទឹងត្រែង ឆ្នាំនេះ មានរមណីយដ្ឋានទេសចរណ៍ចំនួន ៣ កន្លែង នៅតាមដងទន្លេសេសាន ដូចជារមណីយដ្ឋាន ទឹកជួរចាប សម្រស់សេសាន និងកោះខ្សាច់សេកុង ដែលភ្ញៀវទេសចរពេញនិយមមកលេងកម្សាន្ត៕
អត្ថបទ៖ ងិនលីម
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


