ព័ត៌មានជាតិ
អភិបាលស្រុកបាទី ទទួលស្គាល់ថា ពិតជាមានការស្នើសុំកាត់ឆ្វៀល «ដីព្រៃភ្នំតាម៉ៅ» មែន
ករណីមានការស្នើសុំកាត់ឆ្វៀល «ដីព្រៃភ្នំតាម៉ៅ» ប្រមាណ ៣០០ហិកតា ពេលនេះ អភិបាលស្រុកបាទី បានទទួលស្គាល់ថា ពិតជាមានករណីស្នើសុំនេះមែន។ ប៉ុន្តែលោកពុំមែនជា អ្នកធ្វើលើកិច្ចការនេះទេ ខណៈលោកប្រធានមន្ទីរសុរិយាដីខេត្តតាកែវ មិនអាចស្នើសុំការបំភ្លឺបាននោះទេ។
លោក ភួន ឈីម អភិបាលស្រុកបាទី បានប្រាប់ភ្នាក់ងារកម្ពុជាថ្មី នៅថ្ងៃទី ១៩ ខែមេសានេះថា ពិតជាមានការស្នើសុំ ស.ជ.ណ កាត់ឆ្វៀលដីនោះមែន។ ប៉ុន្តែនីតិវិធីរបស់លោក គឺបានត្រឹមតែស្នើសុំដីនោះទុកជាសម្បត្តិរដ្ឋប៉ុណ្ណោះ ហើយរឿងរដ្ឋយកទៅធ្វើអ្វីបន្តទៀត គឺលោកមិនដឹងទេ ហើយចំពោះបុគ្គលណាមកស្នើសុំនោះ ក៏លោកមិនបានដឹងនោះដែរ។
ដោយឡែកលោក នួន សុធា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី មិនអាចស្នើសុំការពន្យល់ ជុំវិញបញ្ហានេះឡើយ ដោយថា លោកកំពុងជាប់ប្រជុំ។
សូមជម្រាបថា ព្រៃភ្នំតាម៉ៅ មានទំហំសរុបប្រមាណ ១២០០ហិកតា ដែលត្រូវបានចាត់ទុកថា ជាតំបន់ផ្ទៃដីការពារព្រៃ ឈើ និងត្រូវបានគ្រប់គ្រងដោយក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ។ នៅក្នុង ចំណោមផ្ទៃដី ១២០០ហិកតានេះ នាយកដ្ឋានរុក្ខាប្រមាញ់ បានរៀបចំដាំដើមឈើ និងរៀបចំជាសួនសត្វ នៅលើផ្ទៃ ៧០ហិកតា៕
អត្ថបទ៖ វីរៈ




-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


