ព័ត៌មានជាតិ
ប្រវត្តិ លោក ឃួង ស្រេង ជាមនុស្សជំនិត លោក ជា សុផារ៉ា កាលនៅជាអភិបាលរាជធានីភ្នំពេញ
លោក ឃួង ស្រេងជាមន្រ្តីមានស្នាដៃមួយរូប ដែលបច្ចុប្បន្នកំពុងកាន់តួនាទីជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
លោក ឃួង ស្រេង ត្រូវបានគេដឹងថាជាមនុស្សជំនិតនិងជាទំពាំងដែលលោក ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីក្រសួងដែនដីនគរោបនីយកម្មនិងសំណង់ បានបណ្តុះបណ្តាលដោយផ្ទាល់ដៃ អំឡុងកាន់តំណែងជាអភិបាលរាជធានីភ្នំពេញអំឡុងឆ្នាំ១៩៩៩ ដល់ឆ្នាំ២០០៣។

ឡើងកាន់តំណែងជាអភិបាលរាជធានីភ្នំពេញ
ឆ្នាំ២០១៧ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យតែងតាំងលោក ឃួង ស្រេង ជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជំនួសលោក ប៉ា សុជាតិវង្ស។ ឆ្នាំ២០២១ លោកឃួង ស្រេង ក៏ទទួលបានការតែងតាំងជាថ្មីជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញសម្រាប់អាណត្តិទី២។
បទពិសោធន៍ការងារ
មុនឡើងជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានចូលបម្រើការងារក្នុងក្របខណ្ឌជាមន្ត្រីសាលាខណ្ឌទួលគោកនៅឆ្នាំ២០០៨ និងពីឆ្នាំ១៩៩៩-២០០៨ ជាអភិបាលរងខណ្ឌទួលគោក។ ឆ្នាំ២០០៨-២០០៩ លោកបានតួនាទីជាអនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។ ចាប់ពីឆ្នាំ២០០៩-២០១២ ជាអភិបាលខណ្ឌសែនសុខ និងឆ្នាំ២០១២-២០១៧ ជាអភិបាលរងរាជធានីភ្នំពេញ។
គិតតាមលេខរៀងពីឆ្នាំ១៩៤១ មក លោក ឃួង ស្រេងគឺជាឥស្សរជនទី ១៨ ដែលឡើងគ្រប់គ្រងតំណែងជាអភិបាលរាជធានីភ្នំពេញ។
ប្រវត្តិសិក្សា
លោកឃួង ស្រេង បានបញ្ចប់ការសិក្សាមធ្យមសិក្សាទុតិយភូមិនៅវិទ្យាល័យសន្ធរម៉ុកក្នុងរាជធានីភ្នំពេញ នៅឆ្នាំ១៩៨៧។ ឆ្នាំ១៩៨៨-១៩៩២ បញ្ចប់បរិញ្ញាប័ត្រវិស្វកម្មនៅសហភាពសូវៀត។ ឆ្នាំ ១៩៩២-១៩៩៧ បញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សានៅមហាវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ ឆ្នាំ ២០០២-២០០៤ បញ្ចប់ការសិក្សាសញ្ញាប័ត្រជាន់ខ្ពស់វិទ្យាសាស្ត្រនយោបាយ នៅសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា។ ឆ្នាំ២០០៤-២០០៧ ទទួលបានសញ្ញាប័ត្របណ្ឌិតវិទ្យាសាស្ត្រនយោបាយ។
អាពាហ៍ពិពាហ៍
លោកឃួង ស្រេង បានរៀបអាពាហ៍ពិពាហ៍ជាមួយលោកជំទាវ ជា ស៊ីណា និងមានបុត្រាបុត្រីចំនួន០៤នាក់ (ស្រី០៣នាក់ ប្រុស០១នាក់)។

ស្នាដៃធំៗ
ក្រៅពីសមិទ្ធផលលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាមានផ្លូវ ស្ពាន ប្រព័ន្ធប្រឡាយទឹក ការរៀបចំភ្លើងបំភ្លឺតាមដងផ្លូវតូចធំ យុទ្ធនាការធំចំនួនពីរទទួលការចាប់អារម្មណ៍ពីមហាជនក្នុងអណ្ណតិដែលលោកដឹកនាំការងាររដ្ឋបាលរាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានដាក់ចេញវិធានការគឺមិនឲ្យរថយន្តធុនធំៗចេញចូលរាជធានីភ្នំពេញនៅពេលថ្ងៃដាច់ខាត រួមទាំងលុបបំបាត់មិនឲ្យមានប័ណ្ណអនុញ្ញាតិចេញចូលរាជធានីប្រភេទ A B និង C ដែលបានអនុវត្តនាំឲ្យមានមតិរិះគន់រាប់ឆ្នាំមកហើយ។

ជាមួយគ្នានេះ យុទ្ធនាការរំដោះចិញ្ចើមផ្លូវក៏ត្រូវបានដាក់ចេញ ដែលធ្វើឡើងដោយសារកន្លងទៅពលរដ្ឋមើលឃើញថាដងផ្លូវសាធារណៈស្ទើរតែទាំងស្រុងក្នុងរាជធានីភ្នំពេញ រងការរំលោភយកធ្វើជាកន្លែងអាជីវកម្ម ដែលបានធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈបង្កការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍។
ក្រៅពីនេះ អ្វីដែលទទួលបានចំណាប់អាម្មណ៍ថ្មីមួយទៀតនោះ គឺការបង្កើតឲ្យមាន ច្រកចេញតែមួយ ដែលបានបំរើសេវាកម្មនៅកៀកកិតជាមួយប្រជាពលរដ្ឋតែម្តង ហើយបានទទួលការគាំទ្រពីប្រជាពលរដ្ឋយ៉ាងពេញទំហឹង។
ក្រៅពីនេះ ដោយអនុវត្តតាមអនុសាសន៍របស់ប្រមុខរដ្ឋាភិបាល ក្នុងនាមជាអភិបាលរាជធានីភ្នំពេញ លោកក៏បានដឹកនាំអាជ្ញាធរខណ្ឌនិងមន្ត្រីជំនាញចុះពិនិត្យជាក់ស្តែងលើការប្រើប្រាស់អគ្គិសនីអាជីវករលក់ដូរតាមផ្សារនានា ក្នុងតម្លៃមួយសមរម្យ ខណៈកន្លងមកការលក់ដូរតាមបណ្តាផ្សារក្នុងរាជធានីភ្នំពេញ ប្រើប្រាស់អគ្គិសនីពីអ្នកម៉ៅការឯកជនដែលត្រូវបង់ក្នុងតម្លៃមួយខ្ពស់៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


