ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងអប់រំជំរុញគ្រូ សិស្សនិស្សិត ចាក់វ៉ាក់សាំងកូវីដ-១៩ ទប់ស្កាត់ការរាលដាលកូវីដ-១៩
លោកបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញឱ្យបុគ្គលិកអប់រំ សិស្ស និងនិស្សិតទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជំរុញទាំងដូសទី៣ និងដូសទី៤ឱ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងខ្លួនថ្មីប្រភេទដែលតា និងវីរុសបំប្លែងខ្លួនប្រភេទអូមីក្រុង ដែលកំពុងធ្វើចរាចរណ៍យ៉ាងសកម្មនៅកម្ពុជា និងនៅលើសកលលោក។

តាមរយៈសេចក្តីជូនដំណឹងមួយដែលទើបទទួលបាននៅថ្ងៃនេះ លោករដ្ឋមន្ត្រីបានស្នើ ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្តផ្ដល់កិច្ចសហការជាមួយគណៈកម្មការទទួលបន្ទុកការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមមូលដ្ឋានសុខាភិបាល ដែលនៅជិតទីតាំងរបស់ខ្លួន ដើម្បីរៀបចំផែនការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់បុគ្គលិកអប់រំ សិស្ស និស្សិតទាំងអស់ នៅតាមគ្រឹះស្ថានសិក្សារៀងៗខ្លួន ឬនៅគ្រឹះស្ថានសិក្សាមួយ ដែលមានលក្ខណៈប្រមូលផ្តុំ និងងាយស្រួលដល់បុគ្គលិកអប់រំទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជំរុញទាំងដូសទី៣ និងដូសទី៤ឱ្យបានគ្រប់ៗគ្នា ចាប់ពីខែមេសា ឆ្នាំ២០២២ នេះតទៅ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានឱ្យដឹងថានៅក្រោយបុណ្យចូលឆ្នាំខ្មែរនេះថា ក្រុមគ្រូពេទ្យនៃក្រសួងការពារជាតិ និងគ្រូពេទ្យយុវជនស្ម័គ្រចិត្តនានា រួមទាំងក្រុមគ្រូពេទ្យនៃរដ្ឋបាលរាជធានី-ខេត្ត នឹងចុះចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី៣ និងទី៤ នៅតាមគោលដៅសំខាន់ៗបន្ថែមទៀត ដូចជានៅតាមរោងចក្រសហគ្រាស តាមផ្សារ ទីប្រជុំជនសំខាន់ៗ និងចាក់ជូនសិស្សានុសិស្ស និងគ្រូបង្រៀននៅតាមសាលារៀនផងដែរ។

លោកស្រីវេជ្ជបណ្ឌិតបានបន្តថា សម្រាប់ទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមបណ្ដាមូលដ្ឋានសុខាភិបាលសាធារណៈនៃរដ្ឋបាលរាជធានី-ខេត្តទាំង២៥ នៅតែបន្តបើកដំណើរការចាក់ជាធម្មតារៀងរាល់ថ្ងៃ រួមទាំងថ្ងៃឈប់សម្រាក ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។
លោកស្រី ឱ វណ្ណឌីន បានអំពាវនាវដល់ប្រជាពលរដ្ឋ កម្មករ-កម្មការិនី កុមារ និងយុវវ័យ លោកគ្រូអ្នកគ្រូ សិស្សនិស្សិតសូមរួសរាន់ទៅទទួលវ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ នៅពេលដល់វេន ដើម្បីបង្កើនភាពស៊ាំបុគ្គលនិងសហគមន៍ សំដៅចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល កាត់បន្ថយអត្រាឈឺធ្ងន់និងស្លាប់ដោយសារជំងឺនេះ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


