ព័ត៌មានជាតិ
ដងផ្លូវនរោត្តមខៀវស្រងាត់គ្រប់រដូវកាល គ្មានការចតរញ៉េរញ៉ៃ មានសុវត្ថិភាពធ្វើដំណើរដោយថ្មើរជើង
ដងមហាវិថីព្រះនរោត្តមក្រោយអាជ្ញាធររៀបចំឡើងវិញ បានក្លាយជាដងផ្លូវគំរូមួយនៅរាជធានីភ្នំពេញ ទាំងសោភណភាព សណ្តាប់ធ្នាប់ និងអនាម័យល្អ។
កំពុងតែបោសសម្អាតតាមដងផ្លូវ បុគ្គលិកក្រុមហ៊ុន Mizuda អ្នកស្រី ថោន ស្រី បានបង្ហាញការចាប់អារម្មណ៍លើដងផ្លូវនរោត្តមដែលរៀបចំយ៉ាងមានសណ្តាប់ធ្នាប់និងបរិស្ថានល្អ។




អ្នកស្រី ថោន ស្រីបានឲ្យដឹងពីការងាររបស់ខ្លួនដែលត្រូវបោសសម្អាតតាមដងផ្លូវជាប្រចាំថា មិនសូវមានសំរាម គ្រប់កន្លែងមានភាពបៃតង។

បុគ្គលិកក្រុមហ៊ុនប្រមូលសម្រាមរូបនេះបន្តថា ចង់បានដងផ្លូវទូទាំងរាជធានីភ្នំពេញ មានការរៀបចំល្អដូចដងផ្លូវព្រះនរោត្តម។
ចំណែកមន្រ្តីប៉ូលីសយាមគោលដៅនៅគេហដ្ឋានឯកអគ្គរាជទូតអាមេរិកលោក ផន រដ្ឋសីហា ឲ្យដឹងដែរថា លោកមើលឃើញផ្លូវនេះមានសណ្តាប់ធ្នាប់ជាងគេ បើប្រៀបធៀបដងវិថីផ្សេងទៀតក្នុងទីក្រុង។
បើតាមមន្រ្តីដែលឈរយាមគោលដៅរូបនេះបានចាប់អារម្មណ៍ថា ពេលឃើញបរិស្ថានជុំវិញស្អាតបែបនេះលោកសប្បាយចិត្ត ខណៈដែលទីក្រុងភ្នំពេញមានការអភិវឌ្ឍនិងមុខមាត់ស្រស់បំព្រងពីមួយថ្ងៃទៅមួយថ្ងៃ។

រីឯបុគ្គលិកក្រុមហ៊ុនឯកជនមួយរូបដែលតែងតែធ្វើដំណើរតាមដងវិថីព្រះនរោត្តមប្រាប់ថា ដងផ្លូវនេះអាចចាត់ទុកជាផ្លូវគំរូមុនគេនៅរាជធានីភ្នំពេញដែលមានការរៀបចំបានល្អបំផុត។
យុវីតីរូបនេះបន្តថា គ្រប់កន្លែងមានរបៀបរៀបរយ មានការរៀបចំផ្លូវថ្មើរជើងរួមទាំងមានការដំាស្មៅបង្កើតពណ៌បៃតង ផ្តល់អារម្មណ៍ស្រស់ស្រាយសម្រាប់ការធ្វើដំណើរ។

អាជីវករលក់នំប័ង និងប្រហីតលោក ទីវ ម៉ី ក៏មើលឃើញមិនខុសគ្នានេះដែរ។ បុរសវ័យជាង ៣០ ឆ្នាំដែលប្រកបរបរលក់នំប៉័ងប៉ាតេតពីម្ដាយនៅខាងមុខសាលាដូនពេញរូបនេះបន្តថា ការលក់ដូររាល់ថ្ងៃ លោកក៏ប្រកាន់ភ្ជាប់អនាម័យជាពិសេសលើការគ្រប់គ្រងសំរាម មិនឲ្យចោលពាសវាលពាសកាលនោះទេ។
រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំមហាវិថីព្រះនរោត្តមចាប់ពីរមណីយដ្ឋានវត្តភ្នំដល់វិមានឯករាជ្យ ដោយមានការដាំស្មៅលម្អ រួមទាំងរៀបចំផ្លូវសម្រាប់អ្នកថ្មើរជើងក្រាលដោយការ៉ូឡា និងផ្លូវសម្រាប់ជនពិការផងដែរ។
ម្ចាស់អាជីវកម្ម ស្ថាប័នរដ្ឋ ឯកជន លើដងមហាវិថីនេះមិនអនុញ្ញាតឱ្យមានការចតយានជំនិះគ្រប់ប្រភេទនៅលើចិញ្ចើមផ្លូវសាធារណៈ និងផ្លូវសម្រាប់អ្នកថ្មើរជើងហួសគំនូសដែលបានកំណត់។ ជាមួយគ្នានេះ អាជ្ញាធរបានណែនាំដល់នៅមុខទីតាំងអាជីវកម្ម រួមទាំងស្ថាប័នរដ្ឋ ឯកជន ត្រូវសំអាតអនាម័យ ឱ្យបានស្អាតជាប្រចាំ៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


