Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារក្រើនរំលឹកដល់រោងចក្រ-សហគ្រាស រៀបចំចាក់វ៉ាក់សាំងដូសជំរុញជូនកម្មករ-និយោជិត

បានផុស

នៅ

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានក្រើនរំលឹកដល់រោងចក្រ-សហគ្រាសនានា ឲ្យសហការបន្ទាន់ជាមួយអាជ្ញាធរ និងមន្ទីរការងារក្នុងរាជធានីខេត្ត ដើម្បីរៀបចំចាក់វ៉ាក់សាំងដូសជំរុញ ជូនកម្មករ-និយោជិត នៅតាមរោងចក្រសហគ្រាស។

នៅក្នុងសេចក្តីជូនដំណឹង ចុះកាលពីយប់ថ្ងៃទី ២០ ខែមេសា លោករដ្ឋមន្ត្រី បានលើកឡើងថា ដើម្បីបន្តប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃវីរុសបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ជាពិសេសនៅតាមរោងចក្រ-សហគ្រាស ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមក្រើនរំលឹកដល់ម្ចាស់ ឬនាយករោងចក្រ-សហគ្រាសទាំងអស់ ត្រូវសហការជាបន្ទាន់ជាមួយអាជ្ញាធរមូលដ្ឋានរាជធានី-ខេត្ត និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី-ខេត្ត ដើម្បីរៀបចំចាក់វ៉ាក់សាំងដូសជំរុញទាំងដូស ទី ៣ និងដូសទី ៤ ជូនកម្មករនិយោជិត នៅតាមរោងចក្រ-សហគ្រាស។

លោករដ្ឋមន្ត្រី បានណែនាំដល់ម្ចាស់ ឬនាយករោងចក្រ-សហគ្រាស ត្រូវគ្រប់គ្រងទិន្នន័យចាក់វ៉ាក់សាំងរបស់កម្មករ-និយោជិត និងបំពេញព័ត៌មានចាក់វ៉ាក់សាំង ទៅក្នុងរបបស្វ័យប្រកាសអធិការកិច្ចការងារតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម តាមរយៈគេហទំព័រ https://sicms.mlvt.gov.kh។ ក្នុងករណីកម្មករ-និយោជិត មិនទាន់មានប័ណ្ណចាក់វ៉ាក់សាំង កូវីដ-១៩ សូមបំពេញឈ្មោះអក្សរកាត់ជាអក្សរឡាតាំង និងកាលបរិច្ឆេទចាក់វ៉ាក់សាំង តាមទម្រង់ដែលបានកំណត់ក្នុងប្រព័ន្ធ។ លោករដ្ឋមន្ត្រី បានបន្តថាក្រសួងជឿជាក់ថា ម្ចាស់ ឬនាយករោងចក្រ-សហគ្រាស នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានឲ្យដឹងថា នៅក្រោយបុណ្យចូលឆ្នាំខ្មែរនេះ ក្រុមគ្រូពេទ្យនៃក្រសួងការពារជាតិ និងគ្រូពេទ្យយុវជនស្ម័គ្រចិត្តនានា រួមទាំងក្រុមគ្រូពេទ្យនៃរដ្ឋបាលរាជធានី-ខេត្ត នឹងចុះចាក់វ៉ាក់សាំងកូវីដ -១៩ ជូនប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី ៣ និងទី ៤ នៅតាមគោលដៅសំខាន់ៗបន្ថែមទៀត ដូចជានៅតាមរោងចក្រ-សហគ្រាស តាមផ្សារ ទីប្រជុំជនសំខាន់ៗ និងចាក់ជូនសិស្សានុសិស្ស និងគ្រូបង្រៀននៅតាមសាលា​រៀនផងដែរ។

លោកស្រីបានបន្តថា សម្រាប់ទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមបណ្ដាមូលដ្ឋានសុខាភិបាលសាធារណៈ នៃរដ្ឋបាលរាជធានី-ខេត្តទាំង២៥ នៅតែបន្តបើកដំណើរការចាក់ជាធម្មតា រៀងរាល់ថ្ងៃ រួមទាំងថ្ងៃឈប់សម្រាក ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ លោកស្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ កម្មករ-កម្មការិនី កុមារ និងយុវវ័យ លោកគ្រូអ្នកគ្រូ សិស្សនិស្សិត សូមរួសរាន់ទៅទទួលវ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ នៅពេលដល់វេន ដើម្បីបង្កើនភាពស៊ាំបុគ្គល និងសហគមន៍ សំដៅចូលរួមទប់ស្កាត់ការឆ្លងរីករាលដាល កាត់បន្ថយអត្រាឈឺធ្ងន់និងស្លាប់ដោយសារជំងឺនេះ៕

អត្ថបទ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៨ នាទីutes មុន

ជម្លោះព្រំដែន៖ អ្នកនាំពាក្យ ថា សារព័ត៌មានថៃ ផ្សាយលឿន តែមិនប្រាកដការពិតទេ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ​បង្កហេតុនិ​ងផ្ទុះ​អាវុធ​មុន ប៉ុន្តែរំអែរំអួយ​ធ្វើ​ដូច​​​ជនរងគ្រោះ​នៅ​មុខ​អន្តរជាតិ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

កីឡា២ ម៉ោង មុន

លោក​ ផាត​ សូដា៖​ តស៊ូ​ដោះបំណុល​ជំពាក់​ពេល​ធ្វើ​ក្លឹប​មាន​ពេល​ខ្លះ​គេ​មក​ទា​លុយ​ ឬ​ស្ដីឲ្យ​ដល់​ក្លឹប​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

Sokha Hotels

ព័ត៌មានពេញនិយម