ព័ត៌មានជាតិ
វិទ្យាល័យស្វាយរៀង ទទួលបានជ័យលាភីលេខ១ ពានរង្វាន់សាលាស្អាតទូទាំងប្រទេស ឆ្នាំសិក្សា២០២០-២០២១
ស្វាយរៀង ៖ វិទ្យាល័យស្វាយរៀង ទទួលបានពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន សម្រាប់ជ័យលាភីលេខ១ «សាលាស្អាតក្នុងក្របខណ្ឌទូទាំងប្រទេសក្នុងឆ្នាំសិក្សា២០២០-២០២១»។

លោក យស់ ពៅ នាយកសាលា បានឲ្យដឹងថា លទ្ធផលដែលវិទ្យាល័យទទួលបានពានរង្វាន់ជ័យលាភីលេខ១ «សាលាស្អាតក្នុងក្របខណ្ឌទូទាំងប្រទេសក្នុងឆ្នាំសិក្សា២០២០-២០២១» កើតមានឡើងដោយមានការខិតខំប្រឹងប្រែង ពីលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងគ្រប់ដៃគូសហការទាំងចំណេះដឹង ការសេពគប់ ចរិត ការលះបង់ ភាពស្មោះត្រង់ ការកសាងទំនុកចិត្តអោយមានតម្លៃ។ ជាពិសេសក្រោមការដឹកនាំលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ធ្វើឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសសាលាវិទ្យាល័យស្វាយរៀង ទទួលបានការឧបត្ថម្ភគាំទ្រពីគ្រប់មជ្ឈដ្ឋានទូទៅ ដើម្បីកែលម្អឲ្យមានសោភ័ណភាពល្អផងដែរ។

លោក យស់ ពៅ សូមថ្លែងអំណរគុណលោក លោក-លោកស្រី គណៈកម្មការគ្រប់គ្រងសាលារៀន លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សទាំងអស់ មាតាបិតាអាណាព្យាបាល សប្បុរសជន ដែលបានជួយគាំទ្រទាំងសម្ភារ ថវិកា ស្មារតី ចូលរួមចំណែកអភិវឌ្ឃន៍បរិស្ថានវិទ្យាល័យស្វាយរៀង ឱ្យមានសម្រស់ស្រស់ស្អាតរហូតដល់ទទួលបានជោគជ័យ ដ៏ត្រចះត្រចង់គឺពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន សម្រាប់ជ័យលាភីលេខ១ សាលាស្អាតក្នុងក្របខណ្ឌទូទាំងប្រទេស ក្នុងឆ្នាំសិក្សា២០២០-២០២១។

សូមបញ្ជាក់ផងដែរថា: វិទ្យាល័យស្វាយរៀង ដែលមានទីតាំងស្ថិតនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ទទួលបានពានរង្វាន់ ជ័យលាភីលេខ១ និងថវិកាអមពានរង្វាន់ចំនួន ៥០០០ ០០០រៀល ផងដែរ៕
ដោយ ៖ ភក្ដី














-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២០ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


