ព័ត៌មានជាតិ
ស្ថានប័នអប់រំចំនួនពីរ រួមគ្នាអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែរីកចម្រើន
ស្ថានប័នអប់រំចំនួនពីររួមមាន មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី និងសាលាបញ្ញាវន្តអង្គរ បានរួមគ្នាអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត ដើម្បីប្រែក្លាយប្រទេសកម្ពុជាជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។

ថ្លែងក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នាមួយរវាងស្ថានប័នទាំងពីរ នៅព្រឹកថ្ងៃទី២៥ ខែមេសានេះ លោកបណ្ឌិត សភាចារ្យ ច័ន្ទ រ័ត្ន ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី នៃវិទ្យាស្ថានជាតិអប់រំ និងជាប្រធានសមាគមន៍អ្នកគណិតវិទ្យាកម្ពុជា បានមានប្រសាសន៍ថា មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មីមានគោលបំណងដើម្បីបំពេញនូវតម្រូវការធនធានមនុស្ស ដែលក្រសួងអប់រំបានធ្វើកំណែទម្រង់លើវិស័យអប់រំដូចជា ការបណ្តុះបណ្តាលពង្រឹងគុណវុឌ្ឍរបស់គ្រូបង្រៀន ដោយបើកទូលាយមិនត្រឹមតែគ្រូនៅស្ថាប័នសាធារណៈទេ បើកទូលាយដល់ស្ថានប័នឯកជនផងដែរ ព្រោះការចូលរួមអភិវឌ្ឍន៍ធនធាននេះទាមទារឱ្យស្ថាប័នសាធារណៈ និងឯកជនសហការគ្នា។
លោកបណ្ឌិតសភាចារ្យបានបន្តថា៖ “ការចុះអនុស្សារណៈជាមួយវិស័យឯកជននាពេលនេះ យើងសូមស្វាគមន៍ ព្រោះចំណេះដឹងដែលយើងមាន និងបានរៀបចំបណ្តុះបណ្តាលនៅមជ្ឈមណ្ឌលនេះ គឺចង់ផ្សព្វផ្សាយឱ្យបានទូលំទូលាយនៅទូទាំងប្រទេស ហើយបើមានអ្នកស្ម័គ្រចិត្តចូលរួមបណ្តុះបណ្តាលក្នុងវគ្គ ជារឿងមួយដ៏សំខាន់”។

លោកបណ្ឌិតសភាចារ្យបានបន្តទៀតថា ការពង្រឹងគុណភាពអប់រំដែលចាប់ផ្តើមពីស្ថានប័ន និងស្ថាប័ន ជាគំរូដ៏ល្អមួយដែលចាប់ផ្តើមពីអង្គភាពពីររួមគ្នា ហើយយើងនឹងពង្រីកវិសាលភាពជាបន្តបន្ទាប់ដោយសហការទៅលើការផ្លាស់ប្តូរកម្មវិធីសិក្សាការផ្លាស់បទពិសោធន៍ ពិសេសការចែករំលែកទៅលើកម្មសិក្សាគរុកោសល្យដើម្បីចែករំលែកទៅវិញទៅមក ដើម្បីអភិវឌ្ឍគុណភាពអប់រំនៅកម្ពុជា ពិសេសផ្តោតលើលទ្ធផលសិក្សារបស់សិស្ស។
លោកបណ្ឌិតសភាចារ្យបានបន្ថែមថា អ្វីដែលយើងទាំងអស់គ្នាចង់បាននោះគឺ នៅឆ្នាំ២០៣០ប្រទេសកម្ពុជានឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ហើយឆ្នាំ២០៥០ ក្លាយជាប្រទេសក្លាយជាប្រទេសជឿនលឿន។

លោក កាង សុងឆាយ ប្រធាន និងជានាយកប្រតិបត្តិសាលាបញ្ញាវន្តអង្គរ បានចាត់ទុកការសហការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មីនាពេលនេះមានសារៈប្រយោជន៍ខ្លាំងក្នុងការអភិវឌ្ឍធនធានមនុស្ស ពិសេសធនធានគ្រូបង្រៀនឱ្យមានគុណភាពដើម្បីបណ្តុះបណ្តាលសិស្សឱ្យបានល្អប្រសើរ និងមានគុណភាព។
លោក កាង សុងឆាយ បានបន្តថា៖ “បន្ទាប់ពីចុះអនុស្សារណៈនេះទៅ យើងនឹងសហការជាមួយមជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មីក្នុងការចូលរួមនៅក្នុងសិក្ខាសាលា និងការបណ្តុះបណ្តាលតាមអនឡាញ ខណៈយើងបានចូលរួមសកម្មភាពមួយចំនួនរួចមកហើយដូចជា ការបោះជំរំដែលទទួលបានបទពិសោធន៍ច្រើន”៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


