ព័ត៌មានជាតិ
សម្ដេចតេជោ សង្ឃឹមថា អង្គការអន្តរជាតិ IYF នឹងបន្តជួយកម្ពុជាលើការអភិវឌ្ឍយុវជន
ក្នុងជំនួបជាមួយស្ថាបនិកអង្គការសម្ព័ន្ធយុវជនអន្តរជាតិ (IYF) នាព្រឹកថ្ងៃសុក្រនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញក្ដីសង្ឃឹមថា អង្គការអន្តរជាតិមួយនេះ នឹងបន្តរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាលើការអភិវឌ្ឍយុវជន។

បើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា នៅក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងពីការសង្កេតឃើញអំពីការធ្វើសកម្មភាពជាច្រើនរបស់អង្គការសម្ព័ន្ធយុវជនអន្តរជាតិ (IYF) នៅកម្ពុជា និងក្នុងស្មារតីនេះ សម្តេចសង្ឃឹមថា អង្គការ IYF នឹងបន្តរួមចំណែកជាមួយកម្ពុជា ដើម្បីបោះជំហានទៅមុខជាមួយគ្នាបន្តទៀត។
អង្គការសម្ព័ន្ធយុវជនអន្តរជាតិ (IYF) គឺជាអង្គការអន្តរជាតិមួយ បាននិងកំពុងមានប្រតិបត្តិការទាំងនៅកម្ពុជា និងតាមបណ្តាប្រទេសនានាលើពិភពលោក ដែលអង្គការនេះមានទិសដៅអប់រំបណ្តុះបណ្តាលយុវជន។ ស្ថាបនិកអង្គការលោកបណ្ឌិត Ock Soo Park បានលើកឡើងថា នៅគ្រប់បណ្តាប្រទេសលើពិភពលោក ប្រទេសណា ក៏មានបញ្ហាយុវជនដែរ។ ដូច្នេះ ការអប់រំបណ្តុះបណ្តាលយុវជន មានសារៈសំខាន់ណាស់ ដើម្បីឱ្យក្លាយជាធនធានមនុស្សដ៏ល្អនៅប្រទេសនីមួយៗ។

ក្នុងន័យនេះ លោកបណ្ឌិត Ock Soo Park បានលើកឡើងដោយការប្តេជ្ញាចិត្តថា អង្គការ IYF នឹងបន្តធ្វើសកម្មភាពអប់រំយុវជនកម្ពុជា ហើយលោក ក៏បានសម្តែងនូវការថ្លែងអំណរគុណចំពោះសម្តេចតេជោ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ចំពោះការគាំទ្រសកម្មភាពរបស់ IYF កន្លងមក។
ជាការឆ្លើយតប សម្តេចតេជោ បានសម្តែងក្តីរីករាយ និងថ្លែងអំណរគុណចំពោះសកម្មភាពរបស់អង្គការ IYF នៅកម្ពុជា នាពេលកន្លងមក។ សម្តេចបានចង្អុលបង្ហាញថា បញ្ហាពាក់ព័ន្ធនឹងយុវជន គឺជាបញ្ហាធំ ដោយហេតុថាដើម្បីមានធនធានមនុស្សល្អ គឺការយកចិត្តទុកដាក់ត្រូវចាប់ផ្តើមពីកុមារ និងយុវជន។ ចំពោះកម្ពុជា សម្តេចតេជោ បានប្រាប់ថា ការយកចិត្តទុកដាក់ គឺចាប់ផ្តើមតាំងពីដំបូង ពោលគឺចាប់ពីពេលស្ត្រីមានផ្ទៃពោះ។

សម្តេចតេជោ បន្ថែមថា ទោះបីជាអត្រាកំណើនមានការថមថយចុះ រាជរដ្ឋាភិបាលបានផ្តោតការយកចិត្តទុកដាក់ទៅលើវិស័យអប់រំ តាមរយៈការបន្តសាងសង់សាលារៀន ដែលពីមុនការសិក្សារៀនសូត្រ គឺពឹងផ្អែកទៅលើទីវត្តអារាម ហើយអគារសិក្សាក៏ពុំមានគ្រប់គ្រាន់នៅតាមបណ្តាស្រុក-ខេត្ត។ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងដោះស្រាយបង្កឱកាសឱ្យកុមារ យុវជន និងយុវតីទទួលបានការសិក្សា ដោយសម្តេច គូសរំលេចថា ពីមុន កូនសិស្សដើររកសាលា តែបច្ចុប្បន្ន សាលាដើររកកូនសិស្ស។ សម្តេច ក៏បានបញ្ជាក់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈយុវជន ១លាន៥សែននាក់ ដើម្បីជាធនធានរួមចំណែកជំរុញសន្ទុះនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
សម្តេចតេជោ ក៏បានលើកឡើងពីការផ្ទេរអំណាចជូនថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជំនាន់ថ្មី ដែលភាគច្រើនជាយុវជន ហើយដែលពីកាលពីទសវត្សរ៍១៩៨០ និង១៩៩០ យុវជនពុំសូវមានឱកាសនោះទេ។ នៅក្នុងន័យនេះ សម្តេចតេជោ បានលើកឡើងអំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់សម្តេចក្នុងការដឹកនាំប្រទេសតាំងពីពេលសម្តេចជាយុវជនមកម្លេះ៕
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


