ព័ត៌មានជាតិ
ក្រសួងអប់រំ និង UNICEF រៀបចំការពិនិត្យឡើងវិញពីផែនការអភិវឌ្ឍវិស័យអប់រំកម្ពុជា ២០២៣
ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការ UNICEF បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី “ការពិនិត្យឡើងវិញពាក់កណ្តាលអាណត្តិនៃផែនការបង្ហាញផ្លូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី៤ ឆ្នាំ២០២៣ ស្តីពីការអប់រំនៅកម្ពុជា”។

សិក្ខាសាលានេះរៀបចំឡើងនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ក្រោមការចូលរួមពីបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ជាមួយនឹងអ្នកចូលរួមជិត១០០នាក់។ នេះបើតាមការបង្ហោះរបស់ក្រសួងអប់រំ នៅលើទំព័រហ្វេសប៊ុក។

គោលបំណងនៃការបង្កើតសិក្សាសាលានេះឡើងមក គឺពិនិត្យពីវឌ្ឍនភាព និងវាយតម្លៃគោលដៅអភិវឌ្ឍប្រកបដោយចីរភាពទី៤ ស្តីពីការអប់រំនៅកម្ពុជា។ កំណត់យកបញ្ហាប្រឈម និងឧបសគ្គសំខាន់ដែលជួបប្រទះ។ សង្ខេបពីមេរៀន បទពិសោធ និងបង្ហាញពីការអនុវត្តល្អៗ កំណត់ទិន្នន័យឱ្យបានច្បាស់លាស់ និងបញ្ជាក់ពីអទិភាព និងយុទ្ធសាស្រ្តពេលអនាគត។ ធានានូវការពិនិត្យ តាមដានចំពោះគោលដៅទាំងអស់ និងអនុសាសន៍នយោបាយ។

នៅក្នុងសិក្ខាសាលាមួយនេះ បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន បានលើកយក ៧ចំណុច សំខាន់ៗផងដែរ។ នៅក្នុងចំណុចទាំង៧ នេះ មានដូចជា ពិនិត្យពីសេចក្តីព្រាង ស្តីពីការពិនិត្យឡើងវិញពាក់កណ្តាលអាណត្តិនៃផែនទីបង្ហាផ្លូវគោលដៅអភិវឌ្ឍន៍ ឆ្នាំ២០៣០ ស្តីពីការអប់រំនៅកម្ពុជា និងប្រមូលធាត់ចូលឱ្យបានគ្រប់ជ្រុងជ្រោយ។ ពិនិត្យលទ្ធភាពកម្ពុជា ដើម្បីសម្រេចតាមសូចនាកម្រិតសាកលដែលបានដាក់ចេញ។ ពិនិត្យសូចនាករក្នុង SDG4 ដើម្បីបញ្ជូនទៅក្នុងផែនការយុទ្ធសាស្ត្រវិស័យអប់រំ ឆ្នាំ២០២៤-២០២៨។
ក្នុងនោះ ក៏មានការគាំទ្រ និងជំរុញសាលារៀនធម្មតា ឱ្យក្លាយជាសាលារៀនគំរូ។ លើកកម្ពស់គុណភាពអប់រំ ត្រួតពិនិត្យលទ្ធផលសិក្សារបស់សិស្ស តាមរយៈការធ្វើតេស្តស្តង់ដា នៅកម្រិតថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់សាកល ព្រមទាំងបញ្ហាប្រឈម ដែលបាត់បង់ម៉ោងសិក្សា និងមិនមានឯកសារសិក្សាគ្រប់គ្រាន់។ មានកាតអនុវត្តប្រព័ន្ធវាយតម្លៃជាប់ជាប្រចាំ។ ចុងក្រោយគឺការអភិវឌ្ឍមូលធនមនុស្ស ដោយផ្តោតលើចំណេះដឹង ជំនាញ ចរិយាធម៌ និងសុខភាពផងដែរ៕


-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន