Connect with us

ព័ត៌មានជាតិ

តម្រូវការ​ទឹក​ស្អាត​នៅ​រាជធានី​ភ្នំពេញ​ កើន​លើស​ការ​ផ្គត់ផ្គង់ ធ្វើ​ឲ្យ​ដាច់​ទឹក​នៅ​តំបន់​មួយ​ចំនួន

បានផុស

នៅ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បាន​ជូនដំណឹង​ពីបញ្ហា​កង្វះទឹក​នៅ​តំបន់​មួយ​ចំនួន​ជាពិសេស​នៅបុរី​ឈូកវ៉ា ២ និង​តំបន់​មួយ​ចំនួន​ទៀត ដោយសារ​តម្រូវការ​ទឹក​មាន​ការកើន​ឡើងលើស​ពី​លទ្ធភាព​ផ្គត់ផ្គង់។

​រដ្ឋាការ​ទឹកស្វយ័ត​ក្រុង​ភ្នំពេញ​បាន​ជូនដំណឹង​ថា ចាប់តាំងពីដើមឆ្នាំ២០២២នេះ ការរីករាលដាលនៃជំងឺកូវីដ-១៩ មានការថមថយ បានធ្វើឱ្យរំហូរចូលប្រជាពលរដ្ឋក៏ដូចជាការវិនិយោគវិស័យសំណង់តូច-ធំ (ខុនដូ បុរី ឃ្លាំង ផ្សារទំនើប) វិស័យពាណិជ្ជកម្ម វិស័យទេសចរណ៍ និងវិស័យផ្សេងៗជាច្រើនទៀត ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ មានការកើនឡើងយ៉ាងឆាប់រហ័ស​ឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ដែលជាហេតុនាំឱ្យមានតម្រូវការប្រើប្រាស់ទឹកស្អាតកើនឡើងខ្ពស់ លើសពីសមត្ថភាពផលិតប្រមាណជា ២០ម៉ឺនម/ថ្ងៃ (តម្រូវការប្រើប្រាស់ទឹកប្រមាណ ៨០០.០០០ ម/ថ្ងៃ ឯសមត្ថភាពផលិតមានត្រឹម ៦០០.០០០ម/ថ្ងៃប៉ុណ្ណោះ)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីឆ្លើយតបទៅនឹងកំណើនតម្រូវការប្រើប្រាស់ទឹកស្អាតនេះ រ.ទ.ស.ភ កំពុងពន្លឿន​ការងារសាងសង់ រោងចក្រផលិតទឹកស្អាតថ្មីមួយទៀតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ដែលគ្រោងបញ្ចប់ការសាងសង់ និងដាក់ឱ្យដំណើរការក្នុងឆ្នាំ២០២៣ ហើយអាចផលិតទឹកស្អាតបានបន្ថែមប្រមាណ ៤០០.០០០ម/ថ្ងៃលើសមត្ថភាពផលិតដែលមានស្រាប់ ៦០០.០០០​ម/ថ្ងៃ។

បើ​តាម​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ចាប់ពីឆ្នាំ២០២៣ តទៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនឹងមានសមត្ថភាពផលិតទឹកស្អាត​សរុប ១.០០០.០០០ម/ថ្ងៃ ដែល​នឹង​បិទបញ្ចប់នូវបញ្ហាកង្វះទឹកស្អាតនៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅ។

ក្នុងសេចក្តីជូនដំណឹង​របស់​​រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបាន​បញ្ជាក់​ដែរ​ថា អំឡុងពេលមានបញ្ហាកង្វះទឹកស្អាត​ជាពិសេស​ប្រជាពលរដ្ឋរស់នៅបុរីពិភពថ្មីឈូកវ៉ា២នេះ ក្រុមការងាររបស់ រ.ទ.ស.ភ បានដឹកជញ្ជូនទឹកស្អាតទៅបំពេញធុងទឹក​សម្រាប់ចែកចាយ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋនៅតំបន់នោះអាចទៅយកទឹកមកប្រើប្រាស់បាន។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំ រ.ទ.ស.ភ បានគិតគូរយ៉ាងយកចិត្តទុកដាក់ ដោយបានបញ្ជូនក្រុមការងារជំនាញចុះទៅសិក្សាទីតាំង និងកំពុងអនុវត្តនូវការកាត់ភ្ជាប់បំពង់ចែកចាយទឹកស្អាតពីតំបន់ផ្សេងៗ ដើម្បីបញ្ជូនទឹកទៅជួយផ្គត់ផ្គង់នៅតំបន់បុរីពិភពថ្មីឈូកវ៉ា ២នេះ។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៣ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ១២ នាទី មុន

​ចរាចរប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម២៥ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៣៨ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម