ព័ត៌មានជាតិ
អភិបាលរាជធានីភ្នំពេញ ណែនាំមន្ត្រីឲ្យបន្តថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ដើម្បីឆ្ពោះទៅរកការបោះឆ្នោតឃុំ-សង្កាត់
អភិបាលរាជធានីភ្នំពេញ បានណែនាំដល់មន្ត្រីក្រោមឱវាទរបស់ខ្លួន ត្រូវបន្តខិតខំបំពេញការងារតាមជំនាញរៀងៗ ខ្លួន កាន់តែល្អបន្ថែមទៀត ជាពិសេសលើបញ្ហាក្មេងទំនើង គ្រឿងញៀន និងសន្តិសុខសណ្តាប់ធ្នាប់ជាដើម ដើម្បីធានាបានសុវត្ថិភាពជូនប្រជាពលរដ្ឋ និងឆ្ពោះទៅរកការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ឲ្យប្រព្រឹត្តទៅដោយរលូន យុត្តិធម៌ មានតម្លាភាព និងគ្មានអំពើហិង្សា។ ការណែនាំនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៣៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី ៣ នាថ្ងៃទី ១១ ខែឧសភានេះ។

នៅក្នុងឱកាសនោះលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានកោតសរសើរដល់គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំរួមគ្នា ការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនាពេលកន្លងទៅនេះ បានយ៉ាងល្អប្រសើរ ខណៈដែលប្រជាពលរដ្ឋ មកលេងកម្សាន្តយ៉ាងច្រើនកុះករ ប្រកបដោយភាពសប្បាយរីករាយ ជាពិសេសព្រឹត្តិការសង្ក្រាន្ត នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ។
លោក ម៉ប់ សារិន បានថ្លែងថា ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងការរៀបចំឲ្យមានព្រឹត្តិការសង្ក្រាន្ត នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ គឺមានប្រជាពលរដ្ឋមកលេងកម្សាន្តយ៉ាងច្រើនកុះករ ប្រកបដោយភាពសប្បាយរីករាយរហូតដល់ជាង ២២ម៉ឺននាក់ និងពុំមានបាតុភាពអ្វីកើតឡើងគួរឲ្យកត់សម្គាល់ឡើយ។

បន្ថែមពីនេះទៀត រដ្ឋបាលរាជធានីភ្នំពេញ ក៏បានចាត់ចែងក្នុងការចាក់វ៉ាក់សំាងការពារជំងឺកូវីដ-១៩ ចាប់ពីដូសមូលដ្ឋាន រហូតដល់ដូសជំរុញជូនដល់ប្រជាពលរដ្ឋ នៅតាមទីវត្តអារាមផងដែរ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋឲ្យមានភាពសុំា ក្នុងការការពារជំងឺកូវីដ-១៩ និងបានធ្វើឲ្យប្រទេសកម្ពុជា កាន់តែមានភាពធូរស្រាលពីជំងឺនេះ។
ចំណែកលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅក្នុងឱកាសនោះដែរ ក៏បានណែនាំដល់មន្ទីរជំនាញ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញទំាងអស់ ត្រូវបន្តខិតខំបំពេញការងារទៅតាមជំនាញរៀងៗខ្លួន ឲ្យកាន់តែល្អបន្ថែមទៀត ជាពិសេសលើបញ្ហាដូចជា៖ ក្មេងទំនើង គ្រឿងញៀន សន្តិសុខសណ្តាប់ធ្នាប់នៅតាមមូលដ្ឋាន ដើម្បីធានាបានសុវត្ថិភាពជូនប្រជាពលរដ្ឋ និងឆ្ពោះទៅការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥ ឲ្យប្រព្រឹត្តទៅដោយរលូន យុត្តិធម៌ មានតម្លាភាព និងគ្មានអំពើហិង្សា។

លោកអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាល បានធ្វើវិមជ្ឈការទៅថ្នាក់ក្រោមជាតិ។ ដូច្នេះគ្រប់មន្ទីរជំនាញទំាងអស់ ត្រូវធ្វើកិច្ចការជាមួយថ្នាក់ក្រោមជាតិ ហើយអភិបាលរង ទំាងអស់ ត្រូវយកចិត្តទុកធ្វើកិច្ចការទៅតាមជំនាញសមត្ថកិច្ចរបស់ខ្លួន ដើម្បីធានាប្រសិទ្ធភាពក្នុងការ ដោះស្រាយបញ្ហា និងការផ្តល់សេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន បានកាន់តែល្អប្រសើរ។
សូមបញ្ជាក់ថា បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញ មានការយកចិត្តទុកដាក់យ៉ាងខ្លំាង លើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ព្រោះវាជាតម្រូវការរួមរបស់ប្រជាពលរដ្ឋ ខណៈដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ៕
អត្ថបទ៖ ស្រីរ័ត្ន




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


