ព័ត៌មានជាតិ
សាលាបារាំងចុងបូព៌ា ប្រគល់បុរាណវត្ថុចំនួន១៤៦កេស ជូនអាជ្ញាធរជាតិអប្សរា
សាលាបារាំងចុងបូព៌ា (EFEO) បានប្រគល់បុរាណវត្ថុចំនួន១៤៦កេស កំណាត់សរសរឈើ ចំនួន១១ដើម និងសិលាចារឹក១ផ្ទាំង ជូនអាជ្ញាធរជាតិអប្សរា តាមរយៈមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ ដើម្បីរក្សាទុកនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា ដែលបុរាណវត្ថុទាំងអស់នេះ បានរកឃើញក្នុងពេលធ្វើកំណាយស្រាវជ្រាវក្នុងឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ និងក្នុងអំឡុងពេលជួសជុលប្រាសាទមេបុណ្យខាងលិច។

ពិធីប្រគល់ និងទទួលបុរាណវត្ថុទាំងនោះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នេះ។
លោក ទិន ទីណា អនុប្រធានមជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរ បានមានលើកឡើងថា នេះពុំមែនជាលើកទី១ទេ ដែលសាលាបារាំងចុងបូព៌ាបានប្រគល់បុរាណវត្ថុ ដែលរកឃើញនៅប្រាសាទមេបុណ្យខាងលិចជូនអាជ្ញាធរជាតិអប្សរាទេ គ្រាន់តែលើកនេះ មានចំនួនច្រើនជាងលើកមុនៗ ហើយក៏ពុំមែនមានតែស្ថាប័នមួយនេះទេ ដែលបានប្រគល់វត្ថុបុរាណ ជូនអាជ្ញាធរជាតិអប្សរាដែលបានរកឃើញក្នុងពេលជួសជុល និងស្រាវជ្រាវក្នុងរមណីយដ្ឋានអង្គរ។

លោកថា ជាទូទៅស្ថាប័នអន្តរជាតិទាំងអស់ ដែលកំពុងបំពេញការងារជួសជុលប្រាសាទ និងសិក្សាស្រាវជ្រាវ នៅតំបន់អង្គរតែងប្រគល់បុរាណវត្ថុ ដែលរកឃើញជូនមកអាជ្ញាធរជាតិអប្សរាក្រោយពេលសិក្សារួច។ ដោយឡែក ក្នុងករណីស្ថាប័នអន្តរជាតិ ដែលបានប្រគល់វត្ថុបុរាណទាំងនោះមានបំណងមកសិក្សាពីវត្ថុសិល្បៈទាំងនោះបន្ថែមទៀត គឺយើងតែងតែអនុញ្ញាតតាមការស្នើសុំ។ បុរាណវត្ថុដែលសាលាបារាំងចុងបូព៌ាបានប្រគល់មកលើកនេះ ភាគច្រើនជាបំណែកភាជន៍ (មានស្រទាប់រលោង និងពុំមាន ស្រទាប់រលោង) វត្ថុសំណាក (ដីសម្រាប់វិភាគ) បំណែកចម្លាក់ថ្មភក់ និងថ្មភក់បំណែកលោកហៈធាតុ (ដែក ស្ពាន់ លង្ហិន) ជាពិសេស គឺព្រះពុទ្ធរូបធ្វើពីក្រមួនចំនួន១អង្គ ដាក់ក្នុងឆ្នាំងដីធំមួយ ជាមួយអំបោះឆៅបញ្ចុះក្នុងដី ជាដើម។

គួរបញ្ជាក់ថា ប្រាសាទមេបុណ្យខាងលិចត្រូវបានកសាងឡើងនៅពាក់កណ្តាលសតវត្សទី១១ ដោយព្រះបាទឧទយាទិត្យវរ្ម័នទី២ ចន្លោះឆ្នាំ (១០៤៩-១០៦៦) នៅលើកោះតូចមួយកណ្តាលបារាយណ៍ទឹកថ្លា ដើម្បីឧទ្ទិសថ្វាយព្រះនរាយណ៍៕
ដោយ ៖ កោះកែវ









-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


