Connect with us

ជីវិតកម្សាន្ដ

បំណងប្រាថ្នាចុងក្រោយព្រឹទ្ធាចារ្យ គង់ ណៃ ជិតសម្រេចរួចរាល់ហើយ

បានផុស

នៅ

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោកជំទាញឧកញ៉ា នឹម វណ្ណ: គិតមកដល់ពេលនេះ ការសាងសង់ចេតិយជូនដល់ព្រឹទ្ធាចារ្យចាបុីដងវែងលោកតា គង់ ណៃ គឺសម្រេចបានប្រមាណជាង៩០ភាគរយហើយពោលគឺនឹងត្រូវរួចរាល់នាពេលឆាប់ៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាញឧកញ៉ា នឹម វណ្ណ: បានមានប្រសាសន៍ថា បំណងប្រាថ្នារបស់លោកតាព្រឹទ្ធាចារ្យ គង់ ណៃ សាងសងជិតរួចរាល់ហើយ សរុបទឹកប្រាក់ជាង២មុឺនដុល្លារអាមេរិច។ សូមផលបុណ្យដែលកើតបានពីការសង់ចេតិយនេះបានដល់កូនៗ និងក្រុមគ្រួសាររបស់នាងខ្ញុំ និងមានសុខភាពល្អទាំងអស់គ្នា។

សូមជម្រាបដែរថា ដើម្បីសម្រេចបំណងចុងក្រោយរបស់ព្រឹទ្ធាចារ្យចាបុីដងវែងលោកតា គង់ ណៃ ត្រូវបានលោកជំទាវ ហ៊ុន សុីណាត និងបុត្រីគឺលោកជំទាវឧកញ៉ា នឹម វណ្ណៈ បានបំពេញដោយបានឧបត្ថម្ភថវិកាចំនួន២មុឺនដុល្លារដើម្បីសង់ចេតិយ និងជួយចិញ្ចឹមរយៈពេល៥ឆ្នាំ។

លោកជំទាវ ហ៊ុន ស៊ីណាត កន្លមកធ្លាប់មានប្រសាសន៍ថា ដោយមានការទទូចបែបនេះទើបលោកជំទាវ និងកូនព្រមទាំងក្រុមគ្រួសារសម្រេចកសាងចេតិយជូនតាមបំណងលោកតា គង់ ណៃ។ លោកជំទាវ ហ៊ុ ន សុីណាត មានប្រសាសន៍ទៀតថា លោកតា គង់ ណៃ គាត់បានជួយសង្គម និងលើកស្ទួយសិល្បៈអភិរក្សវប្បធម៌ច្រើនលើសលប់។

ក្រៅពីនោះដែរលោកជំទាវ និងក្រុមគ្រួសារបានជួយចិញ្ចឹមគាត់រយៈពេល៥ឆ្នាំទៀត ដោយឧបត្ថម្ភជារៀងរាល់ខែ ក្នុងមួយខែៗគឺថវិការចំនួន៥០មុឺនរៀល មី១កេះ ត្រីខ១យួ ទឹកសុីវ១យួរ និងអង្ករចំនួន ៥០គីឡូក្រាម៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម