ព័ត៌មានជាតិ
លោកស្រី បាន ស្រីមុំ ផ្តល់ទឹកស្អាត ដល់កងទ័ពឈរជើងលើភ្នំកំពូលបី
នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ លោក សៀ សុខុម អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តប៉ៃលិន បានដឹកនាំក្រុមការងារស.ស.យ.កខេត្ត នាំនូវទឹកស្អាតចំនួន៣រថយន្ត ជាអំណោយរបស់លោកស្រី បាន ស្រីមុំ ប្រធានស.ស.យ.កខេត្ត ទៅចែកជូនកងទ័ព ក្នុងកងពល៥២ ឈរជើងលើភ្នំកំពូលបី ស្ថិតក្នុងភូមិអូរអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដែលកំពុងជួបការខ្វះខាតទឹកប្រើប្រាស់ក្នុងអង្គភាព។

លោក សៀ សុខុម អនុប្រធានស.ស.យ.ក ខេត្តប៉ៃលិន បានពាំនាំនូវការផ្តាំផ្ញើរ សួរសុខទុក ពីសំណាក់លោកស្រី បាន ស្រីមុំ ប្រធាន ស.ស.យ.ក ខេត្ត ដោយលោកស្រី តែងយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះកងទ័ព ហើយមានតែកងទ័ពនេះទេ ដែលហ៊ានលះបង់នូវសាច់ស្រស់ ឈាមស្រស់ ដើម្បីការពារជាតិ សាសនាព្រះមហាក្សត្រ និងប្រជាជនយើងផងដែរ។
លោកអនុប្រធាន ស.ស.យ.ក ខេត្ត បានបន្តថា៖ ទោះបីជាទឹកដែលយកមកផ្តល់នាពេលនេះ មានភាពតិចតួចក្តី ប៉ុន្តែវាអាចដោះស្រាយបញ្ហា ក្នុងអង្គភាពបានមួយគ្រាដែរ។ លោកក៍បានបញ្ជាក់ដែរថា៖ ការផ្តល់ជូនទឹកដល់អង្គភាពនាពេលនេះ ដោយសារមានការស្នើរសុំពីអង្គភាព និងបញ្ហាជាក់ស្តែង គឺតំបន់នេះ ជាដីភ្នំ ចំណែកអណ្តូងទឹកស្នប់មានជាតិកំបោរច្រើន និងបរិមាណទឹកតិចតួច ដោយប្រើប្រាស់មិនគ្រប់គ្រាន់ទេ។

នៅក្នុងការទទួលបានទឹកស្អាតចំនួន៣រថយន្តនេះដែរ តំណាងនាយទាហានកងពល៥២ បានថ្លែងអំណរគុណដល់លោកស្រី បាន ស្រីមុំ ប្រធាន ស.ស.យ.ក ខេត្ត ដែលជានិច្ចជាកាលតែងតែជួយដោះស្រាយនូវទុក្ខលំបាកនានា ដល់កងទ័ព និងប្រជាពលរដ្ឋ ៕
អត្ថបទ ៖ សេង សុវណ្ណារិទ្ធ





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


