ព័ត៌មានជាតិ
កំណាត់ផ្លូវជាតិលេខ២ និងផ្លូវលេខ២០អា រងការខូចខាតធ្ងន់ធ្ងរ ដោយសារទឹកជំនន់
គ្រោះមហន្តរាយជំនន់ទឹកភ្លៀងបានហូរគ្របដណ្តប់រាជធានីខេត្តមួយចំនួន នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង ដែលបណ្តាលអោយផ្ទះសម្បែង ភូមិក ផលដំណាំរបស់ប្រជាកសិករជាច្រើនបានទទួលផលប៉ះពាល់យ៉ាងខ្លាំង ។ ក្រោយពីទឹកស្រកអស់ទៅវិញ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ជាច្រើនខ្សែមានការខូចខាតស្ទើរគ្រប់ទីកន្លែង ដែលមិនធ្វើដំណើរទៅមកបានឡើយ ។

ដោយឡែកបើយើងក្រឡេកមកមើលភូមិសាស្ត្រមូលដ្ឋានខណ្ឌដង្កោ រាជធានីភ្នំពេញឃើញថា ផ្លូវជាតិលេខ២ និងផ្លូវលេខ២០អា ឬ ផ្លូវលេខ១០៤ ស្ថិតនៅភូមិរលួស សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ខាងលិចរង្វង់មូលស្រីកងស្រូវ ក្បែរ បុរី ពីភពថ្មី ២ បានទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារជំនន់ទឹកភ្លៀងហូរកាត់នេះ ។
ជាក់ស្តែង សូមពិនិត្យមើល រូបភាពអំពីស្ថានភាពផ្លូវ ដែលកាសែតកម្ពុជាថ្មីទទួលបាននារសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រោយពីទឹកស្រកអស់ទៅវិញ បានបង្ហាញថា ផ្លូវនៅទីតាំងខាងលើ ត្រូវបានទឹកហូរច្រោះ បណ្ដាលឲ្យដាច់ខូចខាតយ៉ាងធ្ងន់ធ្ងរ ។ ចំពោះបញ្ហាការខូចខាតនូវស្ថានភាពផ្លូវនេះ អាជ្ញាធរជំនាញពាក់ព័ន្ធ កំពុងចុះពិនិត្យ វាស់វែង ដើម្បីបញ្ជាក់អោយច្បាស់អំពីទូរលេខពិតប្រាកដ ៕
រ៉ាវុទ្ធ









-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


