ព័ត៌មានជាតិ
រដ្ឋបាលខេត្តកណ្តាល ឲ្យអាជីវករលក់ដូរ តាមសួនច្បារមាត់ទន្លេឡើងវិញ
រដ្ឋបាលខេត្តកណ្តាល បានជូនដំណឹងដល់អាជីវករ ដោយអនុញ្ញាតឲ្យដំណើរការឡើងវិញ នូវអាជីវកម្មលក់ដូរ តាមសួនច្បារមាត់ទន្លេបាសាក់ និងតាមមាត់ស្ទឹងព្រែកត្នោត ក្រុងតាខ្មៅ ប៉ុន្តែត្រូវរក្សាវិធានការរបស់ក្រសួងសុខាភិបាល។
នៅក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាល បានឲ្យដឹងថា នៅតាមសួនច្បារមាត់ទន្លេបាសាក់ និងតាមមាត់ស្ទឹងព្រែកត្នោត ក្រុងតាខ្មៅ ត្រូវបានពិនិត្យឃើញថា ពុំមានការរីករាលដាលជំងឺកូវីដ-១៩ នោះទេ។

ប៉ុន្តែយ៉ាងណាក៏ដោយ រដ្ឋបាលខេត្តកណ្តាល បាណែនាំ៖១ អនុញ្ញាតឱ្យដំណើរការឡើងវិញទីតាំងអាជីវកម្មលក់ដូរ ក្រុងតាខ្មៅ ចាប់ពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នេះតទៅ។២ រដ្ឋបាលក្រុងតាមខ្មៅ រដ្ឋបាលសង្កាត់តាខ្មៅ ត្រូវណែនាំដល់ប្រជាពលរដ្ឋឱ្យលើកកម្ពស់អនាម័យ និងការបង្ការ ដើម្បីការពារការឆ្លងជាយថាហេតុ នូវវីរុសកូវីដ-១៩ ។
សូមបញ្ជាក់ថា នាពេលថ្មីៗកន្លងមកនេះ អាជ្ញាធរខេត្តកណ្ដាលបានផ្អាកសកម្មភាពលក់ដូរ តាមសួនច្បារមាត់ទន្លេបាសាក់ និងតាមមាត់ស្ទឹងព្រែកត្នោត ក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ក្នុងសហគមន៍៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


