ព័ត៌មានជាតិ
វារីអគ្គិសនីស្ទឹងតាតៃលើនៅខេត្តកោះកុងគ្រោងនឹងចាប់ផ្តើមសាងសង់នៅត្រីមាសទី២ឆ្នាំក្រោយ
ភ្នំពេញ ៖ វារីអគ្គិសនីស្ទឹងតាតៃលើដែលអានុភាព១៥០មេហ្កាវ៉ាត់ដែលមានទីតាំងនៅស្រុកថ្មបាំង ខេត្តកោះកុងដែលវិនិយោគដោយក្រុមហ៊ុន China National Heavy Machinery Corporation របស់ចិននោះនឹងចាប់ផ្តើមដំណើរការសាងសង់ជាផ្លូវការនៅត្រីមាសទី២ឆ្នាំ២០២១ខាងមុខនេះ។
លោក សុខ សុទ្ធី អភិបាលរងនិងជាអ្នកនាំពាក្យសាលាខេត្តកោះកុងបានមានប្រសាសន៍នៅរសៀលថ្ងៃទី២១ធ្នូនេះថា គម្រោងសាងសង់វារីអគ្គិសនីស្ទឹងតាតៃលើបានប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួនជាង១០គ្រួសារហើយអាជ្ញាធរខេត្តបានកំពុងរៀបចំគោលនយោបាយដោះស្រាយជួនពួកគាត់និងប៉ះពាល់បន្ទាយប្រតិបត្តិការសឹករងដែលខេត្តនឹងរកទីតាំងថ្មីជំនួស។
លោកបានបន្តថា «ប្រសិនបើមិនមានអ្វីប្រែប្រួលទេនៅត្រីមាសទី២នៃឆ្នាំ២០២១ខាងមុខនឹងចាប់ផ្តើមសាងសង់វារីអគ្គិសនីស្ទឹងតាតៃលើដោយចំណាយពេលក្នុងការសាងសង់ពី២ឆ្នាំកន្លះទី៣ឆ្នាំ»។
កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅនេះក្រសួងរ៉ែ និងថាមពល អគ្គិសនីកម្ពុជានិងអាជ្ញាធរអគ្គិសនីកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន China National Heavy Machinery Corporation របស់ចិន លើគម្រោងសាងសង់វារីអគ្គិសនីស្ទឹងតាតៃលើបន្ទាប់ពីរាជរដ្ឋាភិបាលបានអនុម័តលើគម្រោងនេះរួច។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ទីស្ដីការគណៈរដ្ឋមន្ត្រីបានឲ្យដឹងថា គម្រោងវារីអគ្គិសនីស្ទឹងតាតៃលើដែលមានវិនិយោគក្នុងតម្លៃជាង៣៨៩ លានដុល្លារគឺជាគម្រោងមួយដែលមានសក្ដានុពលវារីអគ្គិសនី ប្រើប្រភពទឹករបស់ស្ទឹង២គឺស្ទឹងកែប និងស្ទឹងតាតៃ ដោយសាងសង់ទំនប់២ កាត់ស្ទឹងទាំង២ បង្កើតជាអាងស្តុកទឹក២ ភ្ជាប់គ្នាទៅវិញទៅមក ដោយទួណែលបង្ហូរទឹកក្រោមដី។
ប្រភពទឹកដែលតភ្ជាប់គ្នានេះ គ្រោងទម្លាក់យកមកផលិតថាមពលអគ្គិសនីនៅអគារថាមពលដែលមានអានុភាពសរុប ១៥០មេហ្គាវ៉ាត់ ស្ថិតនៅចម្ងាយ ១៣គីឡូម៉ែត្រ ក្រោមទំនប់ទឹកស្ទឹងកែបតាមបំពង់ទួណែលបង្ហូរទឹកក្រោមដី។
គម្រោងនេះ ផ្ដល់សម្បទានរយៈពេល ៣៩ឆ្នាំ ក្នុងនោះ៤ឆ្នាំសម្រាប់ការសាងសង់ និង៣៥ឆ្នាំសម្រាប់ការធ្វើអាជីវកម្ម។ បរិមាណមូលដ្ឋាននៃថាមពលអគ្គិសនីផលិតប្រចាំឆ្នាំលក់ឱ្យអគ្គិសនីកម្ពុជាគឺជាមធ្យម ៥២៧លានគីឡូវ៉ាត់ម៉ោង ហើយលក់ក្នុងតម្លៃ ៧,៩២សេនអាមេរិក ក្នុង១គីឡូវ៉ាត់ម៉ោង៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៧ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


