ព័ត៌មានជាតិ
លោកបណ្ឌិត ហ៊ុន ម៉ាណែត ៖ ការប្រឈមនឹងការលំបាក និងហានិភ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គឺជាការលះបង់
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានអះអាងថា ការទទួលបានជោគជ័យ ពីការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គឺបានមកពីការចូលរួមរបស់អ្នកពាក់ព័ន្ធ ហើយការប្រឈមនឹងការលំបាក និងហានិភ័យនេះ គឺជាការលះបង់ និងជាការអត់ធ្មត់តស៊ូរបស់កងកម្លាំង ក្នុងការរៀបចំមជ្ឈមណ្ឌល និងការព្យាបាលជំងឺនេះនាពេលកន្លងមក។

ការលើកឡើងរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេច តេជោ (TYDA) បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយនឹងកងកម្លាំង ដែលបានចូលរួមយុទ្ធនាការប្រឆាំង-១៩ នៅដឺព្រេមៀសេនធ័រសែនសុខ។

លោកបញ្ជាក់យ៉ាងនេះថា «ពេលវេលា និងស្មារតី ដែលយើងទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គឺបានមកពីការចូលរួមពីកម្លាំងសរុបរួមមាន៖ ក្រុមគ្រូពេទ្យ អាជ្ញាធរ កងកម្លាំង ផ្នែកសេវា និងផ្នែកពាក់ព័ន្ធដទៃទៀត ដែលបានលះបង់ពេលវេលាកម្លាំងកាយ កម្លាំងចិត្ត ដើម្បីអនុវត្តភារកិច្ច រៀបចំមជ្ឈមណ្ឌលព្យាបាល និងព្យាបាលជំងឺកូវីដ -១៩»។

លោកថា ការប្រឈមនឹងការលំបាក និងហានិភ័យក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គឺជាការលះបង់ និងជាការអត់ធ្មត់តស៊ូរបស់កងកម្លាំង ក្នុងការរៀបចំមជ្ឈមណ្ឌលព្យាបាល និងព្យាបាលជំងឺកូវីដ-១៩ នាពេលកន្លងមក៕
អត្ថបទ៖ កោះកែវ



-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៧ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


