Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន ហនុមាន ប៊ែ​វើ​រី​ជី​ស ឯ​.​ក​ ប្រគល់​រង្វាន់​ម៉ូតូ​កង់​បី ៩​ គ្រឿង​ដល់ដៃ​គូ​ចែកចាយ​បន្ត​របស់ខ្លួន

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០២២ ក្រុមហ៊ុន ហនុមាន ប៊ែ​វើ​រី​ជី​ស ឯ​.​ក បានរៀបចំ​កម្មវិធី “​ពិធី​ប្រគល់​រង្វាន់​ម៉ូតូ​កង់​បី​” ចំនួន​០៩​គ្រឿង ដល់ដៃ​គូសហការ​ទាំ​ង​៦​តំបន់ នៅ​រោងចក្រ​ផលិត​ស្រា​បៀរ​ហនុមាន ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្លូវជាតិ​លេខ ៤ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ កម្មវិធី ប្រគល់​រង្វាន់​ម៉ូតូ​កង់​បី ត្រូវបាន​រៀបចំឡើង ដើម្បី​លើកទឹកចិត្ត​ដល់​អ្នកលក់​ស្រា​បៀរ​ហនុមាន ក្នុង​ដំណើរការ​ចែកចាយ​បន្ត​ទៅដល់​អតិថិជន​ទូទាំងប្រទេស ក៏ដូចជា​ប្រសិទ្ធិភាព​នៃ​កិច្ចសហការ​ឆ្ពោះទៅ​ភាពជោគជ័យ​ប្រកបដោយ​និរន្តរភាព​រួមគ្នា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​ប្រសាសន៍​របស់លោក Geschke Charles Winston ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ហនុមាន ប៊ែ​វើ​រី​ជី​ស ក្នុង​ពិធី​ចាប់​រង្វាន់​ម៉ូតូ​កង់​បី​ដល់​អ្នកលក់​បន្ត ដែល​ធ្វើឡើង​នៅ​ទីស្នាក់ការ​កណ្តាល​ក្រុមហ៊ុន ហនុមាន ប៊ែ​វើ​រី​ជី​ស នា​រសៀល​ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ​២០២២-“​ដៃគូលក់រាយ​ទាំងអស់​របស់​យើង​បានទទួល​ឱកាស​ក្លាយជា​មនុស្ស​ដំបូង​គេ​ក្នុង​ការទិញ​ស្រា​បៀរ​ហនុមាន និង​គាំទ្រ​ការចែក​ចាយ​របស់​យើង ហើយ​យើង​យល់ថា ការកសាង​ទំនាក់ទំនង​ដ៏​រឹងមាំ​ជាមួយ​ដៃគូ​លក់រាយ និង​ចែកចាយ​បន្ត​របស់​យើង គឺ​ពិត​ជាមាន​សារៈសំខាន់​បំផុត​ចំពោះ​ភាពជោគជ័យ​របស់​យើង​។ ហេតុដូច្នេះ​ហើយ​យើង​សូម​យក​ឱកាស​នេះ​ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ​បំផុត​ដល់ដៃ​គូ​លក់​បន្ត​របស់​យើង​ទាំងអស់ និង​ផ្តល់ឱកាស​ដើម្បី​ទទួលបាន​រង្វាន់​នា​ថ្ងៃនេះ ដើម្បី​ជា​ប្រយោជន៍​សម្រាប់ អាជីវកម្ម​របស់​អ្នក​អ្នកលក់​បន្ត​ទាំងអស់​ដូចគ្នា​ដែល​អ្នក​ទាំងអស់គ្នា​មាន​សារៈសំខាន់​សម្រាប់​អាជីវកម្ម​របស់​យើង​ដែរ​។​”

​ក្រុមហ៊ុន​ហនុមាន​សូម​អបអរសាទរ​ដល់​អ្នក​ដែល​ឈ្នះ​រង្វាន់​ម៉ូតូ​កង់​បី​ទាំង​៩ រួមមាន​:

១. ចេង គុយ​លាង (​ភ្នំពេញ​)​ ២. ប៉េ​ន រដ្ឋា (​ចាក់​អង្រែ​ក្រោម​) ៣. ហ៊ា សេង (​ច្រាំង​ចំរេះ​) ៤. រ៉េត សូ​រិ​យ៉ា (​ភូមិ​លេខ​២ ស្វា​យរលំ​) ៥. ជា ស៊ីម​ប៉ា អេ​ន​ណា (​ស្រុក​ឈូក ខេត្តកំពត​) ៦. ហួយ ង៉ា (​ស្រុក​បរវេល ខេត្តបាត់ដំបង​) ៧. ប៊​ន ពិសី ចែ​ចន្ថា (​ខេត្តសៀមរាប​) ៨. កូន​ហ៊ា ហួ (​ក្រុង​ស្វាយរៀង ខេត្តស្វាយរៀង​) ៩. ឯក សុវណ្ណ​មុន្នី​រៈ (​ព្រែក​ខ្សោយ ពារ​ម​ក៏ ខេត្តព្រៃវែង​) គួរ​បញ្ជាក់​ថា ដៃគូ​សហការ ដែល​បាន​ឈ្នះ​រង្វាន់​ទាំង​០៩​នាក់​ខាងលើ​នេះ គឺ​ឈ្នះ​ពី “​កម្មវិធី​ចាប់​រង្វាន់​ម៉ូតូ​កង់​បី ដល់​អ្នកលក់​បន្ត​”​កាលពី​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ​កណ្តាល​ក្រុមហ៊ុន ហនុមាន ប៊ែ​វើ​រី​ជី​ស ។ ក្រុមហ៊ុន ហនុមាន ប៊ែ​វើ​រី​ជី​ស សូម​ថ្លែង អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ដៃគូ​សហការ​ក្នុង​ការ​ចែកចាយ​នូវ​ផលិតផល ស្រា​បៀរ ហនុមាន ទៅដល់ អតិថិជន​គ្រប់​គោលដៅ​ទាំង​៦​តំបន់​របស់ខ្លួន។

ក្នុង​ឱកាស​នេះ​ដែរ ដើម្បី​ជំរុញ​ឲ្យ​អ្នក ដែលមាន​បំណង​ធ្វើជា​អ្នកលក់​បន្ត ឲ្យ​បាន​ជ្រាប​ពី ស្រា​បៀរ ហនុមាន ទទួល​បាន​ការ​គាំទ្រ​ពេញចិត្ត និង​កោតសរសើរ​មិន​ដាច់​ពី​មាត់ ពី​សំណាក់​បងប្អូន​ប្រជាជន​កម្ពុជា និង​ភ្ញៀវ​អន្តរជាតិ ពី​រសជាតិ​ដ៏​ឆ្ងាញ់ គុណភាព​ល្អ និង​មាន​រូបរាង​គួរ​ឲ្យ​ទាក់ទាញ ដែល​នេះ​ជា​សមិទ្ធផល​ផ្លែផ្កា​ដ៏​វិសេសវិសាល របស់​ក្រុមហ៊ុន​ហនុមាន​។ ហើយ​គួរបញ្ជាក់​ផងដែរ​ថា​ចាប់តាំងពី​ឆ្នាំ ២០២០ មក ក្រុមហ៊ុន ហនុមាន ប៊ែ​វើ​រី​ជី​ស មាន​ទស្សនៈវិស័យ​វែងឆ្ងាយ ក្នុង​ការកសាង​ស្លាក​សញ្ញា​ហនុមាន ដែល​ផ្តោត​សំខាន់​លើ​គុណភាព​ផលិតផល ស្របតាម​ស្តង់ដារ​អន្តរជាតិ​ជា​ចម្បង ក៏ដូចជា​យុទ្ធសាស្ត្រ​ផ្សេងៗ​ដែល​នឹង​នាំ​ស្លាក​សញ្ញា​នៃ​ផលិតផល​ខ្មែរ​ទៅលើ​ឆាក​អន្តរជាតិ​។

ម្យ៉ាងវិញទៀត ក្រុមហ៊ុន ហនុមាន​ប៊ែ​វើ​រី​ជី​ស ( Hanuman Beverages) បានធ្វើ​បទ​បង្ហាញ​នូវ​ខ្សែសង្វាក់​ផលិតកម្ម​របស់ខ្លួន ជូន​ដល់​ដៃគូ​ចែកចាយ​ស្រា​បៀរ​ហនុមាន ដែល​ឈ្នះ​រង្វាន់​ទាំង​០៩​គ្រឿង​។ ចំណុច​ពិសេស​ដែល​ធ្វើអោយ ស្រា​បៀរ ហនុមាន ពិតជា​វិសេសវិសាល គឺ ស្រា​បៀរ​ហនុមាន ជា​ស្រា​បៀរ ដែល​ផលិត​យ៉ាង​សម្រិតសម្រាំង ហើយ​ផ្តោត​សំខាន់ លើ​គុណភាព និង​រសជាតិ​ឆ្ងាញ់​វិសេសវិសាល ដែល​បានទទួល​ស្គាល់​ដោយ​ស្ថាប័ន​អន្តរជាតិ Monde Selection ជាមួយ​មេដាយមាស​។ ស្រា​បៀរ ហនុមាន ផលិតឡើង​ដោយ​វត្ថុធាតុដើម​ល្អៗ​ពី​អ៊ឺរ៉ុប ដែល​បាន​សម្រិតសម្រាំង​យ៉ាង​ពិសេស ដោយ​បច្ចេកវិទ្យា​ផលិត​ទំនើប​ចុងក្រោយបង្អស់ ស្របទៅតាម​ស្តង់ដារ​អន្តរជាតិ​។

លើស​ពី​នេះ ស្រា​បៀរ ហនុមាន ត្រូវបាន​ផលិតឡើង​ពី​ផ្កា​ហប់​ពិសេស​ម្យ៉ាង ដែល​ធ្វើ​ឲ្យ​រសជាតិ​លេចធ្លោ​ខុសប្លែក​ពី​ស្រា​បៀរ​ដទៃ​ទៀត​។ ដៃគូ​អាជីវកម្ម​ដែល​មាន​វត្ត​មាននៅ​ទីនោះ បានធ្វើការ​កោតសរសើរ​ចំពោះ​ទំនើបកម្ម និង​ភាព​សម្រិតសម្រាំង​យ៉ាង​ហ្មត់ចត់​ដ៏​ល្អឥតខ្ចោះ នៃ​ការផលិត​ស្រា​បៀរ​ហនុមាន ដែល​រាប់​ចាប់តាំងពី​ការ​ជ្រើសរើស​គ្រឿងផ្សំ រហូតដល់​ការ​វេច​ខ្ចប់​ផលិតផល​សម្រេច ដោយបាន​ឆ្លងកាត់​នូវ​ដំណាក់កាល​ផលិត ក៏ដូចជា​ការពិសោធន៍ ត្រឹមត្រូវ​តាម​បទដ្ឋាន​ស្តង់ដារ មុននឹង​ចែកចាយ​នៅលើ​ទីផ្សារ​។

បន្ទាប់ពី​បញ្ចប់​ទស្សនកិច្ច​ខ្សែ​សង្វាក់​ផលិតកម្ម​ស្រា​បៀរ​ហនុមាន​រួចមក លោក Keekong Ong ប្រធាន​ផ្នែក​ពាណិជ្ជកម្ម នៃ​ក្រុមហ៊ុន ហនុមាន ប៊ែ​វើ​រី​ជី​ស បានប្រកាស​អំពី​កម្មវិធី​ថ្មី​មួយទៀត ដែល​ចាប់ផ្តើម​ពី​ខែកក្កដា ដល់ ខែធ្នូ ឆ្នាំ​២០២២ គឺ​កម្មវិធី​៖ “​រង្វាន់​ដ៏​មហិមា​ពី ហនុមាន សម្រាប់​អ្នកលក់​បន្ត​” ដែល​សរុប​ជា​ទឹកប្រាក់​រហូតដល់​ទៅ 3,000,000,000 លាន​រៀល សម្រាប់​អតិថិជន​លក់​បន្ត នឹងមាន​ឱកាស​ទទួល​បាន​សន្លឹកឆ្នោត​ផ្សងសំណាង ដែល​មហា​រង្វាន់​ទាំងអស់នោះ​មានដូចជា​៖

ផ្ទះ​អាជីវកម្ម​ ​ចំនួន ០២ រង្វាន់ រថយន្ត Ford Eco-Sportចំនួន ០៦ រង្វាន់​ ម៉ូតូ កង់​បី ចំនួន ១២ រង្វាន់ម៉ូតូ Honda Dream 2023 ចំនួន ១៨ រង្វាន់ ទូរសព្ទដៃ iPhone 13 Pro Max ចំនួន ៣៦ រង្វាន់​

​ដៃគូ​អាជីវកម្ម​ទាំងអស់​មាន​ក្តីរំភើប​រីករាយ និង​សប្បាយចិត្ត​ជាខ្លាំង​ក្រោយ​បានទទួល​ដំណឹង​អំពី​កម្មវិធី​ឈ្នះ​មហា​រង្វាន់​ដល់​មហិមា​មួយ​នេះ​។ ពិតជា​អស្ចារ្យ​ខ្លាំងណាស់ សម្រាប់​អ្នកលក់​បន្ត​របស់ ស្រា​បៀរ ហនុមាន នេះ​ជា​លើកទីមួយ​ហើយ ដែលមាន​ផ្តល់នូវ​ការ​ឈ្នះ​រង្វាន់​ដ៏​ធំ​មហិមា ជា​ផ្ទះ​អាជីវកម្ម ពិតជា​សាក​សមនូវ​ពាក្យស្លោក​ប្រចាំ​របស់ ក្រុមហ៊ុន ហនុមាន ប៊ែ​វើ​រី​ជី​ស នោះ​គឺ “​វិសាលភាព​គ្រប់ពេល​” ដែល​ផ្តល់ជូន​ដល់​អ្នកលក់​បន្ត​របស់​ខ្លួន​នូវ​អ្វីដែល​នឹកស្មាន​មិន​ដល់​។ សម្រាប់​អ្នក​ចង់​ធ្វើជា​អ្នក​បន្ត និង​ចង់​ជ្រាប​ច្បាស់​ព័ត៌មាន​លម្អិត​អំពី​កម្មវិធី​នេះ សូម​ទំនាក់ទំនង​ទៅកាន់​លេខ 023 933 338៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម