សេចក្ដីជូនដំណឹង
អបអរសាទរ ពិធីប្រគល់ “រង្វាន់ដ៏មហិមាពី ពីក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស”
កាលពីថ្ងៃទី០៧ កក្កដា ឆ្នាំ២០២៣ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក បានរៀបចំកម្មវិធី “ប្រគល់រង្វាន់ដ៏មហិមា” ដល់ដៃគូអាជីវកម្មទាំង៦តំបន់ នៅរោងចក្រ ភេសជ្ជៈ ហនុមាន ដែលមានទីតាំងស្ថិតនៅផ្លូវជាតិលេខ ៤ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងកម្មវិធីលើកទឹកចិត្តអតិថិជនចែកចាយស្រាបៀរហនុមានទូទាំងប្រទេស ដើម្បីជំរុញបន្ថែមលើទំនុកចិត្ត ក៏ដូចជាប្រសិទ្ធិភាពនៃកិច្ចសហការឆ្ពោះទៅភាពជោគជ័យប្រកបដោយ និរន្តរភាពរួមគ្នា។

ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក សូមអបអរសាទរដល់អ្នកឈ្នះរង្វាន់ទាំងអស់រួមមាន៖
អ្នកឈ្នះរង្វាន់ធំផ្ទះអាជីវកម្ម ចំនួន០២រង្វាន់
១. ភឺន សុម៉ាលី នៅទីក្រុងភ្នំពេញ
២.គង់ សុវណ្ណារ៉ា នៅព្រែកព្នៅ



អ្នកឈ្នះរង្វាន់រថយន្ត Ford Eco Sport ចំនួន ០៦រង្វាន់ ១. ប៉ាន់ វុទ្ធី ២.ឃាង គឹមស្រឿន ៣. ចេង សំអុល ៤. នុត សាវឿន ៥. ថេង ពន្លាប ៦. វ៉ាន់ស៊ី តិចឡុង

អ្នកឈ្នះរង្វាន់ម៉ូតូកង់បីចំនួន ០៦រង្វាន់
១. កូយ កុលរី ២.ឆាយ ប៊ុនលី ៣. ឡេង ប៊ុនឡុង ៤. ដាង វុត្ថា ៥. សុខ សុភា ៦. ងួន ស្រីពៅ

អ្នកឈ្នះរង្វាន់ម៉ូតូកង់បីចំនួន ០៦រង្វាន់ ១. មឿន សុខលីន ២. សិត ស៊ីណា ៣. សំអឿន រ៉ាឌី ៤. ទូច ចាន់ណា ៥. ហាក់ បារាំង ៦. សែ ស្រីមុំ ៧. គង់ សុភារិន ៨. យិន ឆេង ៩. ទូច លាងងួន ១០. សេង ច័ន្ទរ៉ូហ្សា ១១. ហៀង ស្រីពេជ្រ ១២. សុខ ស្រីស្រស់

អ្នកឈ្នះរង្វាន់ទូរស័ព្ទចំនួន ២៤រង្វាន់
១. ហ៊ុន ស៊ីមន ២. ដួង ច័ន្ទសុភ័ក្រ ៣. តាំង ធីយីម ៤. ស៊ុយ សេងហ៊ាង ៥. វន លាភ ៦. កុល រុំ ៧. អូន ដឿន ៨. សេក កញ្ញា ៩. ឌី ឈុន ១០. ឡាំ ស្រីម៉ាច ១១. តាន់ ស្រីរ៉េន ១២. សន អៀងស៊ីន ១៣. វុឌ្ឍន៍ រស្មី ១៤. តែម សុវណ្ណដាលីន ១៥. សែត ប៊ុនស្រីមុំ ១៦. លុយ ស៊ីម ១៧. ពែក គីមហុង ១៨. ឈា សុខសឿន ១៩. ម៉ាច ប៊ុនង៉ិច ២០. កែម គង់ ២១. កាំង គីមស្រៀង ២២. ហួយ ស្រីពៅ ២៣. ងួន ស៊ីវខេង ២៤. ចក់ សុខមាន

គួរបញ្ជាក់ថា ដៃគូអាជីវកម្ម ដែលបានឈ្នះរង្វាន់ទាំង៥០នាក់ខាងលើនេះ បានមកពីការចាប់រង្វាន់ កម្មវិធីឈ្នះរង្វាន់មហិមា ក្នុងពិធីជួបជុំដៃគូអាជីវកម្ម ទាំង៦តំបន់ ជុំវិញប្រទេសកម្ពុជា។ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស សូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុត ចំពោះដៃគូអាជីវកម្ម ក្នុងការនាំយកនូវផលិតផល ស្រាបៀរ ហនុមាន ទៅដល់អតិថិជនគ្រប់គោលដៅ ទាំង៦តំបន់ ដើម្បីបំពេញតម្រូវការរបស់អតិថិជន ទូទាំងប្រទេស ព្រមទាំងការគាំទ្រពេញចិត្ត និងកោតសរសើរមិនដាច់ពីមាត់ ពីសំណាក់បងប្អូនប្រជាជនកម្ពុជា និងភ្ញៀវអន្តរជាតិ ពីរសជាតិដ៏ឆ្ងាញ់ គុណភាពល្អ និងមានរូបរាងគួរឲ្យទាក់ទាញ ដែលនេះជាសមិទ្ធផលផ្លែផ្កាដ៏វិសេសវិសាលសម្រាប់ក្រុមហ៊ុននាពេលកន្លងមក។
ថ្មីៗនេះផងដែរ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស បានឈ្នះពានរង្វាន់មេដាយមាស ពីស្ថាប័នកំពូល Monde Selection ឆ្នាំ២០២៣ ទៅលើផ្នែករសជាតិដ៏ល្អឥតខ្ចោះនៃ ស្រាបៀរ ហនុមាន ។ នេះជាមោទកភាពមួយក្នុងចំណោមមោទកភាពមួយបន្ថែមទៀតសម្រាប់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ក៏ដូចជាសម្រាប់អតិថិជនទាំងក្នុងប្រទេស និងអតិថិជនអន្តរជាតិទាំងអស់ផងដែរ។
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ក៏បានធ្វើការបង្ហាញនូវសមាជិកថ្មីរបស់ខ្លួននោះគឺ ស្រាបៀរ នាគ ដែលជាប្រភេទ Classic Asian Lager ដែលបានឈ្នះពានរង្វាន់មេដាយមាស ពីស្ថាប័នកំពូល Monde Selection ឆ្នាំ ២០២៣ នេះ ។ ស្រាបៀរ នាគ ផលិតពីគ្រឿងផ្សំវត្ថុធាតុដើមគុណភាពល្អបំផុត មានរសជាតិឆ្ងាញ់ និងងាយស្រួលពិសារ ហើយក៏មានវត្តមាននៅលើទីផ្សារជុំវិញប្រទេសកម្ពុជា។
បន្ទាប់ពីកម្មវិធីប្រគល់រង្វាន់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ( Hanuman Beverages) បានធ្វើបទបង្ហាញនូវខ្សែសង្វាក់ផលិតកម្ម របស់ខ្លួន ដល់ដៃគូអាជីវកម្មទូទាំងប្រទេស។ កម្មវិធីនេះ ក៏មានការសំណេះសំណាលជំនួបពិសេសក្នុងន័យផ្សារភ្ជាប់ និងបង្កើនទំនាក់ទំនង ភាពជាដៃគូដ៏រឹងមាំ ក្នុងដំណើរការចែកចាយបន្តទៅដល់អតិថិជនទូទាំងប្រទេស ៕



-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤០ នាទី agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


