Connect with us

ព័ត៌មានជាតិ

ក្រសួងណែនាំឲ្យតេស្ដរហ័សលើអ្នកដំណើរជាប្រជាជន ឬពលករមិនទាន់ចាក់វ៉ាក់សាំង ចូលមកកម្ពុជាតាមច្រកព្រំដែន

បានផុស

នៅ

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់អភិបាលខេត្តដែលជាប់ព្រំដែនគោក និងទឹកនៃប្រទេសថៃ ឡាវ វៀតណាម ត្រូវធ្វើតេស្តរហ័សដោយឥតគិតថ្លៃដល់អ្នកដំណើរជាប្រជាជន ឬពលករ ដែលមិនទាន់ចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដើម្បីកាត់បន្ថយហានិភ័យ នៃការចម្លងវីរុសកូវីដ-១៩ ប្រភេទថ្មីៗនាំចូលពីបរទស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីណែនាំ ចុះផ្សាយកាលពីយប់ថ្ងៃទី ១៤ ខែកក្កដា លោករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រោយពីមានការ កែសម្រួលលក្ខខណ្ឌ មិនតម្រូវឲ្យធ្វើចត្តាឡីស័ក ចំពោះអ្នកដំណើរមកពីបរ​ទេស ដែលពុំទាន់បានចាក់ ឬបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានមិនទាន់បានពេញលេញ នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២ មណ្ឌលចត្តាឡីស័ក នៅតាមខេត្តជាប់ព្រំដែន ត្រូវបានបិទដំណើរការ។

លោករដ្ឋមន្ត្រី បានបន្តថា ដើម្បីកាត់បន្ថយហានិភ័យ នៃការចម្លងវីរុសកូវីដ-១៩ ប្រភេទថ្មីៗនាំចូលពីបរទស សូមអនុវត្តនូវវិធានការសុខាភិបាល ចំពោះអ្នកដំណើរជាប្រជាជន ឬពលករខ្មែរ ដែលចូលមកកម្ពុជា តាមច្រកព្រំដែនគោក និងព្រំដែនទឹក នៃប្រទេសថៃ ឡាវ និងវៀតណាម ដែលមិនបានចាក់ ឬចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានមិនទាន់បានពេញលេញ តម្រូវឲ្យធ្វើតេស្ដរហ័សដោយពុំបង់ប្រាក់។

លោករដ្ឋមន្ត្រី បានបន្តថា ក្នុងករណីទទួលលទ្ធផលវិជ្ជមាន ហើយគ្មានរោគសញ្ញា ឬជាករណីស្រាល ត្រូវបានអនុញ្ញាតឲ្យសម្រាកព្យាបាលនៅតាមផ្ទះ។ ចំពោះអ្នកដែលមានលំនៅឋានសមរម្យ ឬត្រូវបានអនុញ្ញាតឲ្យសម្រាកព្យាបាលនៅសណ្ឋាគារ ឬផ្ទះសំណាក់ បើសាមីជនមានលទ្ធភាព និងបំណង ដោយមានការឯកភាពពីអាជ្ញាធរមូលដ្ឋាន ហើយរាល់ការចំណាយទាំងអស់ជាបន្ទុករបស់បុគ្គលសាមី និងត្រូវអនុវត្តនូវវិធានការ ៣ការពារ ៣កុំ ព្រមទាំងតាមដានសុខភាព ឲ្យបានខ្ជាប់ខ្ជួន ស្របតាមនីតិវិធីប្រតិបត្តិស្តង់ដារ សម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ។

លោករដ្ឋមន្ត្រី បានបន្តទៀតថា ប្រសិនជាមានរោគសញ្ញាធ្ងន់ធ្ងរ អាជ្ញាធរសុខាភិបាល ត្រូវដាក់អ្នកជំងឺកូវីដ-១៩ ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្រោមការតាមដានយ៉ាងហ្មត់ចត់ពីសំណាក់គ្រូពេទ្យ។ ការដាក់ចេញវិធានការ ធ្វើតេស្តរហ័សលើអ្នកដំណើរជាប្រជាជន ឬពលករខ្មែរ ដែលចូលមកកម្ពុជាដែលមិនបានចាក់ ឬចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋានមិនទាន់បានពេញលេញនេះបន្ទាប់ពីថ្មីៗនេះ ប្រទេសកម្ពុជា បានរកឃើញជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងបំប្លែងថ្មី BA.4 និង BA.5ដែលមានការចម្លងលឿន ជាងពពួកអូមីក្រុងមុនៗទៅទៀត។

សូមជម្រាបថា គិតត្រឹមថ្ងៃថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២២ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៣៦៤០៧នាក់ អ្នកជាសះស្បើយចំនួន ១៣៣២៦៧នាក់ និងអ្នកស្លាប់ចំនួន ៣០៥៦នាក់៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ១៥ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

បារាំង សុំជំនួយប៉ូលិសបរទេសជាង ២ ពាន់នាក់ មកជួយធានាសន្តិសុខ​ព្រឹត្តិការណ៍កីឡាអូឡាំពិក

Sokha Hotels

ព័ត៌មានពេញនិយម