ព័ត៌មានជាតិ
អគ្គិភ័យបំផ្លាញផ្ទះប្រជាពលរដ្ឋមួយខ្នងនៅក្បែរសាលាសង្កាត់និរោធ
ភ្នំពេញ ៖ អគ្គិភ័យមួយបានកើតឡើងដោយបំផ្លាញផ្ទះប្រជាពលរដ្ឋមួយខ្នងដែលសង់ពីឈើលាយដែករួមទាំងរោងចិញ្ចឹមមាន់ទៀតផង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥រសៀលថ្ងៃទី២៤ខែធ្នូនៅក្នុងភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញអណ្តាតភ្លើងចេញពីកន្លែងចិញ្ចឹមមាន់ក្រោយផ្ទះរួចក៏រាលដាលមកឆេះផ្ទះធំ។ ភ្លាមៗនោះម្ចាស់ផ្ទះរួមទាំងប្រជាពលរដ្ឋបាននាំគ្នាជួយជះទឹកប៉ុន្តែអណ្តាតភ្លើងនៅតែឆេះរាលដាលកាន់តែខ្លាំងរហូតដល់កម្លាំងសមត្ថកិច្ចនិងអាជ្ញាធរបានចេញទៅជួយអន្តរាគមន៍រួមទាំងរថយន្តពន្លត់អគ្គិភ័យចំនួន៥គ្រឿងបានទៅដល់នឹងបាញ់ពន្លត់ធ្វើឲ្យរលត់ទៅវិញដោយបំផ្លាញតែផ្ទះមួយនិងរោងចិញ្ចឹមមាន់។

ក្នុងប្រតិបត្តិការនេះ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានចុះទៅដល់ទីតាំងកើតហេតុដោយបានដឹកនាំបញ្ជាផ្ទាល់។ ហើយសមត្ថកិច្ចក៏កំពុងធ្វើការស្រាវពីមូលហេតុដែលបង្កឲ្យមានអគ្គិភ័យនេះ។ ហើយក៏ជាសំណាងណាស់ដែលពុំមានអ្នកណាម្នាក់គ្រោះថ្នាក់ឡើយ។

តាមប្រភពពីលោក វរសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅបានអះអាងថាករណីអគ្គិភ័យនេះគឺបង្កឡើងដោយទុសេខ្សែភ្លើង។ ហើយឆេះតែរោងដែកមួយខ្នងប៉ុណ្ណោះ៕
ដោយ ៖ នរា


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៥ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


