ព័ត៌មានជាតិ
ស្ថានទូតខ្មែរប្រចាំនៅថៃប្រកាសលេខទូរសព្ទ Hotlineសម្រាប់ឲ្យពលករខ្មែរទំនាក់ទំនងពេលមានបញ្ហាខណៈថៃកំពុងផ្ទុះជំងឺកូវីដ
ខណៈពេលដែលប្រទេសថៃ កំពុងមានការផ្ទុះជំងឺកូវីដ១៩នោះស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃបានណែនាំដល់ពលករខ្មែរទាំងអស់ដែលកំពុងស្នាក់នៅនិងធ្វើការក្នុងប្រទេសថៃត្រូវប្រញាប់ទំនាក់ទំនងមកកាន់ស្ថានទូត ឬ កុងស៊ុលនៅពេលមានបញ្ហាតាមរយៈលេខទូរសព្ទ០៩២៨០៥០៥៦១និង០៩៤០៩២៥៩០៥និងលេខ Hotlineរបស់នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងសម្រាប់ពលករបរទេស១៤២២ភ្ជាប់ទៅលេខ៨១សម្រាប់ភាសាខ្មែរ។
ការប្រកាសលេខទូរស័ព្ទនេះបន្ទាប់ពីប្រទេសថៃកំពុងមានផ្ទុះជំងឺកូវីដ១៩នៅខេត្តសាមុតសាខននិងកំពុងរាលដាល់នៅតាមបណ្តាខេត្តមួយចំនួនទៀត។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតខ្មែរប្រចាំប្រទេសថៃបានឲ្យដឹងថា ដើម្បីគ្រប់គ្រងនិងការពារមិនឲ្យមានការរីករាលដាលជំងឺកូវីដ១៩ទៅលើពលករបរទេសទាំងអស់ដែលជាហេតុបង្កឲ្យមានផលប៉ះពាល់ដល់អាយុជីវិតនិងសុខភាពអនាម័យរបស់ប្រជាពលរដ្ឋក្រសួងការងារថៃបានស្នើឲ្យមានការកិច្ចសហការពីនិយោជករោងចក្រសហគ្រាសនិងក្រុមហ៊ុននានាគ្រប់ទីកន្លែងនៅក្នុងប្រទេសថៃ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែលក្រសួងការងារថៃបានហាមចល័តពលករបរទេសចេញចូលតំបន់ដែលមានការរីករាលដាលកូវីដ១៩ហើយគ្រប់រោងចក្រសហគ្រាសត្រូវមានវិធានការនិងត្រួតពិនិត្យវាស់កំដៅដល់ពលករបរទេសបើមានកំដៅលើសឬមានអាការៈខុសប្រក្រតីផ្សេងៗដូចជាក្អកពិបាកដកដង្ហើមគួរឱ្យពលករនោះសម្រាកពីការងារនឹងប្រញាប់រួសរាន់ជូនដំណឹងដល់ទីភ្នាក់ងារសុខាភិបាលដើម្បីអនុវត្តវិធានការចត្តាឡីស័កភ្លាម។
លើសពីនេះ ត្រូវរៀបចំអាកុលសម្រាប់លាងដៃនៅតាមកន្លែងធ្វើការច្រកទ្វារចេញចូលនិងតាមបន្ទប់ទឹកនិងតម្រូវឲ្យពលករបរទេសពពាក់ម៉ាសពាក់ស្រោមដៃនឹងរក្សាគំលាតពីមួយម៉ែត្រទៅពីរម៉ែត្រក្នុងកំឡុងពេលបំពេញការងារព្រមទាំងថែរក្សានិងសំអាតឧបករណ៍ដែលបានប្រើប្រាស់ជាប្រចាំនិងផ្សព្វផ្សាយនិងពន្យល់ណែនាំពលករបរទេសឲ្យយល់ដឹងពីវិធីការពារខ្លួនពីជំងឺកូវីដ១៩ ដោយខ្លួនឯង។
ស្ថានទូតខ្មែរប្រចាំនៅថៃអំពារនាវដល់បងប្អូនពលករខ្មែរនៅប្រទេសថៃទាំងអស់មេត្តាចូលរួមសហការនិងអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលថៃឲ្យបានខ្ជាប់ខ្ជួនមានប្រសិទ្ធភាពខ្ពស់និងសូមរក្សាសុខភាពអនាម័យដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
ស្ថានទូតបានបន្តថា ក្នុងករណីបងប្អូនមានបញ្ហាសូមទំនាក់ទំនងមកកាន់ស្ថានទូត ឬ កុងស៊ុលតាមរយៈលេខទូរសព្ទ០៩២៨០ ៥០៥៦១និង០៩៤០៩២៥៩០៥និងលេខ Hotlineរបស់នាយកដ្ឋានគ្រប់គ្រងជំងឺឆ្លងសម្រាប់ពលករបរទេស១៤២២ភ្ជាប់ទៅលេខ៨១សម្រាប់ភាសាខ្មែរ៕
ដោយ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៥ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


