Connect with us

ព័ត៌មានជាតិ

Update៖ ករណី​ជនល្មើស​យក​ញញួរ​បំផ្លាញ​ទីសក្ការ​ព្រះអង្គ​ដងកើ សំណុំ​រឿងដល់ណា​ហើយ?

បានផុស

នៅ

ភ្នំពេញ៖ អាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដូនពេញបានបញ្ជាក់ថា ជនសង្ស័យដែលវាយបំផ្លិចបំផ្លាញទី​សក្ការព្រះអង្គដងកើបណ្តាលឲ្យខូចខាតនោះ កំពុង​ឃុំខ្លួននៅពន្ធនាគារព្រៃស រង់ចាំការ​កាត់ទោស។ ចំណែកឯហត្ថាខាងស្ដាំព្រះអង្គដងកើ​ ដែល​រង​ការ​ខូចខាត ត្រូវបានខាងគណៈកម្មការបុណ្យជាតិព្រះបរមរាជវាំងចាត់ចែងជួសជុលភ្លាមៗឡើងវិញ ដើម្បីឲ្យ​ពលរដ្ឋ​្មាន​ជំនឿ​ អាច​គោរព​បូជា​ឡើងវិញ។

ហេតុការណ៍ការ​ចូល​​វាយ​បំផ្លាញ​ទី​សក្ការព្រះអង្គដង្កើ បាន​បង្កការភ្ញាក់ផ្អើល​កាលពីវេលាម៉ោង ២និង៣០នាទីរសៀល ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោយ​បុរស​ម្នាក់មិនដឹង​កើត​អី បានយកញញួរចូល​ទៅ​​វាយ​បំផ្លាញ​រូបសំណាកព្រះអង្គដងកើបណ្តាលឱ្យប្រេះស្រាំព្រះហត្ថាខាងស្តាំទាំង​ស្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចខណ្ឌដូនពេញបានឃាត់ខ្លួនជន​សង្ស័យ​ឈ្មោះ ឡោ គឹមសួ ភេទប្រុស អាយុ២៧ឆ្នាំស្នាក់នៅមិនពិតប្រាកដ។

បើតាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ បុរសជា​ជន​ល្មើស​ទំនងជាប្រើប្រាស់គ្រឿងញៀនបានដើរមកព្រះអង្គដងកើ ហើយឈរខាងក្រៅបង្អួចលើកដៃសំពះ បន្ទាប់មកបានចូលតាមបង្អួចខាងត្បូង ដៃកាន់ញញួរដងឈើមួយ បាន​ធ្វើសកម្មភាពវាយទៅលើរូបសំណាកព្រះអង្គដងកើ ពេលនោះអ្នកមើលការងារ ក្នុងព្រះអង្គដងកើឃើញ ក៏ស្រែកឆោឡោឡើងស្របពេលនោះកម្លាំងសមត្តកិច្ចប៉ុស្តិ៍ជយ័ជំនះ ប្រចាំការគោលដៅបាន​មកដល់កន្លែងកើតហេតុ អន្តាគមន៍ឈានដល់ការបង្ក្រាបនឹងឃាត់ខ្លួនជនសង្ស័យព្រមទាំងដកហូតវត្ថុតាង ញញួរដងឈើ០១ ជាឧបករណ៍​ធ្វើសកម្មភាពនាំយកមកប៉ុស្តិនគរបាលជយ័ជំនះ ដើម្បីដំណើរការជំនាញអនុវត្តនិតិវិធីច្បាប់។

ទី​សក្ការព្រះអង្គដងកើជា​រៀង​​​រាល់​ថ្ងៃ​​សីល​ ឬ​ថ្ងៃពេញ​បូណ៌មី​​​​​មាន​​មនុស្ស​​ទៅ​បែ​បន់​​រាប់​​រយ​នាក់ ​ជា​ពិសេស​​ចាប់ពី​​​ម៉ោង​​​​៣​រសៀល​​​គឺ​មានច្រើន​​រហូតដល់​​​រក​កន្លែង​​​​អុជ​ធូប​​​​មិន​បាន​​។ ​មិន​​ថាតែ​អ្នក​​នៅ​ក្នុង​រាជធានី​ភ្នំពេញ​​ទេ ​ដែលទៅ​​បែ​បន់​ សូម្បី​​​តែអ្នក​​នៅ​តាម​​បណ្តា​ខេត្ត​​​​​នានា​ក៏​ទៅអុជ​ធូប​​នៅទីនោះ​ផងដែរ៕

អត្ថបទ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

វៀតណាម កំពុងភ័យព្រួយចំពោះភាពតានតឹងនៅសមុទ្រចិនខាងត្បូង

ព័ត៌មានជាតិ៥២ នាទី មុន

នាយករដ្ឋមន្ត្រី ប្រាប់ពលរដ្ឋកុំបារម្ភរឿងបាត់បង់សង្ក្រាន្តនៅកម្ពុជា ហើយបុណ្យចូលឆ្នាំជាតិខ្មែរ នៅតែមានដដែល

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ការសិក្សា ៖ រលាយទឹកកកនៅតំបន់ប៉ូល និងកត្តាប្រែប្រួលផ្សេងៗកំពុងដូរ​រង្វិលជុំផែនដី

វប្បធម៌ ជំនឿ២ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវរកអ្នកបង្កើតរូបភាពកាត់ត និងសុំកុំចែករំលែកបន្ត

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អរគុណពលរដ្ឋខេត្តពោធិ៍សាត់ ដែលបានបន្តផ្ដល់ទំនុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជន

Sokha Hotels

ព័ត៌មានពេញនិយម