វប្បធម៌ ជំនឿ
ការទស្សន៍ទាយខុស ៥ លើក ពីទីបញ្ចប់នៃពិភពលោក
មនុស្សជាច្រើនជឿលើទីបញ្ចប់នៃពិភពលោក គ្រាន់តែមិនដឹងថាពេលណាប៉ុណ្ណោះ។ បន្ទាប់ពីភ្លើងឆេះកាលមក មនុស្សលោកធ្លាប់ធ្វើការទស្សន៍ទាយនិងអះអាងយ៉ាងជឿជាក់អំពីទីបញ្ចប់នៃពិភលោកខុសដល់ទៅ ៥ដងដូចជា៖
១. សម្តេចប៉ាប Innocent III ឆ្នាំ ១២៨៤

គាត់ជាអ្នកមានអំណាចនិងឥទ្ធិពល មុនការស្លាប់ក្នុងឆ្នាំ១២១៦ សម្ដេចប៉ាបបានធ្វើការទស្សន៍ទាយអំពីការយាងមកជាលើកទីពីររបស់ព្រះគ្រីស្ទ ដោយភ្ជាប់នឹងការងើបឡើងនៃសាសនាអ៊ីស្លាម។ សម្ដេចព្យាករណ៍ថាពិភពលោកនឹងបញ្ចប់នៅឆ្នាំ៦៦៦ បន្ទាប់ពីកំណើតនៃសាសនាឥស្លាម (ឆ្នាំ៦១៨) គឺឆ្នាំ១២៨៤។
២. Johannes Stöffler ឆ្នាំ ១៥២៤

ក្នុងឆ្នាំ ១៤៩៩ តារាវិទូ និងគណិតវិទូជនជាតិអាឡឺម៉ង់ Johannes Stöffler បានទស្សន៍ទាយថា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ១៥២៤ ពិភពលោកនឹងលិចនៅក្រោមទឹក បន្ទាប់ពីទឹកជំនន់ដ៏ធំ។
៣. Millerites ឆ្នាំ ១៨៤៣-១៨៤៤

ការទស្សន៍ទាយរបស់ William Miller បាននិយាយថា ការយាងមកជាលើកទីពីរនៃព្រះគ្រីស្ទនឹងកើតឡើងនៅឆ្នាំ១៨៤៣ ឬ ថ្ងៃទី២២ ខែតុលា ឆ្នាំ១៨៤៤ ក្នុងទម្រង់ជាភ្លើងឆេះកាល។ គេបញ្ជាក់ទៀតថា មានមនុស្សមាននិស្ស័យមួយចំនួនតូចនឹងត្រូវបានបញ្ជូនទៅឋានសួគ៌ជាមួយព្រះជាម្ចាស់។
៤. ផ្កាយដុះកន្ទុយ Halley ឆ្នាំ ១៩១០

ផ្កាយដុះកន្ទុយ Halley រកឃើញដោយតារាវិទូអង់គ្លេស Edmond Halley ក្នុងពាក់កណ្ដាលសតវត្សទី១៨។ យើងអាចមើលឃើញវាក្នុងរយៈពេលខ្លីរៀងរាល់ ៧៥-៧៩ឆ្នាំម្ដង បើនិយាយពី២០០ឆ្នាំកន្លងមកផ្កាយនេះធ្លាប់បង្ហាញខ្លួននៅឆ្នាំ ១៨៣៥ ១៩១០ និង១៩៨៦ ប៉ុន្តែកាលពីឆ្នាំ១៩១០ ជាពេលវេលាភ្ញាក់ផ្អើលបន្តិចព្រោះមនុស្សជឿថាវាកំពុងមកបំផ្លិចបំផ្លាញផែនដី។
៥. ប្រតិទិនម៉ាយ៉ាន ឆ្នាំ២០១២

ប្រតិទិន Mesoamerican Long Count ដែលប្រើដោយជនជាតិ Mayans នឹងត្រូវផុតកំណត់នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១២ បន្ទាប់ពីវដ្តរយៈពេល ៥,១២៦ឆ្នាំ។ ចុងបញ្ចប់នៃ “វដ្តដ៏អស្ចារ្យ” ត្រូវមនុស្សជាច្រើនទស្សន៍ទាយថាជាថ្ងៃវិនាស។ ប្រធានបទនេះបានក្លាយជាប្រធានបទដ៏ពេញនិយមនាឆ្នាំនោះ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបានច្រានចោលទ្រឹស្ដីនេះថាជា “វិទ្យាសាស្ត្រក្លែងក្លាយ (pseudoscience)”៕
ប្រែសម្រួលដោយ៖ វារី
ចុចអាន៖ ទំនាយរបស់លោកយាយ Baba Vanga សម្រាប់ឆ្នាំ២០២៣ ពិតជារន្ធត់ខ្លាំង
ចុចអាន៖ រឿងដល់ទៅ២ទៀត កើតឡើងស្តែងៗដូចទំនាយលោកយាយ Baba Vanga ក្នុងឆ្នាំ២០២២នេះ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ