ព័ត៌មានជាតិ
បិទចរាចររថយន្តធុនធ្ងន់២ថ្ងៃនៅត្រង់ចំណុចស្តុបព្រែកហូរកែងនឹងផ្លូវជាតិលេខ២ក្រុងតាខ្មៅ
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាលបានប្រកាសបិទចរាចររថយន្តធុនធ្ងន់នៅចំណុចស្តុបព្រែកហូរ ផ្លូវជាតិលេខ២១បេ (១១៥) កែងនឹងផ្លូវជាតិលេខ២ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់ពីម៉ោង ៨ យប់ ដល់ម៉ោង ៥ ទៀបភ្លឺ នៅថ្ងៃទី ២៣-២៤ ខែសីហា ឆ្នាំ២០២២។

យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការនិងដឹកជញ្ជួនខេត្តកណ្តាលចុះថ្ងៃទី២៣សីហានេះបានឱ្យដឹងថា មន្ទីរសាធារណការសូមធ្វើការបិទចរាចររថយន្តធុនធ្ងន់ (រថយន្ត ដឹកដី, ខ្សាច់, ថ្ម និងសម្ភារសំណង់គ្រប់ប្រភេទ) នៅចំណុចស្តុបព្រែកហូរ ផ្លូវជាតិលេខ២១បេ (១១៥ ) កែងនឹងផ្លូវជាតិលេខ២ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ចាប់ពីម៉ោង ៨:០០នាទីយប់ ដល់ម៉ោង ៥:០០នាទីទាបថ្មី នៅថ្ងៃទី ២៣-២៤ ខែសីហា ឆ្នាំ២០២២ ដើម្បីធ្វើការជួសជុលផ្លូវ ដោយចាក់អ៊ុតកៅស៊ូ (AC)។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធមេត្តាជ្រាប និងជួយចូលរួមសហការ អនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព៕

អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


