ព័ត៌មានជាតិ
ជាងជួសជុលរថយន្តម្នាក់ ឆក់ស្លាប់ភ្លាមៗ ពេលកំពុងជួសជុលរថយន្តឆ្លងចរន្តភ្លើងសាកអាគុយ
ជាងជួសជុលរថយន្តម្នាក់ស្លាប់ភ្លាមៗ ពេលដែលកំពុងជួសជុលរថយន្ត បណ្តាលឲ្យឆ្លងចរន្តឆក់ នៅវេលាម៉ោង៣និង៣០នាទី កាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ នៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី ឈឹម វុទ្ធី នាយប៉ុស្តិ៍រដ្ឋបាល សង្កាត់អូរអំបិល បានឲ្យដឹងថា ជនរងគ្រោះជាជាងជួសជុលរថយន្ត ឈ្មោះ ឃុត ចាន់បូរ៉ា ភេទប្រុស អាយុ៤១ឆ្នាំរស់នៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លោកនាយប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរអំបិល បានបញ្ជាក់ឲ្យដឹងបន្តថា នៅមុនពេលកើតហេតុ ឈ្មោះ ខៀវ គីណាល់ បានហៅជាងជួសជុលរថយន្តមួយនាក់ទៅផ្ទះស្រប ពេលនោះអាគុយរថយន្តកំពុងតខ្សែភ្លើងចូលអាំងវិជទ័រ ដើម្បីសាកអាគុយនៅលើរថយន្តចំនួន២គ្រឿង ជាងជួសជុលនិងម្ចាស់រថយន្ត បានចូលទៅក្រោមរថយន្តទាំង២នាក់ ដើម្បីចាប់ដាក់គ្រឿងបន្លាស់រថយន្ត នៅពេលកំពុងចាប់គ្រឿងបន្លាស់ចូលនោះ ស្រាប់តែចរន្តបណ្តាលឲ្យឆ្លងឆក់ជនរងគ្រោះឈ្មោះ ឃុត ចាន់រ៉ា ម្ចាស់រថយន្តបានព្យាយាមដឹកទៅជួយសង្គ្រោះនៅមន្ទីរពេទ្យដែរ ប៉ុន្តែជាអកុសលជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។



លោកនាយប៉ុស្តិ៍បានបញ្ជាក់បន្ថែមថា នៅកន្លែងកើតហេតុ ពិនិត្យឃើញមានខ្សែភ្លើងតភ្ជាប់អាំងវិចទ័រទៅសាកអាគុយ ចំនួន២គ្រឿងជាប់នឹងរថយន្ត។ តាមការត្រួតពិនិត្យលើដងខ្លួនជនរងគ្រោះ ពុំមានស្លាកស្នាមអ្វីទាក់ទងនឹងករណីឃាតកម្មនោះទេ ការស្លាប់នេះ សង្ស័យបណ្តាលមកពីឆ្លងចរន្តអគ្គីតសាកអាគុយទៅតួរថយន្ត។ សពក្រោយពីសមត្ថកិច្ចធ្វើការសន្និដ្ឋានរួចបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ ខឹងកូនបង្កើតថា ខ្លួនមិនមែនជាឪពុក ចាំរំលោភបាន២ដង ត្រូវសមត្ថកិច្ចឃាត់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


