ព័ត៌មានជាតិ
ខឹងកូនបង្កើតថា ខ្លួនមិនមែនជាឪពុក ចាប់រំលោភបាន២ដង ត្រូវសមត្ថកិច្ចឃាត់ខ្លួន
ឪពុកតិរច្ឆានម្នាក់ បានចាប់រំលោភកូនស្រីបង្កើត អាយុ១០ឆ្នាំ ចំនួន២លើក ទើបបែកការ ត្រូវនគរបាលឃាត់ខ្លួន។ សកម្មភាពចាប់រំលោភនេះ នៅវេលាម៉ោង១១យប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០។

លោកវរសេនីយ៍ទោ ឡាយ គឹមលួន នាយការិយាល័យ នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ម៉ៅ សុវណ្ណ អាយុ៣៨ឆ្នាំ នៅភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចំណែកក្មេងស្រីរងគ្រោះជាកូនបង្កើតឈ្មោះ ក.ស.ត្រ អាយុ១០ឆ្នាំ ជាកូនទី៣ ក្នុងចំណោមបងប្អូន៣នាក់ ប្រុស២នាក់។ លោកបានបញ្ជាក់ឲ្យដឹងបន្តថា នៅពេលកើតហេតុនៅពេលយប់ ឈ្មោះ ម៉ៅ សុវណ្ណ បានចាប់កូនស្រីរបស់ខ្លួនរំលោភ ពេលដែលកំពុងដេកជាមួយម្តាយ ពេលនោះត្រូវប្រពន្ធភ្ញាក់ទាន់ក៏ស្រែកឆោឡោហើយបានមកប្តឹងនគរបាលការពារព្រំដែនគោកលេខ៨០៧ ដើម្បីជួយអន្តរាគមន៍ចាប់ខ្លួនជនល្មើសតែជនល្មើសគេចបាត់។ លុះ៨ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០ កម្លាំងនគរបាលចម្រុះចុះស្រាវជ្រាវឈានដល់ចាប់ឃាត់ខ្លួនជនសង្ស័យបាន ហើយបញ្ជូនមកស្នងការ ដើម្បីសួរបន្ត។



លោកស្រីឧត្តមសេនីយ៍ត្រី ឌីសុជាតិ ស្នងការរង ទទួលការងារយេនឌ័រនិងប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានចាប់រំលោភក្មេងស្រីរងគ្រោះពិត ព្រោះខឹងក្មេងស្រីនេះថា ខ្លួនមិនមែនជាឪពុកបង្កើត ជាកូនប្រុសសហាយប្រពន្ធខ្លួន ហើយក្មេងស្រីរងគ្រោះនេះ ខ្លួនរំលោភបាន២ដងមកហើយ លើកចុងក្រោយនេះ ប្រពន្ធភ្ញាក់ទាន់ប្តឹងនគរបាលឲ្យចាប់ខ្លួនតែម្តង។ ដោយផ្អែកលើបណ្តឹងស្ត្រីជាម្តាយក្មេងរងគ្រោះ និង ចម្លើយសារភាព របស់ជនសង្ស័យ កម្លាំងការិយាល័យជំនាញ បានរៀបចំសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅសាលាដំបូង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ហើយដែរ៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Google នឹងមិនប្តូរផែនទីនៅលើកម្មវិធី Maps តាមសំណើរបស់ថៃ ឡើយ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ ago
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ទាំងយប់ចុះជួបវីរកងទ័ពកម្ពុជាដ៏អង់អាចក្លាហាន ដេញកងទ័ពថៃឈ្លានពាន ចេញនៅចំណុចភ្នំខ្មោច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ ខឹង Google Map ពេលឃើញដៅទីតាំង ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៣ ឈ្មោះ មូន(Mun)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្រុមមនុស្សយកស្លាកលេខរថយន្ត ថាក់ស៊ីន ចាក់ឆ្នោត ខណៈលោកចូលខ្លួនទៅតុលាការ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
នាយករដ្ឋមន្ត្រីសិង្ហបុរី គាំទ្រឱ្យកម្ពុជា-ថៃ ដោះស្រាយជម្លោះព្រំដែនដោយប្រើយន្តការច្បាប់អន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ ត្រៀមស្នើទៅ Google ឲ្យយកតាមផែនទីរបស់ខ្លួនវិញ ទើបប្រាសាទតាមាន់ធំ ស្ថិតក្នុងដីថៃ