ព័ត៌មានជាតិ
កម្ពុជា នឹងរៀបចំកិច្ចព្រមព្រៀងថ្មីជាមួយក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងខេត្តព្រះសីហនុ
រាជរដ្ឋាភិបាលកម្ពុជានឹងត្រួតពិនិត្យផ្នែកច្បាប់លើកិច្ចព្រមព្រៀងដែលកំពុងអនុវត្តដើម្បីរៀបចំកិច្ចព្រមព្រៀងថ្មីជាមួយក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងខេត្តព្រះសីហនុ។

យោងតាមសេចក្តីសម្រេចមួយរបស់រាជរដ្ឋាភិបាលចុះកាលពីថ្ងៃទី៧ ខែកញ្ញា បានឱ្យដឹងថា រាជរដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មាធិការអន្តរក្រសួងពិនិត្យផ្លូវច្បាប់លើកិច្ចព្រមព្រៀងដែលកំពុងអនុវត្ត ដើម្បីរៀបចំកិច្ចព្រមព្រៀងថ្មី សម្រាប់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងខេត្តព្រះសីហនុ មានសមាសភាពចំនួន ២១រូបដែលមានលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាប្រធាន, លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាអនុប្រធានប្រចាំការ។

សេចក្តីសម្រេចដដែលបានបន្តថា គណៈកម្មាធិការអន្តរក្រសួង នេះមានភារៈកិច្ចពិនិត្យ និងសិក្សាកិច្ចព្រមព្រៀងសម្បទាន ដែលមានស្រាប់ទាំងអស់ពាក់ព័ន្ធនឹងការវិនិយោគអាកាសយានដ្ឋានអន្តរជាតិនៅភ្នំពេញ និងខេត្តព្រះសីហនុ
រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន (SCA) និងជាមួយក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានកម្ពុជា (CAIC) ដើម្បីរៀបចំកិច្ចព្រមព្រៀងថ្មី។ ជាមួយគ្នានេះដែរ គណៈកម្មាធិការអន្តរក្រសួងពិនិត្យបញ្ចប់កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន (SCA) ដើម្បីដំណើរការក្រុមហ៊ុនវិនិយោគថ្មីក្រុមហ៊ុនវិនិយោគអាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ(AIAI)។ ពិនិត្យនិងចរចាជាមួយក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន (SCA) និងក្រុមហ៊ុនវិនិយោគអាកាស យានដ្ឋានកម្ពុជា (CAIC) ដើម្បីរៀបចំកិច្ចព្រមព្រៀងសហប្រតិបត្តិការវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងបិទអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបច្ចុប្បន្ន។

ពិនិត្យនិងចរចាជាមួយក្រុមហ៊ុនសម្បទានអាកាសយានដ្ឋាន (SCA) ដើម្បីរៀបចំកិច្ចព្រមព្រៀងថ្មីសម្រាប់អាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុដោយដាក់បញ្ចូលនូវគម្រោងផែនការនិងពេលវេលាអភិវឌ្ឍថ្មី៕
អត្ថបទ៖ សំអឿន



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


