ព័ត៌មានជាតិ
ថៃផ្តល់អាហារូបករណ៍៥៥កន្លែងដល់ប្រទេស៣ សម្រាប់ថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់
ក្រសួងឧត្តមសិក្សាវិទ្យាសាស្ត្រស្រាវជ្រាវ និងនាវានុវត្តន៍នៃប្រទេសថៃ សហការជាមួយសាកលវិទ្យាល័យចំនួន៧នៃថៃ នឹងផ្ដល់អាហារូបករណ៍ចំនួន៥៥កន្លែង ដល់សាស្ត្រាចារ្យមហាវិទ្យាល័យ និងសាធារណជនទូទៅពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីទៅបន្តការសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បណ្ឌិតនិងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ តាមកម្មវិធីអន្តរជាតិនៅប្រទេសថៃឆ្នាំសិក្សា២០២១។

លោកបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានឲ្យដឹងក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី២៨ធ្នូនេះថា អាហារូបករណ៍នេះ ភាគីមិត្តជាអ្នកផ្ដល់ប្រាក់អាហារូបករណ៍សម្ភារៈសិក្សា ស្នាក់នៅ ថ្លៃធានារ៉ាប់រងគ្រោះថ្នាក់សេវាសុខភាពនិងសំបុត្រយន្តហោះទៅមកកម្ពុជាថៃ។


លោករដ្ឋមន្ត្រីបានបន្តថា បេក្ខជនដែលដាក់ពាក្យអាហារូបករណ៍នេះ ត្រូវមានសញ្ជាតិខ្មែរមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ សម្រាប់សិក្សាថ្នាក់បណ្ឌិត និងសញ្ញាបត្របរិញ្ញាបត្រសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ហើយត្រូវមានអាយុមិនលើស៣៥ឆ្នាំ សម្រាប់ថ្នាក់បណ្ឌិតនិង២៧ឆ្នាំសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ត្រូវមានចំណេះដឹងភាសាអង់គ្លេសជ្រៅជ្រះ មានសុខភាពល្អបរិបូណ៌ទាំងកាយសម្បទានិងសតិបញ្ញា។


លោករដ្ឋមន្ត្រីបានបន្ថែមថា បេក្ខជនមានបំណងចូលរួមកម្មវិធីអារម្មណ៍កូននេះ សូមទាក់ទងផ្ទាល់ជាមួយគ្រឹះស្ថានសិក្សានីមួយៗដើម្បីរកពាក្យសុំអាហាររូបករណ៍និងបំពេញឯកសារទៅតាមលក្ខខណ្ឌតម្រូវការដែលភាគីមិត្តកំណត់ ឬអាចស្វែងរកពីគេហទំព័រWWW. inter.mua.go.th ឲ្យបានមុនថ្ងៃទី១៩ ខែកម្ភៈ ឆ្នាំ២០២១៕
អត្ថបទ ៖ សំអឿន
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


