សន្តិសុខសង្គម
ស្រុកកោះអណ្ដែត បំពាក់កាមេរ៉ាសុវត្ថិភាពលើផ្លូវលេខ១២៩ E ដើម្បីពង្រឹងសន្តិសុខ និងកាត់បន្ថយបទល្មើស
រដ្ឋបាលស្រុកកោះអណ្ដែត កំពុងរៀបចំគម្រោងបំពាក់កាមេរ៉ាសុវត្ថិភាពសាកល្បងចំនួន ២គ្រឿង នៅតាមបណ្ដោយផ្លូវលេខ១២៩អឺ (129E) ក្នុងភូមិសាស្ត្រស្រុកកោះអណ្ដែត ដើម្បីរួមចំណែកពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបង្កើនភាពកក់ក្តៅជូនប្រជាពលរដ្ឋ។

ជាក់ស្តែងល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ លោក ភួន ឈីម អភិបាលស្រុកកោះអណ្ដែត រួមជាមួយសហការី និងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យទីតាំងតាមដងផ្លូវសាធារណៈ ដើម្បីសិក្សា និងកំណត់ទីតាំងសមស្របសម្រាប់ការដំឡើងកាមេរ៉ាសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់។

លោក ភួន ឈីម បានបញ្ជាក់ថា ការបំពាក់កាមេរ៉ាសុវត្ថិភាពនេះ គឺជាផ្នែកមួយនៃការអនុវត្តគោលនយោបាយ «ភូមិ-ឃុំមានសុវត្ថិភាព» ដែលមានគោលបំណងជួយដល់កងកម្លាំងមានសមត្ថកិច្ចក្នុងការតាមដាន និងគ្រប់គ្រងស្ថានការណ៍សន្តិសុខនៅតាមមូលដ្ឋាន ព្រមទាំងបង្ការ និងទប់ស្កាត់បទល្មើសផ្សេងៗ ដូចជា ករណីក្មេងទំនើង បទល្មើសគ្រឿងញៀន ការលួច ឆក់ និងប្លន់ជាដើម។

លោកអភិបាលស្រុកកោះអណ្ដែតបានបន្ថែមថា កាមេរ៉ាសុវត្ថិភាពក៏នឹងជួយសម្រួលដល់ការត្រួតពិនិត្យស្ថានភាពចរាចរណ៍ ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវផងដែរ។

ក្នុងឱកាសនោះ លោកបានណែនាំដល់ក្រុមការងារបច្ចេកទេសឱ្យយកចិត្តទុកដាក់លើការជ្រើសរើសទីតាំង និងមុំបំពាក់កាមេរ៉ាឱ្យមានលក្ខណៈយុទ្ធសាស្ត្រ អាចផ្តិតយករូបភាពបានទូលំទូលាយ និងច្បាស់លាស់ទាំងពេលថ្ងៃ និងពេលយប់ ដើម្បីធានាថាប្រព័ន្ធកាមេរ៉ាសុវត្ថិភាពអាចបម្រើការងារសន្តិសុខ និងការពារសុវត្ថិភាពប្រជាពលរដ្ឋបានយ៉ាងមានប្រសិទ្ធភាព៕
អត្ថបទ៖ វីរៈ

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


