ព័ត៌មានជាតិ
ពលរដ្ឋ៤គ្រួសារមិនព្រមទទួលសំណងពីអាជ្ញាធរចេញពីគម្រោងអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រវ៉ៃគោជំហានទី២
(ស្វាយរៀង): ដោយអនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង លេខ ០៥៧/២២ ស.ជ.ណ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ ២០២២ អាជ្ញាធរស្រុកស្វាយជ្រំ និងកម្លាំងសមត្ថកិច្ចចម្រុះ នៅថ្ងៃទី ១២ ខែ កញ្ញា ឆ្នាំ ២០២២ បានចុះអនុវត្តវិធានការរដ្ឋបាល លើការដកហូតដីអាស្រ័យផល ដែលជាដីសាធារណៈរបស់រដ្ឋសម្រាប់គម្រោងអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រវ៉ៃគោ ជំហានទី២ ក្នុងផ្ទៃដីអាងទឹកកំពង់ជ្រៃ ឃុំស្វាយធំ ស្រុកស្វាយជ្រំ និងមានព្រំប្រទល់ជាប់ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដើម្បីធ្វើទំនប់អាងទឹកកំពង់ជ្រៃនេះ គោលបំណងរក្សាទឹកទុកសម្រាប់ប្រជាពលរដ្ឋទាញយកផលប្រយោជន៍ក្នុងការងារកសិកម្ម។

តាមការបញ្ជាក់ពីអាជ្ញាធរ បានឱ្យដឹងថា គណៈកម្មការអន្តរក្រសួងមិនអាចផ្ដល់សំណងគោលនយោបាយតាមការទាមទាររបស់ប្រជាពលរដ្ឋចំនួន ៤គ្រួសារ ដែលកំពុងកាន់កាប់ដីសាធារណៈរបស់រដ្ឋ ក្នុងអាងទឹកកំពង់ជ្រៃនោះទេ ហើយគណៈកម្មការអន្តរក្រសួងបានផ្ដល់ប្រាក់គោលនយោបាយលើដីអាស្រ័យផលក្នុងអត្រា ២៤០០ដុល្លា ក្នុងមួយហិកតា ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ទាំងអស់ដូចៗគ្នា និងស្មើៗគ្នាស្របតាមគោលនយោបាយអនុម័តរបស់សម្ដេចតេជោ ហ៊ុន សែន ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩។
បើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង សូមឲ្យប្រជាពលរដ្ឋទាំង ៤គ្រួសារនោះគឺ:
-ទី១ អញ្ជើញទៅទទួលយកសំណង តាមអត្រាកំណត់សម្រាប់ធ្វើការដោះស្រាយផលប៉ះពាល់ឲ្យបានទាន់ពេលវេលា តាមរយៈលោកមេភូមិ និងមេឃុំ។
-ទី២ គណៈកម្មការអន្តរក្រសួង និងធ្វើការដកហូតដីអាស្រ័យផលដែលជាដីសាធារណៈរបស់រដ្ឋ សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រវ៉ៃគោជំហានទី២
-ទី៣ ក្នុងករណីមិនព្រមអនុវត្តតាមសេចក្តីជូនដំណឹងនេះគណៈកម្មការអន្តរក្រសួង និងអនុវត្តតាមវិធានការច្បាប់ចាប់ពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២តទៅ។
-ទី៤ ក្នុងករណីបុគ្គលណាម្នាក់រារាំង ដល់ក្រុមការងារចុះអនុវត្តគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រវ៉ៃគោជំហានទី២ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង កម្លាំងមានសមត្ថកិច្ច នឹងចាត់វិធានការតាមនីតិវិធីច្បាប់។

តាមប្រវត្តិនៃ អាងទឹកកំពង់ជ្រៃនេះ បានសាងសង់ឡើងក្នុងអំឡុងនៃរបបខ្មែរក្រហម។ ហើយបានស្ដារឡើងវិញ ដោយក្រសួងធនធានទឹកនិងឧតុនិយម ក្នុងឆ្នាំ២០០៨ ដើម្បីរក្សាទឹកសម្រាប់ការស្រោចស្របលើផ្ទៃដីប្រមាណ១០៤៨២ហិចតា។ ក្នុងនោះផ្ទៃដីធ្វើស្រែប្រាំង ប្រមាណ៧៨៨ហិចតា និងផ្ទៃដីស្រែវស្សា ប្រមាណ៩៦៩៤ហិចតា និងត្រូវបានប្រជាពលរដ្ឋចាប់ផ្ដើមបង្កបង្កើនផលឡើងវិញរហូតដល់សព្វថ្ងៃនេះ។
ផ្អែកតាមលទ្ធផលការសាងសង់ និងការងារដោះស្រាយផលប៉ះពាល់ ដោយសារអនុម្រោងខាងលើ រហូតដល់បច្ចុប្បន្ននេះ បានអនុគម្រោងចំនួន៥ លើ៦អនុគម្រោងត្រូវបានបញ្ចប់ទាំងស្រុង។ ដោយឡែកចំពោះអនុគម្រោងសាងសង់ទំនប់សណ្ដរ អាងទឹកកំពង់ជ្រៃ នៅសេសសល់ ការងារដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋចំនួន៤គ្រួសារ ក្នុងចំណោម ៤៦៧គ្រួសារ ដែលមិនទាន់ឯកភាពលើអត្រាសំណងគោលនយោបាយ និងបង្កការរាំងស្ទះដល់ការសាងសង់ទំនប់សណ្តរ ប្រវែង១០៣ម៉ែត្រ លើ២២៤០០ម៉ែត្រ៕
ដោយ:ភក្ដី



-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


