Connect with us

ព័ត៌មានជាតិ

ត្រីភាគី​ដាក់​តួលេខ​ប្រាក់​ឈ្នួល​ចុងក្រោយ​ជូន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​សម្រេច​នៅ​ថ្ងៃទី​២១​កញ្ញា​ខាងមុខ

បានផុស

នៅ

ត្រីភាគី​រួមមាន​ភាគី​រាជរដ្ឋាភិបាល ភាគី​និយោជក​និង​ភាគី​តំណាង​កម្មករនិយោជិត​បានដាក់​តួលេខ​ប្រាក់​ឈ្នួល​ចុងក្រោយ​មួយ ដាក់​ជូន​លោក​បណ្ឌិត អ៊ិត​សំហេង ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ដើម្បី​ឈាន​ទៅ​សម្រេច​នៅក្នុង​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ​កញ្ញា​ឆ្នាំ​២០២២​ខាងមុខ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់​អ្នក​សារ​ព័​ត៌មាន​ក្រោយ​ប្រជុំ​រយៈពេល​៥​ម៉ោង​ កាលពី​យប់​ថ្ងៃ​ទី​១៣​កញ្ញា​នេះ លោក ហេង​សួរ ប្រធាន​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​បាន​មានប្រសាសន៍ថា តាមរយៈ​ការសម្របសម្រួល​ប្រជុំ​ផ្ទៃក្នុង​ផង ត្រីភាគី​ផង​យើង​បាន​តួលេខ​នៅ​ចុងក្រោយ​មួយ​ដែល​បាន​ដាក់​ចូលក្នុង​របាយ​ការណ៍ គឺ​ភាគី​តំណាង​និយោជក​ដំឡើង​ពី​១៩៦ ទៅ ១៩៧​ដុល្លារ​។ ដោយឡែក ភាគី​សហជីព​មាន​ចំនួន ៣​តួលេខ​ផ្សេងគ្នា ក្នុង​នោះ​តួលេខ ២០៦​ដុល្លារ មាន​ចំនួន ៨​សម្លេង​, តួលេខ ២១០​ដុល្លារ មាន​៣​សម្លេង និង​តួលេខ ២១៣​ដុល្លារ ចំនួន ១១​សម្លេង​។ ចំណែក​ឯ​ភាគី​រដ្ឋាភិបាល​បានកំណត់​តួលេខ ១៩៨​ដុល្លារ​។​

លោក​បាន​បន្ត​ថា ​នៅ​ក្នុង​កិច្ចប្រជុំ​ប្រាក់​ឈ្នួល​នោះ​ក្រៅពី​ដាក់​តួលេខ​ចុងក្រោយ​ខាង​ភាគី​និយោជក​បានដាក់​សំណើ​ចំនួន​៣​និង​ភាគី​តំណាង​កម្មករ​និយោជិត​ដាក់​សំណើ​ចំនួន​៨​ទៅ​រាជរដ្ឋាភិបាល​ដោះស្រាយ​ផងដែរ​។​

លោក​បាន​បន្ត​ទៀត​ថា រ​បាយ​ការណ៍​ដែល​បានសម្រេច​នៅ​ក្នុង​កិច្ចប្រជុំ​ថ្ងៃនេះ​យើង​នឹង​ដាក់​ជូន​លោក​រដ្ឋមន្ត្រី​អ៊ិត ​សំហេង​ ប្រធាន​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ត្រួតពិនិត្យ​និង​គោរព​រាយការណ៍​បន្ត​ទៅ​ប្រមុខ​រដ្ឋាភិបាល​ពិនិត្យ​និង​សម្រេច​ចុងក្រោយ​ព្រោះ​យោង​តាម​ច្បាប់​ក្រុមប្រឹក្សា​ប្រាក់​ឈ្នួល​អប្បបរមា​មាន​សិទ្ធ​លើ​ជា​សំណើ​និង​អនុសាសន៍​ដោយ​មានការ​ពិនិត្យ​​ដោយ​កត្តា​ផ្សេងៗ​ទៀត​ដែរ។

លោក​បាន​បន្ថែម​ថា ​« ដូចនេះ​ថ្ងៃទី​២១​កញ្ញា​ជា​ថ្ងៃ​ចុងក្រោយ​ដើម្បី​សម្រេច​ប្រាក់​ឈ្នួល​កម្មករ​ឆ្នាំ​២០២៣​។​ ក្នុង​ករណី​ភាគី​នីមួយ​គាំទ្រ​តួលេខ​ណាមួយ​ជា​ឯកច្ឆាន​ទេ​នោះ​ នឹង​មិន​មានការ​បោះឆ្នោត​ទេ​តែ​បើ​មិន​ភាគី​នីមួយៗ​នៅតែ​ប្រកាន់​ជំហរ​រៀងៗ​ខ្លួន តាមច្បាប់​នឹង​ឈាន​ទៅ​ដល់​ការបោះឆ្នោត​សម្រេច​ចុងក្រោយ​»​។

​គួរ​បញ្ជាក់​ថា ​សម្រាប់​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករនិយោជិត​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ ផលិត​ស្បែកជើង​និង​ផលិត​ផលិតផល​ធ្វើដំណើរ និង​កាបូប​សម្រាប់​ឆ្នាំ​២០២២​ទទួល​បាន​១៩៤​ដុល្លារ​ក្នុង​១​ខែ​ដោយ​មិន​គិត​ពី​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ទេ​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុនធំៗ ៦ ប្រកាសផ្ដល់ឱកាសការងារថ្មីបន្ថែមទៀត ជិត ៥០០ កន្លែង ក្នុងវេទិកាការងាររបស់ NEA

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជាគាំទ្រឡាវជាប្រធានប្តូរវេនអាស៊ានឆ្នាំ ២០២៤នេះ ហើយផ្ដល់ថវិកា ១លានដុល្លារ សម្រាប់រៀបចំកិច្ចប្រជុំ

ព័ត៌មានជាតិ១ ម៉ោង មុន

ទីផ្សារពងទាក្នុងស្រុក កំពុងចួបបញ្ហាតម្លៃធ្លាក់ចុះ ដោយសារការនាំចូលពីក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិតពីបទឆបោក មានទ្រព្យសកម្មចាយមិនអស់នៅកណ្ដាលក្រុង

សន្តិសុខសង្គម២ ម៉ោង មុន

ប្រតិបត្តិការ​​ត្រួត​ពិនិត្យ​យានយន្ត​ដឹក​លើសទម្ងន់ ០៩ គ្រឿង​ បំពាក់​ឡូហ្គូ​ SSP, NC, DN, R និង L.M.H

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម