ព័ត៌មានជាតិ
ព្រៃឈើរងការឈូសឆាយនៅភ្នំតាម៉ៅ បានដាំឡើងវិញសម្រេចបាន ១០០ ភាគរយ
រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឲ្យដឹងថា ដើមឈើនៅតំបន់សួនឧទ្យានភ្នំតាម៉ៅដែលបានរងការឈូសឆាយបានដាំឡើងវិញសម្រេច ១០០ ភាគរយ។
ការដាំកូនឈើឡើងវិញរួមទាំងការជីកស្រះ និងអាងស្តុកទឹកនិងមានរបងព័ទ្ធជុំវិញ អនុវត្តស្ទើរបានទាំងស្រុង ដែលគ្រោងនឹងរៀបចំជាសួនភូតគាមស្រស់បំព្រងសម្រាប់បម្រើទេសចរណ៍នានាសម្រាកកម្សាន្ត។

ជាមួយគ្នានេះ រដ្ឋបាលព្រៃឈើក៏បានច្រានចោលការចុះផ្សាយតាមបណ្ដាញព័ត៌មានលើការលក់ដូរឈើប្រណីតដែលបានមកពីធ្វើការឈូសឆាយនៅតំបន់ភ្នំតាម៉ៅ។
រដ្ឋបាលព្រៃឈើបានឲ្យដឹងថា ស្ថានភាពទីតាំងដីឧទ្យានសួនសត្វ ព្រៃការពារ និងសួនភូតគាម «ភ្នំតាម៉ៅ» មានដើមឈើដាំ ដើមឈើដុះដោយធម្មជាតិ និងដើមឈើដុះដោយខ្នែងដូចជាប្រេងខ្យល់ អាកាស្យា ត្បែង ផ្ចិក សុក្រំជាដើម ដែលមានទំហំតូចៗស្ថិតនៅរាយបាយពុំមានឈើប្រណីត និងប្រភេទឈើដែលមានតម្លៃពាណិជ្ជកម្មឡើយ។

ដោយឡែក ដើមឈើនៅតំបន់ដែលបានឈូសឆាយរួច មានដើមឈើស្នែងស្ទើរតែទាំងស្រុង ហើយឈើដែលកាប់រួចទាំងនេះមិនបានយកទៅលក់ដូរនោះទេ ប៉ុន្តែមានប្រជាពលរដ្ឋដែលរស់នៅជុំវិញស្នើសុំយកទៅប្រើប្រាស់ជាអុស រីឯសំណល់សេសសល់បានសម្អាត និងបានកប់ទុកនៅទីតាំងផ្ទាល់ ដើម្បីសម្អាតទីធ្លាងាយស្រួល ក្នុងការដាំដុះឈើឡើងវិញ។
រដ្ឋបាលព្រៃឈើអង្កេតឃើញថា នៅមានជនអគតិមួយចំនួននៅតែបន្តកេងប្រវ័ញ្ញ និងឆ្លៀតឱកាសយករឿងភ្នំតាម៉ៅ ដើម្បីចំណេញនយោបាយរបស់ពួកគេ។ រដ្ឋបាលព្រៃឈើក៏បានអញ្ជើញសាធារណជន ទៅពិនិត្យមើល និងសាកសួរប្រជាពលរដ្ឋ ដែលរស់នៅជុំវិញ និងក្រុមការងារដែលកំពុងរៀបចំសួនភូតគាម នៅទីតាំងផ្ទាល់៕

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


