Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ស្ពឺ ប្រាប់ឲ្យប្រជាពលរដ្ឋរស់នៅតាមបណ្តោយស្ទឹងព្រែកត្នោត បង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះទឹកជំនន់

បានផុស

នៅ

អាជ្ញាធរខេត្តកំពង់ស្ពឺ បានក្រើនរំលឹក និងជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយស្ទឹងព្រែកត្នោត ត្រូវប្រុងប្រយ័ត្នខ្ពស់ត្រៀមខ្លួនរកទីទួលមានសុវត្ថិភាព ​ដើម្បី​ការពារ​គ្រោះ​ផ្សេងៗ​ជាយថាហេតុ​ ព្រោះ​ភ្លៀង​កំពុង​ធ្លាក់​ច្រើន​នៅ​តំបន់​ខាងលើ ដូច្នេះ​ទឹកនឹង​ហក់​ឡើង​លឿន​ខ្លាំង។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅ​ព្រលប់​ថ្ងៃ​អង្គារ ទី ​២៧ ខែកញ្ញា ឆ្នាំ ​២០២២​ នេះ រដ្ឋបាលខេត្ត​កំពង់ស្ពឺ បានចេញ​សេចក្តី​ជួន​ដំណឹង​ពិ​សេសមួយ​ជម្រាប​ជួន​ប្រជាពលរដ្ឋ ដែល​រស់នៅតាម​បណ្តោយ​ដងស្ទឹង​ព្រែក​ត្នោត​ ជាពិសេស​អ្នក​នៅតាម​តំបន់​ទំនាប​ផ្នែក​ខាងក្រោម​ស្ទឹង​ព្រែក​ត្នោត ​ក្នុងពេល​ប៉ុន្មាន​ថ្ងៃ​កន្លងមកនេះ​ នៅ​ផ្នែក​ខាងលើ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​វា​បង្ក​ឲ្យ​ទឹកស្ទឹង​ព្រែក​ត្នោត​ហក់​ឡើង​លឿន​អាច​បង្កឲ្យ​មានការ​លិចលង់​តំបន់​ខ្លះ​ជាយថាហេតុ​ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដំណាំ​កសិកម្ម សត្វពាហនៈ មាន់ ទា ផ្ទះសម្បែង និង​ហេ​ដ្ឋា​ន​រចនាសម្ព័ន្ធ​នានា ជាពិសេស​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​តែម្តង។​

​ដើម្បី​ធានា​សុវត្ថិភាព បង្ការ​គ្រោះថ្នាក់​ទាំងអស់នេះ​ទាន់ពេលវេលា សូម​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ផ្នែក​ខាងលើ និង​ខាងក្រោម​ទ្វា​ទឹក​រលាំង​ជ្រៃ​បណ្តោយ​ស្ទឹង​ព្រែក​ត្នោត​ជាពិសេស​តំបន់​ងាយ​រងគ្រោះ ត្រូវ​ត្រៀមលក្ខណៈ​ឲ្យ​រួចជាស្រេច ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ និង​ស្វែងរក​ទីទួល​មាន​សុវត្ថិភាព ដើម្បី​ជៀសវាង​កើតមាន​គ្រោះថ្នាក់​ផ្សេង ព្រោះ​ស្ថានភាព​ទឹក​កំពុង​ហក់​ឡើងជា​បន្តបន្ទាប់ ។​

​ក្រុម​ការ​ងារ​បច្ចេកទេស នៃ​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកំពង់ស្ពឺ ដែល​ចុះ​ប្រចាំការ និង​ត្រួតពិនិត្យ​ស្ថានភាព​ទឹក​តាម​ទំនប់​អាងសំខាន់ៗ​ក្នុង​ខេត្តកំពង់ស្ពឺ បាន​ប្រាប់​ឲ្យ​ដឹងថា ស្ថានភាព​ទឹកស្ទឹង​ព្រែក​ត្នោត​មានការ​ហក់​ឡើង​លឿន​ខ្លាំង ប៉ុន្តែ​មិនទាន់​ដល់​ចំណុច​ប្រកាសអាសន្ន​ទេ ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​រស​នៅតាម​បណ្តោយ​ស្ទឹង​ព្រែក​ត្នោត​ជាពិសេស​អ្នក​ខាងក្រោម​ទ្វារ​ទឹក​រលាំង​ជ្រៃ​មេត្តា​ជ្រាប និង​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់។​

​ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​អំពាវនាវ​ដល់​ពុក​ម៉ែ​មាមីង​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​ត្រៀមលក្ខណៈ​ជាស្រេច និង​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ទឹកជំនន់។ បើតាម​ការព្យាករណ៍​ធាតុអាកាស​របស់​ក្រសួង​ធនធានទឹក បាន​ឲ្យ​ដឹងថា ខេត្តកំពង់ស្ពឺ​នឹង​ទទួលរង​ឥទ្ធិពល​ព្យុះ​ទី​ ១៦ ដូច​បណ្ដា​ខេត្ត​ដទៃ​ផ្សេងទៀត​ដែរ។

​ឯកឧត្តម​អភិបាល បាន​បន្ថែមថា អាស្រ័យហេតុនេះ សូម​ពុក​ម៉ែមីង​បងប្អូន​មេត្តា​យកចិត្តទុកដាក់​ធ្វើយ៉ាងណា​ត្រូវ​ផ្ដល់ព័ត៌មាន​ដល់​អាជ្ញាធរ​ភូមិ ឃុំ ឬ​ប៉ុស្តិ៍​រដ្ឋបាល​ដែល​នៅ​ជិត​កន្លែងកើតហេតុ​ឲ្យ​បាន​ទាន់ពេលវេលា ដើម្បី​ក្រុមការងារ​ចុះជួយ​សង្គ្រោះ​បងប្អូន​ដែលមាន​លំនៅឋាន ​ត្រូវ​ជន់​លិច​ដោយសារ​ឥទ្ធិពល​នៃ​ព្យុះ​នេះ​ជៀសវាង​កើតមាន​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ៕​

អត្ថបទ៖ ភួង រដ្ឋា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ៨ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ១៣ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ២៩ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម