Connect with us

ព័ត៌មានជាតិ

លោក ឌឹម សុវណ្ណារុំ អំពាវនាវពលរដ្ឋទៅពិនិត្យ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ចាប់ពីថ្ងៃទី២០ តុលា តទៅ

បានផុស

នៅ

លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអំពាវនាវដល់ប្រជាពល រដ្ឋទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ចាប់ពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។ លោក ឌឹម សុវណ្ណារុំ អំពាវនាវបែបនេះ នៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្ដីពីការងារសន្តិសុខសម្រាប់ការពិនិត្យ និងចុះឈ្មោះបោះឆ្នោត នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្អែកតាមប្រតិទិនរបស់ គ.ជ.ប គឺបានកំណត់កាលបរិច្ឆេទនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នឹងចាប់ផ្ដើម ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ខណៈការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ នឹងចាប់ផ្ដើមពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។

ពាក់ព័ន្ធនឹងដំណើរការនៅក្នុងកិច្ចប្រតិបត្តិការនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត សម្រាប់ឆ្នាំ២០២២នេះលោក ឌឹម សុវណ្ណារុំ បានលើកឡើងថា អាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់ត្រូវផ្ដល់កិច្ចសហការជាមួយ គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ទាំងអស់ ក្នុងការរក្សាសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយនៅក្នុងកិច្ចការពិនិត្យ និងចុះឈ្មោះបោះឆ្នោតនេះឲ្យបានល្អប្រសើរ។ ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និង គ.ជ.ប ក៏បានដាក់ចេញផែនការអន្តរស្ថាប័នស្ដីពីកិច្ចការពារនៃការពិនិត្យ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំផងដែរ។

បើតាមលោក ឌឹម សុវណ្ណារុំ ក្រៅពីផែនការអន្តរស្ថាប័ននេះ គឺ គ.ជ.ប ក៏បានស្នើសុំបន្តកិច្ចសហការពីអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីឲ្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត សម្រាប់ឆ្នាំ២០២២នេះ ប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិសុខល្អប្រសើរ ធានាបាននូវសណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ជៀសវាងការរំខានអុកឡុក ការបំភិតបំភ័យ ការគំរាមកំហែង និងគ្មានអំពើហិង្សា ជាដើម។

ឆ្លៀតឱកាសនោះដែរ អ្នកនាំពាក្យ គ.ជ.ប រូបនេះ បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា តំណាងភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាលនឹងចូលរួមដាក់តំណាងរបស់ខ្លួន ដើម្បីចូលរួមសង្កេតមើលដំណើរការនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត នាពេលខាងមុខនេះ ផងដែរ៕

ដោយ៖ ធឿន វ៉ាន់សុង  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម