Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ បេក្ខជនដាក់ពាក្យប្រឡង​ឌីប្លូមជាង​១៧ម៉ឺននាក់ កើនជាងឆ្នាំមុន​

បានផុស

នៅ

អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹង ថាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡង ២៤ តុលា ២០២២ មានជាង ១៧ម៉ឺននាក់ចែកជា ១ ៧២៣មណ្ឌល ត្រូវជា ៧ ៨១៦បន្ទប់ មានការកើនឡើង បើធៀបទៅនឹងឆ្នាំមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានឱ្យដឹង នៅរសៀលថ្ងៃទី១០តុលានេះថា ឆ្នាំនេះមាន​បេក្ខជនចូលរួមប្រឡងឌីប្លូមសរុប ១៧៤ ៧២៦ នាក់ ស្រី ៩៥ ១២៧នាក់ ក្នុងនោះ សិស្សចំណេះទូទៅ ១៧៣ ៤៦៦ នាក់ ស្រី ៩៤ ៨៧៦ នាក់បេក្ខជនស្វ័យរិន ១៣៦ នាក់ ស្រី ៤៥ នាក់ បេក្ខជនបំពេញវិជ្ជា ១ ០៧៦ នាក់ ស្រី ១៩២ នាក់ បេក្ខជនគថ្លង់ ២៩ នាក់ ស្រី ០៩ នាក់ បេក្ខជនពិការភ្នែក ១៩ នាក់ ស្រី ០៥ នាក់ ដោយមានមណ្ឌលប្រឡងសរុប ១ ៧២៣ និងបន្ទប់សរុប ៧ ៨១៦។

លោក រស់ សុវាចា បានបន្តថា ចំនួនបេក្ខជនឆ្នាំនេះ បើធៀបទៅនឹងឆ្នាំមុន មានការកើនឡើងជាង១០០នាក់ ខណៈឆ្នាំមុនមានបេក្ខជនចំនួន១៦២ ៥៨៩ នាក់នារី ៨៧ ៨៧១នាក់ចែកជា១៧២២មណ្ឌល និង៧៣២៧ បន្ទប់ ។

លោកបានបន្តទៀតថា សម្រាប់ការប្រឡងឌីប្លូមឆ្នាំនេះ ក្រសួងអប់រំ នៅតែបន្តប្រគល់សិទ្ធិអំណាច និងការទទួលខុស​ត្រូវទាំងស្រុងជូនគ្រឹះស្ថានមធ្យមសិក្សាសាធារណៈ និងឯកជននីមួយៗ ដែលមានអនុវិទ្យាល័យ និងវិទ្យាល័យក្នុង​ការរៀបចំដំណើរការប្រឡង ដោយខ្លួនឯង ពោលគឺចាប់តាំងពីការរៀបចំប្រធានវិញ្ញាសា ដំណើរការសំណេរ កំណែ ស្រង់បូកពិន្ទុនិងការប្រកាសលទ្ធផលប្រឡង ជាដើម។

 បើតាមក្រសួងអប់រំ មុខវិជ្ជាដែលត្រូវប្រឡងមានចំនួន ១០មុខវិជ្ជា ត្រូវជា១១ វិញ្ញាសា រួមមានតែងសេចក្ដី គីមីវិទ្យា ផែនដីនិងបរិស្ថានវិទ្យា រូបវិទ្យា ភូមិវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា គណិតវិទ្យា ការសរសេរតាមអាន  ជីវវិទ្យា ប្រវត្តិវិទ្យា និងភាសាបរទេស ។

ចំពោះរបបពិន្ទុដែលបេក្ខជនទទួលបានជាអតិបរមាមានចំនួន ៤៤៥ពិន្ទុ និងរបបពិន្ទុប្រចាំឆ្នាំ១០០ពិន្ទុ សរុបពិន្ទុទាំងអស់ ៥៤៥ពិន្ទុ។ ប៉ុន្តែដោយសារភាសាបរទេសជាវិញ្ញាសាស្ម័គ្រ ដូចនេះ ពិន្ទុប្រឡងជាប់គឺ ៥៤៥ ដក២៥រួច ចែកនឹង២ស្មើនឹង ២៦០ពិន្ទុសម្រាប់បេក្ខជនចំណេះទូទៅ និងបំពេញវិជ្ជា។ ចំពោះបេក្ខជនស្វ័យរិនពិន្ទុជាប់ ៤៤៥ដក២៥ ចែកនឹង២​ស្មើនឹង២១០ពិន្ទុ។

ពិន្ទុដែលទទួលបាននិទ្ទេសមធ្យម គឺចាប់ពី២៦០ដល់៣៣៧ពិន្ទុ និទ្ទេសល្អបង្គួរចាប់ពី៣៣៨ដល់៤១៥ពិន្ទុ និងនិទ្ទេសល្អចាប់ ៤១៦ពិន្ទុឡើងទៅ សម្រាប់បេក្ខជនចំណេះទូទៅនិងបំពេញវិជ្ជា។ ចំពោះបេក្ខជនស័្វយរិនពិន្ទុចាប់ពី ២១០ដល់ ២៧២ ទទួលនិទ្ទេសមធ្យម។ពិន្ទុចាប់ពី ២៧៣ដល់ ៣៣៥ទទួលបាននិទ្ទេសល្អបង្គួរ និងពិន្ទូចាប់ពី ៣៣៦ឡើងទៅទទួលបាននិទ្ទេសល្អ។

គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ នៅឆ្នាំនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៤ ខែតុលា និងប្រកាសលទ្ធផលប្រឡងនៅ ថ្ងៃទី ០១វិច្ឆិកាឆ្នាំ២០២២៕ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម