Connect with us

ព័ត៌មានជាតិ

ក្រសួងយុត្តិធម៌ គ្រោងបង្កើតអង្គភាពវិជ្ជាជីវៈថ្មីមួយទៀត ដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ​

បានផុស

នៅ

ក្រសួង​យុត្តិធម៌ គ្រោង​នឹង​រៀបចំ​បង្កើត​នូវ​អង្គភាព​វិជ្ជាជីវៈ​ថ្មី​មួយទៀត គឺ “សន្ធាន​ការី” ដើម្បី​ចូលរួម​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​នៅ​កម្ពុជា សំដៅ​ចៀសវាង ក៏ដូចជា​កាត់បន្ថយ​ការ​កកស្ទះ​សំណុំរឿង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្រោយ​ពិធី​បិទ​សន្និបាត​លើក​ទី ២៧ របស់​គណៈ​មេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃ​ទី ១៦ តុលា លោក កើត រឹទ្ធិ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន ក្រសួង​យុត្តិធម៌ កំពុង​រៀបចំ​ឯកសារ​ទស្សនទាន ដើម្បី​ត្រៀម​បង្កើត​នូវ​អង្គភាព​វិជ្ជាជីវៈ​ថ្មី​មួយទៀត គឺ “សន្ធាន​ការី” តាមរយៈ​យន្តការ​សន្ធានកម្ម ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​នៅ​កម្ពុជា។

លោក​រដ្ឋមន្ត្រី បាន​បន្ត​ថា មូលហេតុ​សំខាន់​ចំនួន ២ នៃ​ការ​បង្កើត​អង្គភាព​វិជ្ជាជីវៈ​ថ្មី​នេះ គឺ ៖

ទី១-មូលដ្ឋានគ្រឹះ​ពី​នយោបាយ​ឈ្នះៗ របស់ សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី និង ទី២-វប្បធម៌ នៃ​សង្គម​កម្ពុជា តែងតែ​មាន​ការ​យោគយល់​គ្នា ហើយ​អង្គភាព​វិជ្ជាជីវៈ​សន្ធាន​ការី គឺជា​អ្នក​សម្របសម្រួល​អាជីព​ដែល​ច្បាប់​ទទួលស្គាល់ ដើម្បី​សម្របសម្រួល​វិវាទ​ដែល​ជា​ផ្នែក​មួយ នៃ​ការ​កែទម្រង់​វិស័យ​យុត្តិធម៌​នៅ​កម្ពុជា។

លោក​រដ្ឋមន្ត្រី បាន​បន្ថែម​ថា ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​តាមរយៈ​សន្ធានកម្ម​នេះ នឹង​ផ្តល់​នូវ​ផលប្រយោជន៍​ចំនួន ៣ ចំនុច​សំខាន់​រួមមាន ៖

ទី១-ការ​បង្ខិត​សេវា​យុត្តិធម៌​ឲ្យ​កាន់តែ​ជិត​ប្រជាពលរដ្ឋ​នៅ​តាម​ទី​ជនបទ។

ទី២-ការ​រួមចំណែក​កាត់បន្ថយ​ការ​កកស្ទះ​សំណុំ​នៅ​តាម​តុលាការ។

ទី៣-ផ្តល់​នូវ​ភាព​សុខដុមរមនា នៃ​មហា​គ្រួសារ​ខ្មែរ ដែល​គូភាគី​ទំនាស់​ទទួល​បាន​ផល​ឈ្នះៗ​ទាំងអស់​គ្នា។

លោក​រដ្ឋមន្ត្រី បាន​បញ្ជាក់​ថា យន្តការ​សន្ធានកម្ម​នេះ អាច​ដោះស្រាយ​បាន​ត្រឹមតែ​រឿង​ក្តី​រដ្ឋប្បវេណី ដូចជា ទំនាស់​ដីធ្លី ភ្លឺស្រែ ទំនាស់​គ្រួសារ និង​រឿង​ក្តី​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​តែប៉ុណ្ណោះ ហើយ​រាល់​ការ​ព្រមព្រៀង​ពី​គូភាគី​ដែល​សម្រេច​តាមរយៈ​សន្ធាន​ការី មាន​តម្លៃ​ស្របច្បាប់​យក​ទៅ​អនុវត្ត​បាន។

ចំណែក​បុគ្គល​ដែល​នឹង​អាច​ក្លាយ​ជា​សន្ធាន​ការី ត្រូវ​មាន​សមត្ថភាព​ខ្ពស់​ផ្នែក​ច្បាប់ រួម​នឹង​សមត្ថភាព​នៃ​ការ​សម្របសម្រួល​ប្រកបដោយ​ភាព​អំណត់​ចំពោះ​គ្រប់​ភាគី​ពាក់ព័ន្ធ។

លោក​រដ្ឋមន្ត្រី បាន​បន្ត​ទៀត​ថា «កិច្ចការ​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល នៃ​ការ​រៀបចំ​តាក់តែង​គោលនយោបាយ​ច្បាប់​លក្ខន្តិកៈ​មួយ​ចំនួន​ទៀត ដែល​អាច​នឹង​ចេញ​រូបរាង​នៅ​ឆ្នាំ ២០២៣ ហើយ អាច​នឹង​អនុវត្ត​ឆ្នាំ ២០២៤»។

សូម​រំលឹក​ដែរ​ថា ការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​មិនមែន​មានតែ​យន្តការ​សន្ធានកម្ម​នោះ​ទេ កន្លងមក​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​មាន​ដូចជា ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ដែល​ជា​ផ្នែក នៃ​វិវាទ​ការងារ ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​តាមរយៈ​គណៈកម្មការ​ដីធ្លី វិស័យ​ពាណិជ្ជកម្ម​ដោះស្រាយ​តាម​មជ្ឈត្តការ​ជាដើម៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៩ នាទី មុន

បុគ្គលិកលក្ខណៈតាមរយៈការអង្គុយ បង្ហាញពីអត្តសញ្ញាណពិតរបស់អ្នក

សន្តិសុខសង្គម១៣ នាទី មុន

ក្មេងទំនើងមួយក្រុមទៀតត្រូវបានឃាត់ខ្លួននៅតំបន់កោះពេជ្រ

ព័ត៌មានជាតិ២១ នាទី មុន

រោងចក្រមួយក្នុងខេត្តកំពង់ស្ពឺ ប្រមូលទិញ​ស្វាយ​កែវរមៀតស្រស់ពី ៧០-១០០ តោនក្នុងមួយថ្ងៃ ច្នៃនាំចេញទៅក្រៅប្រទេស

ព័ត៌មានអន្ដរជាតិ៣១ នាទី មុន

កូនស្រីលោក ថាក់ស៊ីន រ៉ាយរ៉ាប់ពីដំណើរទៅទីស្នាក់ការកណ្ដាល បក្សភឿថៃ ជាលើកដំបូងរបស់ឪពុក

ព័ត៌មានជាតិ៤២ នាទី មុន

ខេត្តសៀមរាប បើកវេទិកាស្តីពីការកំណត់ទីតាំងកម្រិតខ្ពស់ និងសេវាកម្មភូមិសាស្ត្រសម្រាប់ការអភិវឌ្ឍអាស៊ីប៉ាស៊ីហ្វិក

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម