ព័ត៌មានជាតិ
ខេត្តព្រៃវែងសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលមន្ទីររ៉ែ និងថាមពល
ព្រៃវែង៖ នៅថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង រ៉ែ និងថាមពល សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានា របស់មន្ទីររ៉ែ និងថាមពល ខេត្តព្រៃវែង។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ជា សុមេធី អភិបាលខេត្ត បានលើកឡើងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងការជួយឧបត្ថម្ភគាំទ្រពីក្រសួង ស្ថាប័នថ្នាក់ជាតិ ជាពិសេសក្រោមការចង្អុល ណែនាំផ្ទាល់ពី សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុម ការងារោរាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងខេត្តបាត់ដំបង រដ្ឋបាលខេត្តបានខិតខំប្រមូលផ្តុំ គំនិតស្មារតី ដឹកនាំអភិវឌ្ឍន៍ខេត្តឲ្យមានរីកចម្រើនជាបន្តបន្ទាប។ រួមទាំងការងារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ការងារសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋ ការងារកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ធនានា និងការផ្តល់សេវាជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងវិស័យនានា ទាំងនៅថ្នាក់ខេត្ត និងថ្នាក់ ក្រុង ស្រុក ឃុំ សង្កាត់ ។

លោកអភិបាលខេត្តបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ខេត្តព្រៃវែង បានទទួលនូវសមិទ្ធផលថ្មីៗជាច្រើនពីរាជរដ្ឋាភិបាល គួរជាទីមោទនៈ ក្នុងនោះរួមមាន អាគាររដ្ឋបាលសាលាខេត្តថ្មី អគាររដ្ឋបាលសាលាក្រុង អគាររដ្ឋបាលមន្ទីរ ពាណិជ្ជកម្ម – មន្ទីរកិច្ចការនារី មន្ទីធម្មការ និងសាសនា មន្ទីរព័ត៌មាន មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរសាធារណការ និងដឹកជញ្ចូន មន្ទីរសុខាភិបាល រូមមន្ទីរពេទ្យគ្រោងនឹងរៀបចំជាលក្ខណៈស្តង់ដារ សម្រាប់ពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋ។
លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង រ៉ែ និងថាមពល បានមានប្រសាសន៍ថា វិស័យរ៉ែ និងថាមពល និងប្រេងការ បានចូលរួមចំណែក យ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ និងបានផ្ដល់ភាពងាយស្រួលជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងជីវភាព ប្រចាំថ្ងៃ។ ជាក់ស្តែង ប្រជាពលរដ្ឋទូទាំងប្រទេសមានអគ្គិសនីប្រើប្រាស់ស្ទើរគ្រប់ក្នុងផ្ទះ ប្រមាណជាង ៩៥%។

លោកបន្ថែមទៀតថា មន្ទីរ៉ែ និង ថាមពល គឺជាសេនាធិការរបស់រដ្ឋបាលខេត្ត ធ្វើយ៉ាងណាត្រូវត្រួតពិនិត្យ និងចេញ អាជ្ញាប័ណ្ណ ឱ្យបានត្រឹមត្រូវ ដល់ម្ចាស់សហគ្រាស ក្រុមហ៊ុន ដែលទទួល បានអាជ្ញាប័ណ្ណក្នុងការប្រកបមុខរបរអាជីវកម្ម របស់ខ្លួន ត្រឹមត្រូវទៅតាមច្បាប់ ដែលបានកំណត់។
លោកក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ របស់មន្ទីរ រ៉ែ និងថាមពល ខេត្តព្រៃវែងដែលបាន ធ្វើការងារអស់កម្លាំងកាយចិត្ត និងបានអនុវត្ត នៅតាមគោលការបែបបទរបស់ក្រសួងដែលបានដាក់ជូនបានយ៉ាងល្អប្រសើរ។
សូមបញ្ជាក់ផងដែរថា អគាររដ្ឋបាលថ្មីនៃមន្ទីរ៉ែ និងថាមពល ដែលបានសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនេះមានទំហំ ២០ម៉ែត្រx ១០ ម៉ែត្រ, មានកម្ពស់ ២ ជាន់, មានបន្ទប់ធ្វើការចំនួន ៨ បន្ទប់, សាលប្រជុំ ១ , កន្លែងទទួលភ្ញៀវ ១, បន្ទប់ទឹក ៣ បន្ទប់, ខាងក្រោមអគារអាចដាក់រថយន្តបានចំនួន ៨ គ្រឿង,បាននាំពាក់ម៉ាស៊ីនត្រជាក់ និងសង្ហារឹមសម្រាប់បំពេញការងាររួចរាល់៕ អត្ថបទ៖ សៅគ្រី

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


