Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ ជំរុញឱ្យសមត្ថកិច្ចចាត់​វិធានការអ្នកផ្តល់សេវាខ្ចីប្រាក់ខុសច្បាប់

បានផុស

នៅ

លោកស្រីបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានជំរុញឱ្យសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធចាត់វិធានការឱ្យបានតឹងរ៉ឹងចំពោះអ្នកផ្តល់សេវាខ្ចីប្រាក់ក្រៅច្បាប់ ឬខុសច្បាប់ដើម្បីចូលរួមទប់ស្កាត់កុំឱ្យមានបញ្ហានៅក្នុងសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់អ្នកសារព័ត៍មានក្រោយពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងធនាគារជាតិនៃកម្ពុជា ស្តីពី “កិច្ចសហប្រតិបត្តិការក្នុងការប្រើប្រាស់​តំណភ្ជាប់សម្រាប់ស្វែងរកមើលព័ត៌មានចាក់វ៉ាក់សាំងកូវីដ-១៩ របស់សាមីបុគ្គលតាមរយៈប្រព័ន្ធបាគង” កាលពីថ្ងៃទី២១​តុលា លោកស្រីបានមានប្រសាសន៍ថា «បច្ចុប្បន្ននេះយើងកំពុងធ្វើកិច្ចសហការជាមួយសមត្ថភាពនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដើម្បីចាត់វិធានការចំពោះអ្នកដែលផ្តល់សេវាខ្ចីប្រាក់ខុសច្បាប់ព្រោះការដែលឱ្យខ្ចីប្រាក់ក្រៅច្បាប់នេះកំពុងមានការកើនឡើងមែនទែនធ្វើឱ្យប៉ះពាល់ដល់សង្គម»។

លោកស្រីបានបន្តថា បញ្ហាការផ្តើសេវាខ្ចីប្រាក់ខុសច្បាប់នេះដោយសារការយល់ដឹងស្តីពីហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋយើងនៅមានកម្រិតដែលធ្វើឱ្យអ្នកផ្តល់សេវាទាំងនេះបោកបញ្ចេតឬកេងប្រវ័ញ្ចបានងាយស្រួល។ លោកស្រីបានបន្តទៀតថា «ប្រជាពលរដ្ឋយើងខ្លះឱ្យតែគេផ្តល់ប្រាក់ឱ្យគាត់ដោយប្រាប់ថា មានតែអត្តសញ្ញាបណ្ណហើយអាចផ្តល់ប្រាក់បានភ្លាមគាត់​ជឿ​ និងចុះហត្ថលេខាហើយយកតាមគេដោយមិនបានធ្វើការពិចារណា និងមើលលក្ខខណ្ឌនៅក្នុងកិច្ចសន្យានោះទេ គឺធ្វើយ៉ាងម៉ិចឱ្យតែបានយកប្រាក់មកសិនដែលកន្លែងនឹងហើយដែលពិបាកដោយសារគាត់បានឯកភាពអឺអើជាមួយគេអាហ្នឹងចូលទៅក្នុងការអនុវត្តកិច្ចសន្យាអត់អានលក្ខខណ្ឌគេដល់គេទាមទារមកវិញយើងថា អត់លុយសងអាហ្នឹងយើងបន្ទោសទាំងសងខាងទាំងអ្នកផ្តល់ប្រាក់ខ្ចីមានបំណងធ្វើបាប និងកេងប្រវ័ញ្ចប្រជាពលរដ្ឋ តែអ្នកខ្ចីខ្លួនឯងគាត់មិនព្រម​អានកិច្ចសន្យាខ្ចីប្រាក់បានច្បាស់លាស់ហើយក៏យល់ព្រមយកលុយពីគេ។ ក្នុងនោះមានអ្នកខ្លះខ្ចី១០០០ដុល្លារក្នុង១អាទិត្យសងគេ២០០ដុល្លារ អាហ្នឹងវាអស្ចារ្យមែនទែន។ ខ្ញុំមិនដឹងថាមកពីហេតុអ្វីបានជាអ្នកខ្ចីអត់គិតពីបញ្ហាអស់ទាំងនេះ​ខណៈគាត់មិនទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុយើងកំណត់អត្រាការប្រាក់មិនឱ្យលើសពី១៨ភាគេយក្នុង១ឆ្នាំ»។

លោកស្រីបានបញ្ជាក់ថា ជាវិធានការបន្តមានតែបង្កើការអប់រំផ្សព្វផ្សាយបន្ថែមឱ្យបានយល់ដឹងពីផ្នែកហិរញ្ញវត្ថុនេះដល់ប្រជាពលរដ្ឋមួយចំនួនតូចដលម្បីកុំឱ្យគាត់បន្តចាញ់បោកអ្នកខ្ចីលុយក្រៅច្បាប់ជាបន្តទៀតនិងសហការជាមួយសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធចាត់វិធានការតាមច្បាប់ទៅអ្នកផ្តល់សេវាខ្ចីប្រាក់ខុសច្បាប់។

ជាមួយគ្នានេះដែរ លោកស្រីបានអំពាវនាវដល់អ្នកសារព័ត៍មានតាមអនឡាញមួយចំនួនដែលបានជួយផ្សព្វផ្សាយដល់អ្នកផ្តល់សេវាខ្ចីប្រាក់ដោយខុសច្បាប់សូមបញ្ឈប់ការផ្សព្វផ្សាយបន្តទៀត ដើម្បីកុំឱ្យប្រជាពលរដ្ឋមានការភ័ន្តច្រឡំ។ លោកស្រីបានណែនាំដល់ប្រជាពលរដ្ឋដែលមានបំណងខ្ចីប្រាក់គួរតែទៅរកសេវាតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថ ឬធនាគារស្របច្បាប់ដែលមានព្យួរអាជ្ញាបណ្ណនៅខាងមុខទីតាំងរបស់គេ និងចូលទៅមើលវេសាយរបស់ធនាគារជាតិដើម្បីដឹងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារណាស្របច្បាប់ ឬមិនស្របច្បាប់។ លើសពីនេះទៀត ប្រជាពលរដ្ឋមុននឹងខ្ចីប្រាក់គួរតែទៅពិភាក្សាជាមួយមេភូមិ ឬមេឃុំដែលមានចំណេះដឹងដើម្បីចៀសវាងកុំឱ្យចាញ់បោកអ្នកផ្តល់សេវាខ្ចីប្រាក់ខុសច្បាប់បន្ត
ទៀត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម