ព័ត៌មានជាតិ
មនុស្សម្នាក់ស្លាប់និងពីរនាក់ទៀតរងរបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍
ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យស្លាប់មនុស្សម្នាក់និងរបួស២នាក់ នៅវេលាម៉ោង៨យប់ថ្ងៃទី១ខែមករា ឆ្នាំ២០២១ នៅចំណុចផ្លូវបំបែក មុខហាងលក់ម៉ូតូ ស៊ិញ ឈិញ ស្ថិតក្នុងភូមិស្រះជីក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
នគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០២០ ពាក់ស្លាកលេខ ប.មានជ័យ. 1V-5346បើកពីកើតទៅលិច អ្នកបើកមានឈ្មោះដឿ ណាដេត ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិគោករំចេក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ

ពេលបើកមកដល់ចំណុចកើតហេតុផ្លូវបំបែក មុខហាងលក់ម៉ូតូស៊ិញ ឈិញ មានម៉ូតូម៉ាកហុងដាទ្រីមសេរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខប.មានជ័យ1J-2847 ជិៈឌុបគ្នា២នាក់ អ្នកបើកមានឈ្មោះជិន សីហាភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិថ្នល់ដាច់ ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យនិងអ្នករួមដំណើរឈ្មោះ លឿន លីន ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិល្វៃ ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានធ្វើដំណើរពីជើងទៅត្បូងរួចប្តូរទិសពីកើតទៅលិចស្រាប់តែទាក់ដៃចង្កូតម៉ូតូហុងដាទ្រីមខាងស្តាំ បណ្តាលឲ្យអ្នកបើកឈ្មោះដឿ ណាដេត បោកក្បាលទៅនឹងចិញ្ចើមផ្លូវខាងឆ្វេងរងរបួសធ្ងន់ ក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ ចំណែកឈ្មោះជិន សីហា និងឈ្មោះ លឿន លីន រងរបួស ទាំង២នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រុក ។

មូលហេតុបង្កឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ ភាគីខាងម៉ូតូហុងដាទ្រីមឆ្នាំ២០២០ បើកក្នុងល្បឿនលឿន មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ និងសង្ស័យស្រវឹង ឯភាគីខាងម៉ូតូហុងដាទ្រីមឆ្នាំ២០១៤ បើកខ្វះការប្រុងប្រយ័ត្ន មិនពាក់មួកសុវត្ថិភាព មិនគោរពសិទ្ធិអាទិភាព និងសង្ស័យស្រវឹងផងដែរ។
ម៉ូតូទាំង២គ្រឿងត្រូវបានអធិការដ្ឋាននគរបាលស្រុកភ្នំស្រុកយកមករក្សាទុកនៅរងចាំធ្វើការដោះស្រាយនៅពេលក្រោយ ៕
អត្ថបទ ៖ វ៉ាន់ ណាង



-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
នយោបាយ៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
នយោបាយ៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


